en     km
en     km

អាជ្ញាធររារាំងស្ត្រីសហគមន៍បឹងតាមោកមិនឱ្យដង្ហែញត្តិទៅកាន់ខណ្ឌព្រែកព្នៅ

Share

អាជ្ញាធរខណ្ឌព្រែកព្នៅរារាំងពលរដ្ឋបឹងតាមោកមិនឱ្យដង្ហែញត្តិទៅកាន់សាលាខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី១០ ខែឧសភា។ ប្រភពរូបភាព ពីហ្វេសប៊ុក ណាណា

អាជ្ញាធរខណ្ឌព្រែកព្នៅមានគ្នាប្រមាណជាង២០នាក់ បានប្រើអំពើហិង្សា រុញច្រានទៅលើស្រ្តី កុមារ និងពលរដ្ឋបឹងតាមោកមិនឱ្យដង្ហែញត្តិទៅកាន់សាលាខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី១០ ខែឧសភា។

ពលរដ្ឋបឹងតំបន់បឹងតាមោកទាំងនោះបានឱ្យដឹងថា ការដង្ហែញត្តិទៅសាលាខណ្ឌលើកនេះ គឺដើម្បីស្នើទៅកាន់អាជ្ញាធររាជធានីភ្នំពេញឱ្យបញ្ឈប់ផែនការបណ្ដេញពួកគេចេញពីផ្ទះសម្បែង។ ការដង្ហែញត្តិ បង្ហាញក្ដីបារម្ភនេះ ធ្វើឡើងក្រោយពីអាជ្ញាធរខណ្ឌព្រែកព្នៅចេញសេចក្ដីសម្រេចជាថ្មីម្ដងទៀត ព្រមានចាត់វិធានការផ្លូវច្បាប់ ប្រសិនបើពួកគេមិនព្រមចាកចេញពីលំនៅឋានមុនថ្ងៃទី២៤ ខែឧសភា ខាងមុខ។

នេះមិនមែនជាលើកទីមួយនោះទេ ដែលពលរដ្ឋបឹងតាមោករងការប្រើអំពើហិង្សាពីសំណាក់អាជ្ញាធរក្រុងភ្នំពេញ ក៏ប៉ុន្តែកន្លងមកអាជ្ញាធររកវិធីគ្រប់បែបយ៉ាង ដើម្បីបណ្ដេញពលរដ្ឋចេញពីតំបន់បឹងតាមោកនោះ ហើយក៏ធ្លាប់មានការប៉ះទង្គិចបង្ករឱ្យមានរបួសស្នាមលើស្ត្រីប្រជាសហគមន៍បឹងតាមោកផងដែរ៕

អាជ្ញាធរខណ្ឌព្រែកព្នៅរារាំងពលរដ្ឋបឹងតាមោកមិនឱ្យដង្ហែញត្តិទៅកាន់សាលាខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី១០ ខែឧសភា។ ប្រភពរូបភាព ពីហ្វេសប៊ុក ណាណា

Share

ព័ត៌មានទាក់ទង

Image