លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានប្រាប់វិទ្យុស្ត្រី FM 102 នៃ WMC នៅរសៀលថ្ងៃទី០១ ខែកុម្ភៈនេះថា លោកនឹងចូលបំភ្លឺតាមការកោះហៅពីសំណាក់តុលាការខេត្តកំពង់ស្ពឺ ដែលបានចោទប្រកាន់លោក និងសមាជិក ៦ នាក់ ផ្សេងទៀតទៅបំភ្លឺនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅម៉ោង ៨ព្រឹក។
ដីកាបង្គាប់ឱ្យចូលខ្លួន បំភ្លឺរបស់លោក ម៉ែន វណ្ណៈ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ដែលវិទ្យុស្រី្ត ទើបទទួលបាននៅថ្ងៃទី១ កុម្ភៈ នេះបានឱ្យដឹងថា ពួកគាត់ទាំង ៧នាក់ នេះ ជាប់ចោទពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ធ្វើឱ្យខូចខាតដោយចេតនា មិនគោរពសេចក្តីសម្រេចរបស់តុលាការ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តទៅនៅភូមិកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ មករា កន្លងមក។
អ្នកទាំង ៧នាក់ នោះរួមមាន លោក ប៉ាវ ស៊ីណា , លោក ខាត់ ឡូត , លោក ព្រំ ប៊ុនថន , លោក ចាំ សំណាង , លោក ម៉ៅ ប៉យ , លោក អាន ថូនា និងលោក ស៊ុត ចិត្រ៕
សូមស្តាប់ប្រសាសន៍របស់លោក ប៉ាវ ស៊ីណា ដូចតទៅ៖