លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ បានសរសេរនៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់លោក នៅរសៀលថ្ងៃទី២ ខែកុម្ភនេះថា សាលារាជធានីបានអនុវត្តន៍ផែនការដំឡើងភ្លើងស្ដុបថ្មី ចំនួន១៣កន្លែងស្ថិតនៅប្រសព្វរវាងផ្លូវជាតិលេខ២ ចាក់អង្រែ និងមហាវិថី ព្រឹទ្ធាចារ្យ ហ៊ុន នាង សម្រេចបាន៩០% ហើយនឹងដាក់អោយ ដំណើរការក្នុងពេលឆាប់ៗ ខាងមុខ។
លោក ប៉ា សុជាតិវង្ស បានសរសេរ៖ «នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បាននិងកំពុងតម្លើងភ្លើងស្តុបថ្មី ប្រសព្វរវាងផ្លូវជាតិ លេខ២ចាក់អង្រែ និងមហាវិថីព្រឹទ្ឋចារ្យ ហ៊ុន នាង។ក្នុងផែនការ រៀបចំលំហូរ ចរាចរ អោយបានល្អប្រសើរ សាលារាជធានីភ្នំពេញ បាននឹងកំពុងតម្លើងភ្លើងស្តុបថ្មីចំនួន ១៣កន្លែង ដែលគិតត្រឹមថ្ងៃនេះ សម្រេចបាន៩០% ហើយនឹងដាក់អោយ ដំណើរការក្នុងពេល ឆាប់ៗខាងមុខ»។
បើតាមលោក ប៉ា សុជាតិវង្ស គម្រោងដំឡើងភ្លើងស្ដុបថ្មីដែលរាជធានីភ្នំពេញ បាននិងកំពុង អនុវត្ដនេះ គឺក្នុងផែនការរៀបចំលំហូរចរាចរណ៍អោយបានល្អប្រសើរនៅក្នុងរាជធានីភ្នំពេញ៕