en     km
en     km

បទយការណ៍៖ស្ត្រីលើវិស័យប្រដាល់មានតិច នៅ ស្រីពៅ សំណូមពរដល់ទូរទស្សន៍ និងសហព័ន្ធប្រដាល់ ផ្ដល់ឱកាសដល់កីឡាការិនីប្រកួតឱ្យបានច្រើន

Share

កីឡាការិនី នៅ ស្រីពៅ(កណ្ដាល)

ជាអតីតកម្មការិនីរោងចក្រម្នាក់ ប៉ុន្តែដោយសារតែក្តីស្រមៃ និងក្តីស្រឡាញ់អាជីពជាអ្នកប្រដាល់ ព្រោះខ្លួនជាមនុស្សតស៊ូមិនខ្វល់ពីសម្ដីអ្នកជិតខាង ឬសាច់ញាតិនិន្ទា មើលងាយខ្លួន និងគ្រួសារ កីឡាការិនី នៅ ស្រីពៅ បានប្រឹងប្រែងហ្វឹកហាត់ សស្រាក់សស្រាំ ទាំងយប់ទាំងថ្ងៃ និងព្យាយាមចាប់ឱកាសរហូតក្លាយខ្លួនទៅជាកីឡាការិនីអាជីពម្នាក់ អាចចេញប្រកួតទាំងក្នុងប្រទេស និងក្រៅប្រទេសបានជាច្រើនការប្រកួត។ ខណៈដែលការតស៊ូបានសម្រចក្នុងអាជីពនេះ ជារឿយៗតែងធ្វើឱ្យស្រីពៅរងរបួសផងដែរ។ ទោះយ៉ាងណា ដោយមើលឃើញថានៅខ្សត់ខ្សោយចំនួនកីឡាការិនីប្រដាល់នៅឡើយ នៅ ស្រីពៅ បានសំណូមពរដល់បណ្តាប៉ុស្តិ៍ទូរទស្សន៍ និងសហព័ន្ធក្លឹបប្រដាល់ ផ្ដល់ឱកាសបណ្ដុះកីឡាការិនីជំនាន់ក្រោយឱ្យកើនឡើង។

សូមនាងកញ្ញា លោក លោកស្រី ស្តាប់បទយកការណ៍ដែលរៀបចំដោយ កញ្ញា ងិន ស៊ាងលីមដូចតទៅ!

  

អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

ព័ត៌មានទាក់ទង

Image