កញ្ញា ភួន កែវរស្មី ជាសកម្មជនចលនាមាតាធម្មជាតិ ត្រូវបានក្រុមសន្តិសុខ និងរួមទាំងអាជ្ញាធរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មករារាំងដោយប្រើពាក្យសម្ដីមិនសមរម្យ និងមានការរើសអើង ក្នុងពេលដែលកញ្ញាគ្រាន់តែចូលទៅក្នុងសាលាលវិទ្យាភូមិន្ទភ្នំពេញ។ញក្នុងពេលដែលកញ្ញាចូលទៅក្នុងសាលា ដើម្បីទៅយកសៀវភៅដែលនៅសេសសល់ពីការដាក់លក់។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីកញ្ញា រស្មី បានយកសៀវភៅមួយដែលមានចំណងជើងថា «មនុស្សដែលគេយកទៅកែប្រែ» ដែលសៀវភៅនេះឆ្លុះបញ្ចាំងពីជីវិតពិតរបស់អ្នកធ្វើការងារបរិស្ថានចំនួន ៦រូប ដែលជាសកម្មជនមាតាធម្មជាតិ ហើយធ្លាប់ជាប់ពន្ធនាគា មកដាក់លក់នៅតាមស្ដង់ក្នុងបរិវេណសាកលវិទ្យាភូមិន្ទភ្នំពេញ។ កញ្ញរស្មី ជាម្នាក់ក្នុងចំណោមអ្នកទាំង៦ ត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារជាង ១ឆ្នាំ ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ក្រោយពីអនុវត្តទោសរួច កញ្ញា ភួន កែវរស្មី និងសកម្មជនទាំងនោះ នៅតែបន្តសកម្មភាពរបស់ពួកគេទៅលើការងារបរិស្ថានដដែល ហើយបានរួមគ្នានិពន្ធសៀវភៅនេះឡើង ដើម្បីចែករំលែកអ្វីដែលខ្លួនបានជួបអំឡុងពេលជាប់ពន្ធនាគារ។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ដ្រី កញ្ញា ភួន កែវរស្មី បានចាត់ទុកសកម្មភាពរបស់ក្រុមសន្តិសុខ និងអាជ្ញាធរ ជាការបញ្ជារបស់សាលា ដែលនៅគុំកួន និងមានការរើសអើងចំពោះសកម្មភាពរបស់កញ្ញាដែលធ្លាប់មានបញ្ហាពាក់ព័ន្ធនឹងការផ្សព្វផ្សាយពីកោះកុងក្រៅ។ ដើម្បីលម្អិត សូមនាង កញ្ញា លោក លោកស្រី ស្ដាប់បទសម្ភាស រវាង កញ្ញា ជា សុខ នី ជាមួយកញ្ញា ភួន កែវ រស្មី ដោយមេត្រី!