យ៉ាងហោចណាស់មនុស្សចំនួន ២នាក់ស្លាប់ និងមនុស្សជាង ១០០នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជុំវិញបញ្ហាដែលអាជ្ញាធរជប៉ុនសង្ស័យថា អាចបណ្តាលមកពីសារធាតុនៅក្នុងអាហារបំប៉នសុខភាព។ ក្នុងករណីនេះ អាជ្ញាធរជប៉ុនកំពុងបើកការស៊ើបអង្កេត ខណៈដែលក្រុមហ៊ុនផលិតថ្នាំបំប៉នសុខភាពជប៉ុន Kobayashi Pharmaceutical បានប្រមូលផលិតផលជំនួយសុខភាពមកវិញបន្ទាប់ពីមានការត្អូញត្អែរពីអតិថិជន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤។
រដ្ឋាភិបាលជប៉ុន រាយការណ៍កាលពីថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ រាយការណ៍ថា ក្រុមហ៊ុនផលិតថ្នាំជំនួយសុខភាពរបស់ជប៉ុនខាងលើនេះ បានប្រមូលផលិតផលបំប៉នសុខភាពបីគឺ beni koji choleste help និងផលិតផលពីរផ្សេងទៀតដែលមានសារធាតុផ្សំហៅថា អង្ករដំបែក្រហមរបស់ជប៉ុន (Red yeast rice ឬ beni koji)។ ក្នុងនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Keizo Takemi និយាយថា បច្ចុប្បន្នខាងក្រសួងមិនទាន់អាចសន្និដ្ឋានពីមូលហេតុដែលធ្វើឱ្យមនុស្សត្រូវទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ និងឈានដល់ធ្វើឱ្យមនុស្សបាត់បង់ជីវិតនៅឡើយទេ។
យ៉ាងណា លោក Keizo Takemi ព្រមានថា ផលិតផលបំប៉នសុខភាពមួយចំនួនដែលមានសារធាតុដូចជាស្រាក្រឡុកពណ៌ផ្កាឈូក និងដំបែក្រហមប្រើ ជំនួសថ្នាំ Statins សម្រាប់បញ្ចុះកូឡេស្តេរ៉ុលខ្ពស់ អាចមានហានិភ័យធ្វើឱ្យខូចខាតសរីរាង្គមួយចំនួនរបស់មនុស្ស។ ក្រសួងបានវិភាគថា សារធាតុ citrinin ដែលផលិតដោយអង្ករដំណើបក្រហម មានជាតិពុលដែលអាចបំផ្លាញតម្រងនោមបាន៕
ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤