en     km
en     km

អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ក្រើនរំឭក​ឱ្យ​ម្ចាស់​យានយន្ត​ចង្កូត​ស្តាំ​ត្រូវ​បង់ពន្ធ​ជា​បន្ទាន់​

Share

យោង​តាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ កាលពី​ថ្ងៃ​ច័ន្ទ​ម្សិល​ម៉ិ​ញ​ បាន​ក្រើនរំឭក​ដល់​ម្ចាស់​យានយន្ត​ចង្កូត​ស្តាំ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មិន​ទាន់​បាន​បង់ពន្ធ​និង​អាករ​ ត្រូវ​ប្រញាប់​ទៅ​បង់ពន្ធ​ឲ្យ​បាន​រួសរាន់​។​

​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ រៀបចំ​ដំណើរការ​ចុះបញ្ជី​យានយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​ដែល​មាន​វត្តមាន​ នៅ​ក្នុង​ប្រទេស​ចាប់ពី​ថ្ងៃ​ទី​១៨​ ខែមករា​ ដល់​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​។​

​សេចក្តីជូនដំណឹង​ដដែល​ បានឱ្យ​ដឹង​ទៀត​ថា​ ម្ចាស់​យានយន្ត​ចង្កូត​ស្តាំ​គ្រប់​ប្រភេទ​ ដែល​គ្មាន​ពន្ធ​ទាំងអស់​ ត្រូវ​រួសរាន់​ចូល​មក​បង់ពន្ធ​ ឬ​ចុះបញ្ជី​ឲ្យ​បាន​ឆាប់​បំផុត​។​ ប្រសិនបើ​ម្ចាស់​រថយន្ត​ពុំ​បាន​ចូល​មក​ចុះបញ្ជី​ តាម​កាលកំណត់​ខាងលើ​នឹង​ត្រូវ​ចាត់​ទុក​ថា​ ជា​រថយន្ត​នាំ​ចូល​ថ្មី​ខុសច្បាប់​ ដែល​នឹង​ត្រូវ​ទទួល​រង​នូវ​ការ​បង្ក្រាប​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន​៕

right-hand-vehicle

Share

ព័ត៌មានទាក់ទង

Image