en     km
en     km

ដំណឹងជ្រើសរើសអ្នកស្ម័គ្រចិត្ត

Share

អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយមិនរកប្រាក់ចំណេញ ដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិង ទំនើបឌីជីថល រួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បី​រួមចំណែកលើក ស្ទួយ​សមភាព​យេនឌ័រ តួនាទី និង តម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និង សង្គមជាតិ ។

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា​ត្រូវការជ្រើសរើសអ្នកស្ម័គ្រចិត្ត ចំនួន ១ នាក់ តួនាទី អ្នករាយការណ៍ព័ត៌មាន ដោយមានផ្តល់ប្រាក់ឧបត្ថម្ភជូន។

ភារកិច្ច និង ការទទួលខុសត្រូវ

  • ចូលរួមក្នុងកិច្ចប្រជុំផ្តល់យោបល់របស់ក្រុមព័ត៌មាន
  • ស្រាវជ្រាវ ប្រមូលព័ត៌មាន និង សម្ភាសប្រភពផ្សេងៗ ដើម្បីផលិតព័ត៌មាន
  • ពិគ្រោះជាមួយការីនិពន្ធ ឬ និពន្ធនាយក លើប្រធានបទព័ត៌មាន
  • យកព័ត៌មាន ផលិត និងរាយការណ៍ព័ត៌មានតាមវិទ្យុស្ត្រី និងបណ្តាញសង្គម
  • ធ្វើជាពិធីករ/ពិធីការិនី ផ្សាយផ្ទាល់ក្នុងកម្មវិធីព័ត៌មានប្រចាំថ្ងៃ។

តម្រូវការ និង លក្ខណៈសម្បត្តិ

  • ជានិស្សិតកំពុង ឬបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ មុខវិជ្ជាទំនាក់ទំនងអន្តរជាតិ វិទ្យសាស្ត្រនយោបាយ សេដ្ឋកិច្ច ឬ និតិអន្តរជាតិ ឬ ច្បាប់ ឬ ជំនាញពាក់ព័ន្ធ ។
  • អាចធ្វើការបាន ១ ថ្ងៃ ។
  • មានចំណូលចិត្តតាមដានព័ត៌មានក្នុងប្រទេស និងព័ត៌មានអន្តរជាតិ ។
  • ស្រលាញ់វិជ្ជាជីរៈសារព័ត៌មាន និងមានបំណងធ្វើការងារជាអ្នកសារព័ត៌មានអាជីព ។
  • មានអត្តចរិតសុភាពរាបសារ រួសរាយរាក់ទាក់ ឧស្សាហ៍ព្យាយាម​ និង ចូលចិត្តអភិវឌ្ឈខ្លួន ។
  • មានគំនិតច្នៃប្រឌិត យល់ដឹងទូលំទូលាយ ពីបញ្ហា និងរឿងរ៉ាវដែលកើតឡើងក្នុងសង្គម ។
  • មានជំនាញកុំព្យូទ័រ  Word, Excel, Power point និង ចេះប្រើ Internet, Email ។
  • សញ្ជាតិកម្ពុជា ដែលមានភាសាកំណើតជាភាសាខ្មែរ ។
  • មានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ និង ចេះភាសាអង់គ្លេស និងយល់ខ្លឹមសារព័ត៌មានក្នុងកម្រិតបង្គួរ ។

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប មកអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា អាសយដ្ឋានផ្ទះលេខ ២០ ផ្លូវ២៣ដេ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឬ តាមរយៈអ៊ីមែល [email protected]

ទូរសព្ទទំនាក់ទំនង៖ 069 848 013 / 011 780 510

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃ អង្គារ ទី ២១ ខែ ឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ៥​ ល្ងាច ។

(បេក្ខនារីត្រូវបានលើកទឹកចិត្ត)

Share

ព័ត៌មានទាក់ទង

Image