en     km
en     km

លោក​ រៀល ខេមរិន្ទ្រ​បំភ្លឺ​ជា​ថ្មី​ម្តងទៀត​ទៅ​ ACU​ ជុំវិញ​ការ​ចោទប្រកាន់​ថា​បាន​កិបកេង​ប្រាក់​ រឿង​ត្រួតពិនិត្យ​ព្រំដែន​កម្ពុជា​-​វៀតណាម​

Share

លោក រៀល ខេមរិន្ទ្រ
លោក រៀល ខេមរិន្ទ្រ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​រៀល ខេមរិន្ទ្រ​ធ្វើ​លិខិត​បំភ្លឺ​ជា​ថ្មី​ម្តងទៀត​ ទៅ​អង្គភាព​ប្រឆាំង​អំពើ​ ពុក​រលួយ​ (ACU)​ ជុំវិញ​ការ​ចោទប្រកាន់​ថា​លោក​ បាន​កិបកេង​ប្រាក់​ សម្រាប់​រៀបចំ​ការ​ចុះ​ត្រួតពិនិត្យ​ព្រំដែន​កម្ពុជា​-​វៀតណាម​ នៅ​ខេត្តស្វាយរៀង​ ។​

​លិខិត​បំភ្លឺ​របស់​ លោក​រៀល ខេមរិន្ទ្រ​ ចុះ​កាលពី​ថ្ងៃ​ទី​២០​ មក​រា​ ឆ្នាំ​២០១៦​ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​ បាន​ចុះ​ផ្សាយ​នៅ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ បានឱ្យ​ដឹង​ថា​ លោក​បាន​ទទួល​ថវិកា​ពី​សប្បុរសជន​ចំនួន​២០,៧៥០​ដុល្លារ​។​ ចំណែកឯ​ការ​ចំណាយ​របស់​លោក​ក្នុង​ការ​រៀបចំ​ចុះ​ត្រួតពិនិត្យ​ព្រំដែន​កម្ពុជា​-​វៀតណាម​ នៅ​ខេត្តស្វាយរៀង​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៥​ សរុប​ ២០,៧៤០​ដុល្លារ​ នៅ​សល់​តែ​១០​ដុល្លារ​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាលពី​ ដើមខែ​សីហា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ លោក​ឱម​ យ៉ិ​ន​ទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ស្នើ​ឱ្យ​លោក​ រៀល​ ខេ​ម​រិ​ន្ទ្រ​ បំ​ភឺ្ល​ឱ្យ​បាន​ច្បាស់​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា​ លោក​បាន​កេង​ប្រ​វ​ញ្ច័​យក​ប្រាក់​ប្រមាណ​ ៥៥,០០០​ដុល្លារ​ ពី​ការ​រៀបចំ​ដំណើរ​ចុះ​ពិនិត្យ​មើល​ បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម​ នៅ​ស្រុក​កំពង់​រោទ៍​ ខេត្តស្វាយរៀង​ កាលពី​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០១៥​។​

​ការ​ស្វែងរក​ចម្លើយ​បំភ្លឺ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ ក្រោយ​មាន​ពាក្យបណ្តឹង​បី​ផ្សេង​គ្នា​ពី​ជនអនាមិក​បាន​ប្តឹង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។​ ពាក្យបណ្តឹង​ ពី​ការ​កេងប្រវ័ញ្ច​ប្រាក់​ទាំង​៣​នោះ​ មាន​ចំនួន​ទឹកប្រាក់​ខុសៗ​គ្នា​ គឺ​បណ្តឹង​ទី​១៖​ មាន​ទឹកប្រាក់​ ១៥.០០០​ដុល្លារ​,​ ពាក្យបណ្តឹង​ទី​២៖​ មាន​ទឹកប្រាក់​ ២០.០០០​ដុល្លារ​ និង​បណ្តឹង​ទី​៣​ ៖​ មាន​ទឹកប្រាក់​ ២០.០០០​ដុល្លារ​។​

​កន្លង​មក​លោក​រៀល​ ខេ​ម​រិ​ន្ទ្រ​ ធ្លាប់​បាន​ធ្វើ​លិខិត​បំភ្លឺ​មួយ​ ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ​ ដោយ​លោក​បាន​បញ្ជាក់​ថា​ លោក​ពុំដែល​ទទួល​បាន​ ឬ​កិបកេង​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ ដូច​ទៅ​នឹង​ ការ​ចោទប្រកាន់​នោះ​ឡើយ​៕

Share

ព័ត៌មានទាក់ទង

Image