en     km
en     km

​ទ​ង្វើ​ ៥​ យ៉ាង​ ដែល​អ្នក​កំពុង​តែ​រុញច្រាន​ភរិយា​ និង​បំផ្លាញ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ ដោយ​មិនដឹង​ខ្លួន​

Share

shouder-to-cry-on__familyshare​វា​មិនមែន​ជា​រឿង​ងាយ​ឡើយ​ក្នុង​នាម​ជា​បុរស​ ឫ​ ស្វា​ម៉ី​ម្នាក់​។​ បុរស​នៅ​សម័យ​ទំនើប​នេះ​ គឺ​អាច​និយាយ​បាន​ថា​ឆាប់​មាន​ប្រតិកម្ម​ ខ្វាយខ្វល់​ និង​ យល់​តែ​ចិត្ត​ខ្លួនឯង​ ស្រប​ពេល​ដែល​គេ​រំពឹង​ទុក​ថា​បុរសៗ​ជា​បុគ្គល​ខ្លាំង​រឹង​មាំ​ ជា​អ្នក​ការពារ​ ហើយ​អាច​ដោះស្រាយ​បញ្ហា​ដែល​កើត​មានបាន​។​ បុរស​ មិន​គួរ​ឆាប់​ប្រ​តិ​ម​កម្ម​លឿន​ពេក​នោះ​ទេ​ មិន​ដូច្នេះ​ទេ​ពួក​គេ​មិន​ទាន់​អាច​ក្លាយជា​អ្នកគ្រប់គ្រង​បញ្ហា​បាន​ឡើយ​។​

​ក្នុង​នាម​ជា​បុរស​ យើង​ព្យាយាម​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​យកចិត្តទុកដាក់​ និង​ភាព​ខ្លាំង​របស់​ខ្លួន​ ក៏​ព្រោះថា​ វា​អាច​ជា​វិធី​ត្រឹមត្រូវ​។​ មានរឿង​ជា​ច្រើន​ដែល​បុរស​ជា​ប្តី​បាន​ប្រព្រឹត្ត​ ហើយ​ធ្វើ​ឱ្យ​ប្រពន្ធ​ឈឺចាប់​ និង​ធ្វើ​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​ប្តី​ប្រ​ព​ន្ឋ​បញ្ចប់​។​

​ខាងក្រោម​នេះ​ ជា​ទ​ង្វើ​ ៥​ យ៉ាង​ ដែល​បុរសៗ​អាច​បំផ្លាញ​ប្រពន្ធ​ និង​​ជីវិត​អាពាហ៍ពិពាហ៍​ ដោយ​មិនដឹង​ខ្លួន​៖

១.​ មិន​បាន​ផ្ដល់​តម្រូវការ​ចាំបាច់​ដល់​គ្រួសារ​
​ក្នុង​នាម​ជា​បុរស​ អ្នកមាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ភាព​កក់ក្ដៅ​ទៅ​ឱ្យ​គ្រួសារ​អ្នក​ ដោយ​មិន​ត្រូវ​គិត​ថា​វា​ជា​តួនាទី​របស់​ភរិយា​អ្នក​តែឯង​នោះ​ទេ​។​ ការងារ​ពិតជា​មាន​តម្លៃ​ណាស់​សម្រាប់​អ្នក​ ប៉ុន្តែ​អ្នក​ត្រូវ​ទុក​ពេលវេលា​ខ្លះ​ដើម្បី​សុភមង្គល​ក្នុង​គ្រួសារ​។​

​វា​ធ្វើ​ឱ្យ​មាន​តម្លៃ​ណាស់​ នៅ​ពេល​ដែល​អ្នក​ត្រលប់​មក​ពី​ធ្វើការ​ដល់​ផ្ទះ​យឺត​ ប៉​ន្តែ​ឃើញ​នូវ​ស្នាមញញឹម​ពី​សមាជិកគ្រួសារ​ទាំងអស់​។​ នេះ​ក៏​ព្រោះ​ពួក​គេ​យល់​ពី​អ្នក​ដែល​ឲ្យ​តម្លៃ​ការងារ​ តែ​មិន​ភ្លេច​គ្រួសារ​។​

២.​ ទុទិដ្ឋិនិយម​
​ពេល​អ្នក​នៅ​ក្មេង​ អ្នក​ត្រូវ​បាន​គេ​បង្រៀន​ឱ្យ​ “​ធ្វើខ្លួន​ឱ្យ​ជា​បុរស​“​ និង​ “​កុំ​យំ​“​ ដោយ​គ្រាន់តែ​ទទួលស្គាល់​ការ​ពិត​ថា​ជា​រឿង​មិនល្អ​ ដែល​តែង​កើត​មាន​ក្នុង​ជីវិត​។​ ខណៈ​ដែល​វា​ជា​ដំបូន្មាន​ល្អ​ ប្រពន្ធ​របស់​អ្នក​ក៏​ត្រូវការ​អ្នក​ឱ្យ​គិត​ដោយ​សុទិដ្ឋិនិយម​ដែរ​។​ ជា​ទូទៅ​ ទំនាក់ទំនង​របស់​អ្នក​តែងតែ​ជួប​ឧបសគ្គ​ ការ​បរាជ័យ​ ការ​ឈឺចាប់​ និង​បញ្ហា​សុខភាព​។​ ភរិយា​របស់​អ្នក​មិន​ត្រូវការ​អ្នក​ផ្សេង​ប្រាប់​ឱ្យ​នាង​ឈប់​យំ​ទេ​ នាង​ត្រូវការ​ស្មា​ដ៏​កក់ក្តៅ​របស់​អ្នក​ផ្អែក​ដើម្បី​យំ​។​

៣.​ មិន​ពេញចិត្ត​រូបរាង​កាយ​របស់​ភរិយា​
​ពិត​ហើយ​ មាន​បុរស​មួយ​ចំនួន​ធំ​ធ្វើ​ដូចនេះ​។​ ឥទ្ធិពល​នៃ​ការ​ស្រលាញ់​ខាងក្រៅ​ស្តែង​មក​ មិន​ត្រឹម​មាន​លើ​ទំនាក់ទំនង​ផ្លូវភេទ​ឡើយ​ វា​រួម​បញ្ចូល​ទាំង​ការ​ឱប​ប្រពន្ធ​អ្នក​ មុន​ពេល​ដែល​អ្នក​ចាកចេញ​ទៅ​ធ្វើការ​ ការ​កាន់​ដៃ​របស់​នាង​នៅ​ពេល​ដើរ​ និង​នៅ​ស្និ​ទ្ឋ​ស្នាល​ជាមួយ​នាង​ពេល​អ្នក​កំពុង​មើល​កុន​ជាមួយ​គ្នា​។​

​ប្រសិនបើ​អ្នក​មិន​ធ្វើ​រឿង​នេះ​ជាមួយ​ប្រ​ព​ន្ឋ​ នោះ​អ្នក​កំពុង​តែ​បង្ហា​យ​ថា​អ្នក​មិន​ស្រឡាញ់​ពេញចិត្ត​នាង​ឡើយ​។​ ក្ដី​ស្រឡាញ់​ដែល​អ្នក​បង្ហាញ​នៅ​ខាងក្នុង​បន្ទប់​គេង​ នឹង​មិន​បំពេញ​ ឫ​ ជំនួស​ឲ្រ​ក្ដី​ស្រឡាញ់​លើ​ភរិយា​ ពេល​នៅ​ខាងក្រៅ​នោះ​ទេ​។​

៤.​ ចាត់​ទុក​រឿង​ផ្សេង​សំខាន់​ជាង​ភរិយា​
5-ways-you-killing-marriage-02​ទោះជា​អ្នក​ស្គាល់​នារី​រាប់រយ​នាក់​ និង​ធ្លាប់​មាន​សង្សារ​បួនដប់​នាក់​ក៏​ដោយ​ ក៏​ប្រពន្ធ​របស់​អ្នក​ នៅ​តែ​ជា​មនុស្ស​ម្នាក់​ដែល​អ្នក​បាន​ជ្រើសរើស​ ក្នុង​ការ​ចំណាយពេល​មួយ​ជីវិត​របស់​អ្នក​ជាមួយ​នាង​បន្ត​ទៀត​។​ នាង​នៅ​តែ​ដឹង​ថា​អ្នក​នៅ​តែ​ជ្រើស​យក​នាង​មួយ​ជីវិត​ ហើយ​នាង​ចង់​ស្តាប់​ពាក្យ​នេះ​រហូត​ ព្រោះ​នាង​ស្រលាញ់​អ្នក​។​

​គ្រប់ពេល​ចេញ​ទៅ​ខាងក្រៅ​ជាមួយ​ប្រ​ព​ន្ឋ​ អ្នក​តែង​ឆែក​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ (smartphone)​ របស់​អ្នក​ ឬ​រាល់ពេល​ដែល​អ្នក​មក​ផ្ទះ​យឺត​ព្រោះ​ការងារ​ ហើយ​មិន​ដែល​ទូរស័ព្ទ​មក​ប្រាប់​នាង​ នេះ​ជា​ទ​ង្វើ​ប្រាប់​នាង​ថា​មិន​សំខាន់​អ្វើ​ទេ​សម្រាប់​អ្នក​។​ ជា​លទ្ធផល​ នាង​អាច​ឆ្ងល់​ថា​តើ​អ្នក​នៅ​តែ​បារម្ភ​ពី​នាង​ ដូច​ពេល​ដែល​រៀប​ការ​ហើយ​ដំបូងៗ​ទេ​។​ ដូច្នេះ​បើ​អ្នក​ស្រលាញ់​ភរិយា​ អ្នក​មិន​គួរ​ធ្វើ​បែប​នេះ​ឡើយ​។​

​ការងារ​​សំខាន់​ តែ​មិន​ត្រូវ​ភ្លេច​ថា​អ្នក​កំពុងធ្វើការ​ដើម្បី​អ្វី​នោះ​ដែរ​។​ ត្រូវ​ចាំ​ថា​ មិន​ត្រូវ​មាន​អ្វី​សំខាន់​ទាល់តែ​សោះ​ក្នុង​ទូរស័ព្ទ​អ្នក​ ហើយ​រឿង​ដែល​សំខាន់​ជាង​នេះ​ គឺ​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ជុំវិញ​អ្នក​។​

៥.​ មិនយល់ចិត្តភរិយា
​ស្ត្រី​ត្រូវការ​ដឹង​ថា​ អ្នក​នៅ​តែ​ស្រលាញ់​នាង​ ហើយ​ពេញចិត្ត​និង​ស្មោះ​នឹង​នាង​ជា​រៀង​រហូត​។​ អ្នក​គិត​ថា​អ្នក​កំពុង​តែ​បង្ហាញ​នូវ​ក្ដី​ស្រឡាញ់​ដោយ​ការ​ទៅ​ធ្វើ​ការងារ​រាល់ថ្ងៃ​ និង​រក​ប្រាក់​ចំណូល​ចូល​គ្រួសារ​។​ ដូច្នេះ​ហើយ​ អ្នក​មិន​មិន​បាន​ធ្វើ​អ្វី​ឱ្យ​ច្រើន​ជាង​នេះ​ (​លើកលែងតែ​ អាច​ជា​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ ១៤​ កុម្ភៈ​)​។​ នេះ​ជា​ការ​យល់​ខុស​។​

​អ្នក​ត្រូវ​ដឹង​ថា​ ស្ត្រី​ជា​ភរិយា​ត្រូវការ​លើស​ពី​នេះ​ ដើម្បី​ឱ្យ​ឃើញ​ពី​ការ​ស្រឡាញ់​របស់​អ្នក​ ដូច្នេះ​ហើយ​ ក្នុង​នាម​ជា​ស្វា​ម៉ី​ អ្នក​គួរ​ចំណាយពេល​បន្ថែម​ទៀត​ និង​ធ្វើ​អ្វី​ពិសេសៗ​ដូច​ជា​ផ្ញើ​សារ​ទៅ​ ឬ​ក៏​ទិញ​ផ្កា​ទៅ​ឱ្យ​នាង​។​ បន្ទាប់​មក​ អ្នក​នឹង​ភ្ញាក់ផ្អើល​អំពី​ទ​ង្វើ​ ហើយនឹង​ការ​លះបង់​ដែល​អ្នក​នឹង​ទទួល​បាន​ត្រលប់​មក​វិញ​ពី​នាង​៕

ប្រភព​៖​ familyshare.com

Share

ព័ត៌មានទាក់ទង

Image