en     km
en     km

បទ​សម្ភាសន៍​៖​ តើ​ពលរដ្ឋ​គួរ​ធ្វើ​ចំណាកស្រុក​បែប​ណា​ទើប​មាន​សុវត្ថិភាព​?

Share

immigration-pix-cover
រូបតំណាង៖ ហ្វេសប៊ុក

ភ្នំពេញ​៖​ ចលនា​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​នៅ​បន្ត​កើត​មាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មិន​ឈប់​ឈរ​ ក្នុង​នោះ​កត្តា​ដែល​ជំរុញ​ឱ្យ​មាន​ចលនា​ចំណាកស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​កើតឡើង​គឺ​បណ្តាល​មក​ពី​កត្តា​ជីវភាព​គ្រួសារ​ក្រីក្រ​ជា​ចម្បង​។​

​ការ​ធ្វើ​ចំណាកស្រុក​របស់​ពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន​ មាន​ពីរ​រូបភាព​ ទី​មួយ​ការ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការងារ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដោយ​ស្របច្បាប់​ និង​ទី​ពីរ​ គឺ​ការ​ធ្វើ​ចំណាកស្រុក​ដោយ​មិន​ស្របច្បាប់​ ឬ​ចំណាកស្រុក​តាម​រយៈ​មេខ្យល់​។​ ទន្ទឹម​គ្នា​នេះ​ ការ​ធ្វើ​ចំណាកស្រុក​មិន​ស្របច្បាប់​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ ឬ​ធ្វើ​ចំណាកស្រុក​តាម​រយៈ​មេខ្យល់​នេះ​ បាន​បណ្តាល​អ្នក​ធ្វើ​ចំណាកស្រុក​ប្រឈម​មុខ​នឹង​ហានិភ័យ​ជា​ច្រើន​ ដូច​ជា​ ត្រូវ​ចាញ់បោក​មេខ្យល់​ ត្រូវ​បាន​គេ​ជួញដូរ​កម្លាំង​ពលកម្ម​ រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​ថៅកែ​ ការ​រស់នៅ​ដោយ​លួចលាក់​ មិន​ត្រូវ​បាន​ច្បាប់​ការពារ​ ព្រមទាំង​ប្រឈម​មុខ​នឹង​បញ្ហា​ផ្លូវច្បាប់​ផ្សេងៗ​របស់​ប្រទេស​ទាំងនោះ​។​

​លោក​ នុ​ត​ សំ​អុល
​លោក​ នុ​ត​ សំ​អុល

​នាង​កញ្ញា​ លោក​លោកស្រី​ជាទី​មេត្រី​ ដើម្បី​ជ្រាប​ច្បាស់​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ចំណាកស្រុក​ និង​ការ​ធ្វើ​ចំណាកស្រុក​បែប​ណា​ដែល​មាន​សុវត្ថិភាព​នោះ​ ជា​បន្ត​សូម​ស្តាប់​បទ​សម្ភាសន៍​រវាង​លោក​ ម៉ៅ​ សំណាង​ និង​លោក​ នុ​ត​ សំ​អុល​ មន្ត្រី​គ្រប់គ្រង​ករណី​គម្រោង​នៃ​អង្គការ​អន្តរជាតិ​ទេស​ន្ត​ប្រវេ​ស្តន៍​ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា​ IOM​ ប្រចាំ​នៅ​កម្ពុជា​ដូច​តទៅ​៖

Share

Image
Image
Image