loader

លោក​ កែ​ គឹ​ម​យ៉ា​ន​៖​ ករណី​ការ​ជួញដូរ​គ្រឿងញៀន​កើនឡើង​ ដោយសារ​កម្ពុជា​គ្មាន​ទោស​ប្រហារជីវិត​

ke-kem-yarn-01​លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញឿ​ន​ មាន​ប្រសាសន៍​ថា​ កត្តា​ ដែល​នាំ​ឲ្យ​មាន​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចេះ​តែ​មានការ​កើនឡើង​ ព្រោះតែ​កម្ពុជា​នៅ​ខ្វះចន្លោះ​ប្រហោង​ ជា​ពិសេស​មិន​បាន​ចែង​ពី​ទោស​ប្រហារជីវិត​ចំពោះ​អ្នក​ផលិត​ និង​ចែកចាយ​គ្រឿងញៀន​។​ ការ​ថ្លែង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​ ២០១៥​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦​ នៅ​ក្រសួងមហាផ្ទៃ​ ព្រឹក​ថ្ងៃ​ទី​០១​ខែកុម្ភៈ​នេះ​ ។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ បន្ត​ថា​ មូលហេតុ​ចំបងៗ​ដែល​នាំ​ឲ្យ​មាន​បទល្មើស​ជួញដូរ​គ្រឿងញៀន​ចេះ​តែ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ព្រោះតែ​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​ មិន​បាន​ចែង​ពី​ទោស​ប្រហារជីវិត​ដល់​អ្នក​ផលិត​ អ្នក​ចែកចាយ​ និង​អ្នក​រកស៊ី​គ្រឿងញៀន​។​ លោក​ថា​ ភាព​ខ្វះចន្លោះ​នៃ​ការ​រឹត​បន្តឹង​ច្បាប់​បែប​នេះ​ នាំ​ឲ្យ​អ្នក​រកស៊ី​ជួញដូរ​គ្រឿងញៀន​មិន​ខ្លាច​រអែង​ ស្រប​ពេល​ដែល​ប្រទេស​មួយ​ចំនួន​បាន​អនុវត្ត​ទោស​ប្រហារជីវិត​ ចំពោះ​អ្នក​ជួញដូរ​គ្រឿងញៀន​ជា​យូរណាស់​មក​ហើយ​។​

​ចំណែកឯ​កត្តា​ហូរ​ចូល​នៃ​ចរាចរ​គ្រឿងញៀន​ ពី​តំបន់ត្រីកោណមាស​ជាប់​ព្រំប្រទល់​ប្រទេស​ឡាវ​ ថៃ​ ភូមា​ ក៏​ជា​កត្តា​នាំ​ឲ្យ​មាន​កំណើន​បទល្មើស​គ្រឿងញៀន​ផង​ដែរ​។​ នេះ​បើ​តា​លោក​ កែ​ គឹ​ម​យ៉ា​ន​ ។​ លើស​ពី​នេះ​ទៀត​លោក​ថា​ កម្សោយ​នៃ​ការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ និង​ការ​ផ្សព្វ​ ផ្សាយ​ពី​ផលវិបាក​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​ ក៏​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ​។​

​សូម​បញ្ជាក់​ថា​ នៅ​ក្នុង​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​នេះ​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ក៏​បាន​បង្ហាញ​របាយការណ៍​ ការ​បង្ក្រាប​បទល្មើស​នៅ​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ផង​ដែរ​។​ ក្នុង​របាយការណ៍​នេះ​ បាន​បង្ហាញ​ថា​ សមត្ថកិច្ច​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​បាន​ជាង​២​ពាន់​ករណី​នៅ​ក្នុង​ឆ្នាំ​២០១៥​ ដែល​ចំនួន​នេះ​ មានការ​កើនឡើង​ប្រមាណ​ជាង​១៣៦​ភាគរយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ចំនួន​៩៩៦​ករណី​។​

​បើ​តាម​របាយការណ៍​ដដែល​ ក្នុង​ចំណោម​ការ​បង្ក្រាប​ជាង​២​ពាន់​ករណី​នេះ​ សមត្ថកិច្ច​ចាប់ខ្លួន​អ្នក​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​បាន​ចំនួន​៥​ពាន់​នាក់​ ក្នុង​នោះ​មាន​ជនបរទេស​១០០​នាក់​ រួម​មាន​១០​សញ្ជាតិ​ផ្សេង​គ្នា​ ដែល​ករណី​នេះ​ មានការ​កើនឡើង​ចំនួន​១២៥​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៤​ ដែល​ចាប់​អ្នក​ជួញដូរ​បាន​ជាង​២​ពាន់​នាក់​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x