loader

សហជីព​សេរី​កម្មករ​កម្ពុជា​ថ្កោលទោស​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចាប់​មន្ត្រី​សហជីព​ខ្លួន​២​រូប​

Logo Women's Media Finalសហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ ប្រកាស​ថ្កោលទោស​ភ្លាមៗ​ បន្ទាប់​ពី​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​ បាន​ធ្វើ​សកម្មភាព​ចាប់​មន្ត្រី​សហ​ជី​ខ្លួន​២​រូប​។​

​មន្ត្រី​សហជីព​២​រូប​ ត្រូវ​បាន​ចាប់​បញ្ចូល​រថយន្ត​ដែល​គេ​ត្រៀម​ជា​ស្រេច​ទៅ​បាត់​ស្រមោល​នោះ​ ទី​១​ ឈ្មោះ​ កញ្ញា​ យ៉ុ​ង​ លាភ​ ជា​បុគ្គលិក​សហជីព​ស​រេ​រី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ទី​២​ឈ្មោះ​ ទូច​ ស្រ៊ុ​ន​ ប្រធាន​សហជីព​សេរី​កម្មករ​ នៃ​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​សេរី​ ខេ​ម​បូ​ឌៀ​ ហ្កា​ម៉ិ​ន​ ខូ​ល​អិ​ល​ធី​ឌី​។​ ការ​ចាប់​ខ្លួ​នេះ​ ធ្វើ​ឡើង​នៅ​ចំនុច​ក្បែរ​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​សេរី​ ខេ​ម​បូ​ឌៀ​ ហ្កា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​ មាន​ទីតាំង​ឋិត​នៅ​ភូមិ​ចំបក់​ ឃុំ​វ​ល្លិ៍​ស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ កាលពី​ព្រឹក​ថ្ងៃ​ អង្គារ​ម្សិលមិញ​នេះ​។​

​ការ​ចាប់ខ្លួន​សហជីព​២​រូប​នេះ​ បន្ទាប់​ពី​ កម្មករ​រំសាយ​ការ​ធ្វើ​កូដកម្ម​ នៅ​មុខ​រោងចក្រ​សេរី​។​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ទៀត​ថា​ ការ​ចាប់ខ្លួន​មន្ត្រី​សហជីព​២​រូប​ ពី​សំណាក់​ជន​មិន​ស្គាល់​អត្តសញ្ញាណ​នេះ​ គឺជា​ការ​រំលោភសិទ្ធិ​បុគ្គល​យ៉ាងធ្ងន់ធ្ងរ​ ដែល​ធានា​ដោយ​ច្បាប់​ និង​បាន​ទាមទារ​អោយ​ក្រុម​ជន​ដៃដល់​ ដែល​អ្នក​ឃើញ​ហេតុការណ៍​សង្ស័យ​ថា​ ជា​សមត្ថកិច្ច​បន្លំ​ស្លៀកពាក់​ជា​ស៊ី​វិល​ ធ្វើ​សកម្មភាព​នេះ​ ដោះ​លែង​មន្ត្រី​សហជីព​ទាំង​២​រូប​ ជា​ន្ទា​ន់​ ដោយ​គ្មាន​លក្ខខណ្ឌ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x