loader

​លោក​ ហោ​ ណាំ​ហុង​ ជំរុញ​ឲ្យ​ទូត​និង​កុងស៊ុល​កម្ពុជា​យកចិត្តទុកដាក់​ពលករ​ខ្មែរ​

hao-nham-hong-01​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ បាន​បើក​កិច្ចប្រជុំ​រួម​មួយ​ ជាមួយ​ឯកអគ្គរាជទូត​ និង​អគ្គ​កុងស៊ុល​កម្ពុជា​ ប្រចាំ​នៅ​ក្រៅប្រទេស​ទាំងអស់​ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​អ្នក​ទាំងនោះ​ ពង្រឹង​ការ​យកចិត្តទុកដាក់​ទៅ​លើ​ពលករ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​។​ ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​នៅ​ទីស្តីការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ កាលពី​ថ្ងៃ​ទី​៣០​ មក​រា​ ឆ្នាំ២០១៦​​។​

​ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​លើ​ទ្បើ​ង​ថា​ ឯកអគ្គរាជទូត​ និង​អគ្គ​កុងស៊ុល​កម្ពុជា​ទាំងអស់​ ដែល​កំពុង​តែ​បំពេញ​បេស​កម្ម​របស់​ខ្លួន​នៅ​ក្រៅប្រទេស​ ត្រូវ​តែ​អនុវត្ត​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ ជា​ពិសេស​ត្រូវ​យកចិត្តទុកដាក់​ពលករ​ខ្មែរ​ដែល​ចេញ​ទៅ​បម្រើ​ការងារ​នៅ​ឯ​ក្រៅប្រទេស​។​

​នៅ​ក្នុង​ខ្លឹមសារ​កិច្ចប្រជុំ​មួយ​ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​គណនេយ្យ​ ហ្វេ​ស​ប៊ុ​ក​ របស់​ លោក​ ហោ​ ណាំ​ហុង​ កាលពី​ថ្ងៃ​ទី​ ៣០​ ខែមករា​ ឆ្នាំ​២០១៦​ម្សិលមិញ​ មាន​ខ្លឹមសារ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​៖​ ធ្វើការ​ណែនាំ​ឲ្យ​ឯកអគ្គរាជទូត​ និង​ អគ្គ​កុងស៊ុល​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ល្អ​ យកចិត្តទុកដាក់​ដល់​ការ​ការពារ​ និង​ជួយ​ឲ្យ​បានជា​អតិបរមា​នូវ​រាល់​បញ្ហា​របស់​ពលរដ្ឋ​កម្ពុជា​ ពិសេស​គឺ​ពលករ​ទាំង​ស្របច្បាប់​ និង​មិន​ស្របច្បាប់​នៅ​ប្រទេស​ថៃ​ នៅ​សាធារណៈរដ្ឋ​កូរ៉េ​ ហើយ​និង​បញ្ហា​ស្ត្រី​ខ្មែរ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​ប្រទេស​ចិន​ ជាដើម​។​

​ទាក់ទង​នឹង​ការ​ថ្លែង​ខាងលើ​នេះ​ដែរ​ នាយក​ប្រតិបត្តិ​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ លោក​ មឿ​ន​ តុលា​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ នៃWMC នៅ​ថ្ងៃអាទិត្យ​ ទី​៣១​ ខែមករា​ ឆ្នាំ​២០១៦​​ថា​ លោក​ សាទរ​ទៅ​នឹង​ការ​ជំរុញ​របស់​ លោក​ ហោ​ ណាំ​ ហុង​ ដែល​ឲ្យ​ឯកអគ្គរាជទូត​ និង​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ក្រៅប្រទេស​ ត្រូវ​ពង្រឹង​ការយ​យកចិត្តទុកដាក់​ទៅ​លើ​ពលករ​ ដែល​កំពុង​តែ​បម្រើ​ការងារ​នៅ​ក្រៅប្រទេស​។​

​លោក​ មឿ​ន​ តុលា​៖​ «​សំរាប់​ខ្ញុំ​ ខ្ញុំ​គាំទ្រ​ចំពោះ​ចំណាត់​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ដែល​ជំរុញ​ឲ្យ​ស្ថានទូត​ខ្មែរ​យើង​ ក៏​ដូច​ជា​ស្ថាន​កុងស៊ុល​ខ្មែរ​យើង​នៅ​បណ្តា​ប្រទេស​ទាំងអស់​ហ្នឹង​ លោក​មានការ​ពង្រឹង​នៅ​កិច្ចការ​ងា​របស់​ខ្លួន​យើង​ទ្បើ​ង​វិញ​ ខ្ញុំ​គិត​ថា​កុំ​មើល​រឿង​បក្ស​ យើង​មើល​រឿង​ប្រជាពលរដ្ឋ​ជា​ធំ​..»​។​

​លោក​ មឿ​ន​ តុលា​ បន្ថែម​ទៀត​ថា​ ដើម្បី​ឲ្យ​ការ​ជំរុញ​ខាងលើ​នេះ​មាន​ប្រសិទ្ធភាព​ ទាល់តែ​ក្រសួងការបរទេស​មានការ​ពិន័យ​រដ្ឋបាល​ឲ្យ​បាន​ច្បាស់លាស់​ ទៅ​ដល់​មន្ត្រី​ណា​ដែល​មិន​គោរព​តាម​តួនាទី​របស់​ខ្លួន​។​

​លោក​ មឿ​ន​ តុលា​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​តាម​ការ​សង្កេត​ឃើញ​របស់​លោក​ កន្លង​មកនេះ​ពលករ​ខ្មែរ​ ដែល​បាន​ទៅ​បម្រើ​ការងារ​នៅ​ក្រៅប្រទេស​ បាន​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន​ រហូត​ដល់​ពួក​គេ​បាន​រិះគន់​ថា​ ស្ថានទូត​កម្ពុជា​នៅ​ក្រៅប្រទេស​មានការ​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ពួក​គេ​ នៅ​ពេល​ដែល​ពួក​គេ​ត្រូវការ​ជំនួយ​ពី​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ដែល​ពួក​គេ​កំពុង​បម្រើ​ការងារ​។​

«​ទី​០១​គឺ​ដូច​នៅ​ប្រទេស​ថៃ​អ​ញ្ចឹ​ង​ពលករ​ខ្មែរ​យើង​រអ៊ូ​ថា​គាត់​ពិបាក​នឹង​ទំនាក់ទំនង​ទៅ​ខាង​ស្ថានទូត​ខ្មែរ​យើង​នៅ​ពេល​ដែល​មាន​បញ្ហា​ហ្នឹង​គឺ​បុគ្គលិក​ស្ថាន​កំរ​នឹង​ចុះ​មក​ណាស់​ទាល់តែ​ថា​រឿង​ហ្នឹង​វា​ធ្ងន់ធ្ងរ​ធំ​ដំ​មែនទែន​ហើយ​ទើប​ឃើញ​បុគ្គលិក​ស្ថានទូត​ខ្មែរ​យើង​ចុះ​ទៅ​…»​។​

​សូម​ជម្រាប​ជូន​ផង​ដែរ​ថា​ខ្លឹមសារ​សំខាន់ៗ​មួយ​ចំនួន​ដែល​បាន​បង្ហោះ​នៅ​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ របស់​ លោក​ ហោ​ ណាំ​ហុង​ នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ឯកអគ្គរាជទូត​ និង​អគ្គ​កុងស៊ុល​ កាលពី​ថ្ង​ទី​៣០​ ខែមករា​​ រួម​មាន​ ជំរុញ​ឲ្យ​ឯកអគ្គរាជទូត​ និង​អគ្គ​កុងស៊ុល​ នៅ​ប្រទេស​ថៃ​ ត្រូវ​បន្ត​ជំរុញ​ឲ្យ​អាជ្ញាធរ​ថៃ​ផ្តល់​ប័ណ្ណ​ការងារ​ (Work​ Permit)​ និង​ទិដ្ឋាការ​ស្នាក់​នៅ​ដល់​ពលករ​ខ្មែរ​ ដោះស្រាយ​រាល់​ការ​រំលោភ​បំពាន​ផ្សេងៗ​របស់​និយោជក​មក​លើ​ពលករ​ខ្មែរ​ ផ្តល់​ការ​គាំទ្រ​ផ្នែក​ច្បាប់​ និង​ការ​ផ្តល់​មេធាវី​ក្នុង​ករណី​ឡើង​តុលាការ​ រាល់​ការ​ចេញ​លិខិតបញ្ជាក់​ផ្សេងៗ​ និង​ការ​ផ្តល់​សេវា​កុងស៊ុល​ ត្រូវធ្វើ​ដោយ​ឥត​គិតថ្លៃ​ និង​ឆាប់រហ័ស​ទាន់​ពេលវេលា​ជាដើម​ឮ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x