en     km
en     km

អង្គការសង្គមស៊ីវិលចំនួន២ចាប់ដៃគ្នាបំពាក់មណ្ឌលសុខភាពចំនួន ៨ ជាមណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ

Share

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលធំចំនួន២ បានសហការចាប់ដៃគ្នាបំពាក់មណ្ឌលសុខភាពចំនួន ៨ ក្នុងខេត្តសៀមរាប ឱ្យក្លាយជាមណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ (BFHC) ដើម្បីវាយតម្លៃចង់ដឹងថា ការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយក្នុងចំណោមស្ត្រីដែលសម្រាលកូននៅក្នុងមណ្ឌលសុខភាពទាំងនោះមានផលជាវិជ្ជមានកម្រិតណា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពី មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ៖ វិធីសាស្រ្តដើម្បីបង្កើនអត្រាបំបៅកូនដោយទឹកដោះម្តាយ នៅកម្ពុជា ចេញផ្សាយដោយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា និង អង្គការ Alive & Thrive / FHI360។

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា និងអង្គការ Alive & Thrive / FHI360 បានបំពាក់មណ្ឌលសុខភាពចំនួន៨ក្នុងខេត្តសៀមរាប ជាមណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ (BFHC) ដើម្បីវាយតម្លៃថាតើវិធីសាស្រ្តនេះមានផលវិជ្ជមានដល់ការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយក្នុងចំណោមស្ត្រីដែលសម្រាលកូននៅក្នុងមណ្ឌលសុខភាពទាំងនោះឬទេ។ ការផ្តោតសំខាន់គឺ ផលជះនៃការចាប់ផ្តើមដំបូងនៃការបំបៅកូនដោយទឹកដោះម្តាយក្នុងរយៈពេលមួយម៉ោង បន្ទាប់ពីការសម្រាល និងការពង្រឹងការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយបន្ថែមទៀត ដើម្បីបង្កើនសុខុមាលភាពរបស់ទារកទើបនឹងកើត និងស្រ្តីក្រោយសម្រាល។

Group photo of the Baby-Friendly Health Center assessment team, health staff at Sasarsdam Health Center, Siem Reap, Cambodia, and the village health support group on March 11, 2024.photo from wrold vision.

ការសិក្សានេះត្រូវបានអនុវត្តដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិសុខភាពមាតា និងទារក និងមន្ទីរសុខាភិបាលខេត្តសៀមរាប។ ផ្អែកតាមសេចក្តីប្រកាសព័ត៌មានសមត្ថភាពឆ្មបនៅក្នុងមណ្ឌលសុខភាពទាំងនេះមានភាពប្រសើរឡើងជាងមុន ក្រោយការអនុវត្តគម្រោងនេះអស់រយៈពេលជាងមួយឆ្នាំ តាមរយៈការបណ្តុះបណ្តាល និងការត្រួតពិនិត្យដែលផ្តោតលើការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ការតាមដាន ការចុះជួបណែនាំដោយមន្ទីរសុខាភិបាលខេត្ត និងមជ្ឈមណ្ឌលជាតិសុខភាពមាតា និងទារក។

បទពិសោធន៍នៃការបំបៅកូនដោយទឹកដោះម្តាយក្នុងចំណោមម្តាយដែលសម្រាលនៅមណ្ឌលសុខភាពទាំងនេះមុន និងក្រោយអន្តរាគមន៍ត្រូវបានកត់ត្រាទុក ហើយតាមរយៈការសិក្សា បានរកឃើញថា ម្តាយមានបទពិសោធន៍បំបៅកូនដោយទឹកដោះម្តាយជាវិជ្ជមាន ទទួលបានការគាំទ្រកាន់តែប្រសើរពីបុគ្គលិកមណ្ឌលសុខភាពសម្រាប់ការបំបៅកូនដោយទឹកដោះម្តាយ និងដឹងច្បាស់អំពីការបំបៅកូនដោយទឹកដោះម្តាយ។

លោកស្រី ជិន សេដ្ឋា ប្រធានជាន់ខ្ពស់កម្មវិធី Alive & Thrive មានឱ្យដឹងថា កម្មវិធីនេះមានសារៈសំខាន់ណាស់ក្នុងការបំបៅទារកទើបនឹងកើតដោយទឹកដោះម្តាយដោយផ្អែកតាមតម្រូវការ ដូច្នេះទារកត្រូវបានបំបៅតាមតម្រូវការ ហើយវាអាចជួយទារកទើបនឹងកើតឡើងទម្ងន់បានសមស្រប”។

ជាការកត់សម្គាល់ នៅពេលចាប់ផ្តើមនៃការសិក្សាមានតែម្តាយ ចំនួន ៦៨,៨ % ប៉ុណ្ណោះដែលបានលើកឡើងពីការទទួលបានព័ត៌មានស្តីពីសញ្ញានៃការបំបៅ ខណៈដែលនៅដំណាក់កាលបញ្ចប់ ១00% នៃម្តាយបានលើកឡើងថា ទទួលបានព័ត៌មានស្តីពីការណែនាំការបំបៅដោះទារកទើបនឹងកើតទាន់ពេលវេលា។

មួយទៀតដែរនៅពេលម្តាយ និងទារកទើបនឹងកើត ចាកចេញពីមណ្ឌលសុខភាព ចាំបាច់ត្រូវជូនដំណឹងឱ្យត្រឡប់មកមណ្ឌលសុខភាពវិញ នៅពេលមានបញ្ហាប្រឈមនានាក្នុងការបំបៅកូនដោយទឹកដោះ។ នៅពេលចាប់ផ្តើមនៃការសិក្សាមានតែ ៤៥,៨ % នៃម្តាយដែលបានលើកឡើងអំពីការតាមដានក្រោយចេញពីមណ្ឌលសុខភាព ប៉ុន្តែនៅចុងបញ្ចប់នៃការ ១០០% នៃម្តាយបានរៀបរាប់ថា ពួកគេត្រូវបានណែនាំឱ្យតាមដានឱ្យបន្តការបំបៅកូនដោយទឹកដោះ បន្ទាប់ពីចេញមណ្ឌលសុខភាព។

Ms. Khel Sokhai, born on March 15, 1996, cradles her newborn son, Khat Pheavin, born on December 25, 2023, as they wait in the hallway of Char Chhouk Health Center in Siem Reap, Cambodia. Accompanied by her mother, Ms. Ort Ham (born in 1953), Khel Sokhai is here for a psychological assessment and vaccination appointment for her son.photo from wrold vision.

លោកស្រីបន្ថែមថា មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ (BFHC) ត្រូវអនុវត្តតាមជំហានទាំង ១០ នៃគំនិតផ្តួចផ្តើមមន្ទីរពេទ្យស្រឡាញ់ទារកជាសកល(BFHI) ដែលដឹកនាំដោយUNICEF និង អង្គការសុខភាពពិភពលោក ដើម្បីលើកកម្ពស់ និងគាំទ្រការអនុវត្តការបំបៅកូនដោយទឹកដោះ។ ជំហានទាំងនេះរួមមានការអប់រំបុគ្គលិក លើកទឹកចិត្តឱ្យមានការប៉ះពាល់ស្បែកទៅស្បែកក្រោយពេលកើត ការផ្តល់ការណែនាំអំពីការបំបៅកូនដោយទឹកដោះម្តាយដល់ម្តាយ និងក្រុមគ្រួសារ និងធានាថា ម្តាយមានលទ្ធភាពស្នាក់នៅជាមួយទារកដោយមិនមានការរំខាន នៅក្នុងបន្ទប់សម្រាក និងការបំបៅតាមតម្រូវការ។ លើសពីនេះ មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ មិនលើកទឹកចិត្តឱ្យមានការប្រើប្រាស់ម្សៅទឹកដោះគោ ឬវត្ថុរាវផ្សេងទៀត លុះត្រាតែមានភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ និងមិនលើកទឹកចិត្តឱ្យមានការប្រើប្រាស់ដបទឹកដោះ និងក្បាលដោះជញ្ជក់។ ជំហានចុងក្រោយនៃ មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ គឺធានាថាម្តាយទទួលបានបន្តការគាំទ្រសម្រាប់ការបំបៅកូនដោយទឹកដោះម្តាយបន្ទាប់ពីចាកចេញពីមន្ទីរសម្រាល។ខ្ញុំគិតថា វាមានសារៈសំខាន់ណាស់ដែលមានការណែនាំដោយផ្ទាល់បែបនេះ ដូចជា ការឱប ទីតាំង ការផ្សារភ្ជាប់ ដែលទាមទារសម្រាប់ការបំបៅកូនដោយទឹកដោះដ៏ត្រឹមត្រូវ។ ខ្ញុំចាប់អារម្មណ៍ចែករំលែកបទពិសោធន៍វិជ្ជមានរបស់ខ្ញុំជាមួយម្តាយផ្សេងទៀត និងជួយពួកគេក្នុងការបំបៅកូនដោយទឹកដោះ។ ខ្ញុំ​សប្បាយ​ចិត្ត​ពេល​ឃើញភាពដ៏​គួរឱ្យស្រលាញ់របស់កូនខ្ញុំ ពេល​បំបៅ​ដោះ​កូន ហើយ​ជួយ​ខ្ញុំ​ឱ្យ​មាន​ចំណង​ដ៏​ល្អ​ជាមួយ​កូនរបស់ខ្ញុំ»នេះ​បើ​តាម​ការ​បញ្ជាក់​របស់ស្រ្តីជា​ម្តាយម្នាក់​ក្រោយ​សម្រាល​កូន​នៅមណ្ឌលសុខភាពសសរស្តម្ភ។

យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើ ស្ត្រីមានផ្ទៃពោះទទួលបានការអប់រំអំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីផ្តល់អាទិភាពដល់ការបំបៅកូននៅពេលពួកគេសម្រាល។ ភាគរយនៃម្តាយដែលបានរាយការណ៍ថា បានទទួលព័ត៌មានពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយបានកើនឡើងពី ៨៣,៧ % មុនពេលអន្តរាគមន៍ រហូតដល់ ១០០% នៅចុងបញ្ចប់នៃអន្តរាគមន៍។ ដូចគ្នាដែរ ភាគរយនៃម្តាយដែលសម្រាលកូនដោយទទួលបានការប្រឹក្សាពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយក៏បានកើនឡើងពី ៧៧,៦% មុនការសិក្សា ដល់ ១០០% នៅចុងបញ្ចប់នៃការសិក្សានេះ។ ការចាប់ផ្តើមដំបូងនៃការបំបៅកូនដោយទឹកដោះម្តាយ ក្នុងរយៈពេលមួយម៉ោងក្រោយកំណើតអាចការពារទារកទើបនឹងកើតពីការឆ្លង និងកាត់បន្ថយមរណៈភាពក្នុងចំណោមទារកទើបនឹងកើត។

On March 12, 2024, the Baby-Friendly Health Center assessment team interviews members of the village health support group (VHSG) at Char Chhouk Health Center, Siem Reap, Cambodia. Name of group members interviewed: Ms. Tam Nga, VHSG, Pongro Thmey village; Ms. Ear Phean, VHSG, Sasar Sdam; Ms. Lom Sear, VHSG, Pongro Thmey village; Ms. Chheung Sali, VHSG, Kauk Run village; Ms. Heub Sina, VHSG, Kauk Run village; Ms. Min Moniroth, VHSG, Svay village; Ms. Vun Moniroath, Svay village; Ms. Chorn Chhorn, Svay village; Ms. Van Salei, Kauk Chas village; Ms. Khorn Khamkeo, Kauk Kandal village; Ms. Van Kimchhorn, Kauk Chas village; Ms. Leng Makara, Kauk Por village; Ms. Pat Veurt, Khdey Run village; Ms. York Touch, Ta Pang village; Ms. Prak Khlauk, Ta Pang village; Ms. Chhuon Salin, Prey Ang village; Ms. Teur Malis, Labeuk village (a lady who put the baby on the table while he was sleeping); Ms. Beurt Thuor, Kauk Por village; Ms. Chhay Heur, Labeuk village.photo from wrold vision.

មិនត្រឹមតែប៉ុណ្ណោះ ការបំបៅដោះកូន ក៏ជួយបង្កើតទំនាក់ទំនងផ្លូវចិត្តរវាងម្តាយ និងទារកផងដែរ។ ការចាប់ផ្តើមនៃការបំបៅកូនដោយទឹកដោះម្តាយក្នុងរយៈពេលមួយម៉ោងនៃកំណើតបានកើនឡើងពី ៨១,៧% មុនពេលសិក្សាដល់ ៩៨% នៅតំណាក់កាលបញ្ចប់។ ១០០% នៃទារកទើបនឹងកើត ត្រូវបានផ្តល់តែទឹកដោះម្តាយសុទ្ធក្នុងអំឡុងពេលស្នាក់នៅក្នុងមណ្ឌលសុខភាពនៅចុងបញ្ចប់នៃការសិក្សា។

 លោក មាស ដារ៉ា ប្រធានមណ្ឌលសុខភាពចារឈូក បានលើកឡើងថា ឆ្មបដែលធ្វើការនៅមណ្ឌលសុខភាពនេះធ្លាប់ផ្តល់ម្សៅទឹកដោះគោជំនួសទឹកដោះម្តាយពីមុនមក។ ក្រោយមណ្ឌលសុខភាពនេះត្រូវបានដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សា ក្រុមឆ្មបក៏បានផ្លាស់ប្តូរការអនុវត្តរបស់ពួកគេផងដែរ។ លោកថា នៅពេលដែលបុគ្គលិកផ្លាស់ប្តូរឥរិយាបថ និងអាកប្បកិរិយាបែបនេះ គឺវាមានប្រយោជន៍ក្នុងការផ្លាស់ប្តូរអាកប្បកិរិយារបស់ម្តាយក្រោយសម្រាល។ លោកបន្ថែមទៀតថា បុគ្គលិកមណ្ឌលសុខភាពអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ និងច្របាច់ទឹកដោះ នៅពេលធ្វើការនៅមណ្ឌលសុខភាព។

ប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការបំបៅកូនដោយទឹកដោះម្តាយក្នុងទសវត្សរ៍ទី៩០ និងដើមទសវត្សរ៍ឆ្នាំ២០០០។ ប៉ុន្តែក្នុងទសវត្សរ៍ចុងក្រោយនេះ អត្រានៃការបំបៅដោះកូនដោយទឹកដោះ​ម្តាយបាន​ធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ភាគរយ​នៃ​កុមារ​ដែល​បាន​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​សុទ្ធ​សម្រាប់​រយៈពេល​ប្រាំមួយ​ខែ​ដំបូងនៃ​ជីវិត​របស់​ពួកគេ​បាន​ធ្លាក់ចុះ​ពី ៧៤% ក្នុង​ឆ្នាំ ២០១០ មក​ត្រឹម៥១% ក្នុង​ឆ្នាំ២០២១[1]។ លើសពីនេះអត្រានៃការចាប់ផ្តើមដំបូងនៃការបំបៅកូនដោយទឹកដោះម្តាយនៅមានកម្រិតទាបនៅឡើយ ដោយមានទារកទើបនឹងកើតត្រឹមតែ៥៤%ប៉ុណ្ណោះដែលទទួលបានទឹកដោះម្តាយក្នុងរយៈពេលមួយម៉ោងដំបូងនៃកំណើត ទោះបីជាភាគរយនៃស្ត្រីសម្រាលទារកដោយឆ្មបជំនាញ មានដល់ទៅ ៩៨,៧% នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ ២០២១-២០២២ ។

March 12, 2024 – at a mother’s house, Siem Reap, Cambodia. Mother: Ms. Prak Sambo (1988), baby, Tuor Sothea (8 months), and the older daughter, Sam Art Srey Art(12 years old).photo from wrold vision.

លោកស្រី Grana Pu Selvi ប្រធានបច្ចេកទេសកម្មវិធីអាហារូបត្ថម្ភ នៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា លើកឡើងថា ជាមួយនឹងការថយចុះអត្រានៃការបំបៅកូនដោយទឹកដោះម្តាយក្នុងប្រទេស កម្មវិធីបំពាក់មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយនេះ មានសារៈសំខាន់ណាស់ក្នុងការរំលឹកឡើងវិញនូវសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយនៅតាមគ្រឹះស្ថានសុខាភិបាល ដល់ស្ត្រីមានផ្ទៃពោះ ម្តាយក្រោយសម្រាលកូន និងសមាជិកគ្រួសាររបស់ពួកគេ ដើម្បីឱ្យម្តាយជ្រើសរើសអាហារូបត្ថម្ភដែលល្អបំផុតសម្រាប់កូនៗ។ លោកស្រី បានបន្ថែមទៀតថា ការរកឃើញពីការសិក្សាសាកល្បងនេះ បង្ហាញពីភស្តុតាងច្បាស់លាស់ថា វិធីសាស្រ្តមណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ បានចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវអត្រាបំបៅកូនដោយទឹកដោះម្តាយ។ ការពង្រីកវិសាលភាពនៃការអនុវត្តវិធីសាស្រ្តនេះអាចមានផលជះវិជ្ជមានយ៉ាងធំធេងដល់អាហារូបត្ថម្ភរបស់កុមារនៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបជូនថា ប្រទេសកម្ពុជាមានកន្លែងថែទាំសុខភាពរួមមានមន្ទីរពេទ្យបង្អែកចំនួន ១០២(៩ថ្នាក់ជាតិ ២៥ខេត្ត ៦៨ក្រុង) មណ្ឌលសុខភាព ១១៤១ និងប៉ុស្តិ៍សុខភាពចំនួន ១០៧៕

Share

ព័ត៌មានទាក់ទង

Image