en     km
en     km

លោកមាស នី ថា ការចាប់ខ្លួនមេដឹកនាំ និងសមាជិកបក្សប្រឆាំង ធ្វើឱ្យបក្សប្រឆាំងពិបាកឃោសនាបោះឆ្នោត

Share

ការចាប់ឃុំខ្លួន មេដឹកនាំ និងសមាជិកបក្សប្រឆាំង នៅតែបន្តកើតមាននៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២៤នេះ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៤ កាន់តែខិតជិតមកដល់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍ចាប់ខ្លួនដែលគេកត់សម្គាល់ចុងក្រោយនេះ គឺ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិត្រូវអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន នៅព្រលានយន្តហោះភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីលោកត្រឡប់មកពីបេសកកម្ម នៅប្រទេសជប៉ុន។ ចំណែកថ្មីៗនេះប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ខេត្ត​បាត់​ដំបង លោក ភូ សុវណ្ណថា ត្រូវ​បាន​តុលាការ​ខេត្ត​បាត់ដំបង​សម្រេច​ឃុំ​ខ្លួន ក្រោម​បទ​ចោទ​ប្រកាន់«បរិហារកេរ្តិ៍​ជាសាធារណៈ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម» តាម​បណ្តឹង​របស់​មន្រ្តី​ម្នាក់​ ដែលបានងាកចេញពីបក្សប្រឆាំងចូលរួមជីវភាពជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ នេះ​បើតាម​ដីកា​កោះ ​របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង ចុះ​ថ្ងៃទី ​៦ ខែ​ឧសភា ឆ្នាំ ​២០២៤។ លោកមាស នី អ្នកវិភាគបញ្ហាសង្គម មើលឃើញថា ការចាប់ខ្លួនមេដឹកនាំ និងសមាជិកបក្សប្រឆាំង ដែលនៅតែបន្តកើតមានបែបនេះ ធ្វើឱ្យបក្សប្រឆាំងពិបាកឃោសនាបោះឆ្នោត ហើយវង្វេងមិនដឹងថានឹងរកអ្វីមកឃោសនាបោះឆ្នោតឡើយ។ សូមស្ដាប់បទសម្ភាសរវាងលោក គីម ចាន់ចាវ ជាមួយលោកបណ្ឌិត មាស នី ដោយមេត្រី!

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង