en     km
en     km

អង្គការ​ខ្មែរថាវរៈចុះបញ្ជី​ផ្លូវការនៅក្រសួងមហាផ្ទៃ ជាមួយ​យុទ្ធសាស្ត្រថ្មីលែងធ្វើរឿងក្ដៅដូចមុន

Share

អ្នកស្រី ឈឿន ដារ៉ាវី ផ្តល់កិច្ចសម្ភាសន៍នៅមុខពន្ធនាគារព្រៃស ពេលទៅទទួលស្វាគមន៍ការដោះលែងលោក រ៉ុង ឈុន។

ក្រោយពីស្ងប់ស្ងាត់សកម្មភាពមួយរយៈ ក្រុមខ្មែរថាវរៈ ដែល​ដំណើរការដោយ​ក្រុមយុវជនមួយក្រុមមានគ្នា៥នាក់​ បានប្រកាសថាក្រុមនេះ ជាក្រុមមួយដ៏សំខាន់​ដែល​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស និងបរិស្ថាន ។ ហើយពេលថ្មី ពួកគេ​បានចុះ​បញ្ជី​ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​មួយ ជាមួយនឹងក្រសួងមហាផ្ទៃ។

អ្នកស្រី ឈឿន ដារ៉ាវី ប្រធាន​អង្គការខ្មែរ​ថាវរៈ បាននិយាយថា អង្គការខ្មែរថាវរៈរបស់អ្នកស្រី មិនត្រឹមតែធ្វើលើការងារបរិស្ថានឡើយ ប៉ុន្តែនឹងធ្វើលើបញ្ហាសិទ្ធិមនុស្សផងដែរ។ ក៏ប៉ុន្តែសកម្មភាពរបស់ខ្មែរថាវរៈនៅពេលនេះ នឹងមិនមានការតស៊ូមតិបែបក្ដៅ ហើយត្រូវប្រឈមដូចមុនឡើយ គឺធ្វើការដោយការជជែករកដំណោះស្រាយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជាជាង ការវាយប្រហារ។ ប្រធានប្រធាន​អង្គការខ្មែរ​ថាវរៈរូបនេះ រំពឹងថា ការធ្វើការបែបត្រជាក់នេះនឹងអាចជួយ អភិវឌ្ឍ​ន៍សហគមន៍ឱ្យ​ល្អប្រសើរ និង​លុបបំបាត់​ការកាប់បំផ្លាញព្រៃឈើ​ខុសច្បាប់ និងបទល្មើសសត្វព្រៃ តាមផែនការ។ សូមនាងកញ្ញា លោក លោកស្រី ស្ដាប់បទសម្ភាស រវាងលោក គីម ចាន់ចាវ ជាមួយ  អ្នកស្រី ឈឿន ដារ៉ាវី ដោយមេត្រី

 

Share

ព័ត៌មានទាក់ទង

Image