en     km
en     km

នាយិកា​មណ្ឌល​ព័ត៌មាន​ស្រី្ត​កម្ពុជា នាំយកថវិកា​​មួយ​ចំនួនទៅឧបត្ថម្ភ​ដល់​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត​

Share

1.-cover-ED-Chea-Sundaneth-at-KSFH
លោកស្រី​ ជា​ ស៊ុន​ដា​ណែ​ត​ នាយិកា​មណ្ឌល​ព័ត៌មាន​ស្រី្ត​កម្ពុជា​ (​វិទ្យុ​ស្ត្រី​ FM​ 102)​ បាន​យក​ប្រាក់​មួយ​ចំនួន​ ដែល​ទទួល​បាន​ពី​សប្បុរសជន​ ទៅ​ជូន​អ្នកជំងឺ​ក្រីក្រ​ ដែល​កំពុង​សម្រាក​ព្យាបា​ល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ នៅ​រសៀល​ថ្ងៃ​ទី​២៩ ​ខែ​ មក​រា ឆ្នាំ២០១៦។​

2-ED-Chea-Sundaneth-at-KSFHយុវតី​ម្នាក់​នេះ​មក​ពី​ស្រុក​កោះធំ​ ខេត្តកណ្តាល​ ត្រូវ​បាន​ពេទ្យ​កាត់​ជើង​ឆ្វេង​ដល់​ក្រលៀន​ ដោយសារ​នាង​ដួល​ម៉ូតូ​នៅ​ពេល​ភ្លៀង​ គ្រាន់តែ​រលាត់​ខ្មង​ជើង​បន្តិច​ទេ​ តែ​ម៉ូតូ​សង្កត់​លើ​ជើង​ខាងឆ្វេង​រយ​:​ពេល​ ៥​ ខែ​ហើយ​។​ បន្ទាប់​ពី​នោះ​មក​ជើង​នាង​បាន​ហើម​ ហើយ​ឈឺ​ដេក​យំ​រហូត​ ទោះជា​លេបថ្នាំ​អី​ក៏​មិន​បាត់​ដែរ​។​ បន្ទាប់​មក​ទៀត​ ឪពុក​នាង​នាំ​ទៅ​គ្រូខ្មែរ​ តែ​ទីបំផុត​ឪពុក​នាង​នាំ​មក​ពេទ្យ​រុ​ស្ស៊ី​ ហើយ​ក៏​ពេទ្យ​ឱ្យ​កាត់​ជើង​បែប​នេះ​។

3-ED-Chea-Sundaneth-at-KSFHបុរស​ម្នាក់​នេះ​ គ្រោះថ្នាក់​ដោយ​ភ្លើង​ឆក់​ រ​ឡេះ​រលួយ​សាច់​ដៃ​ទាំង​សងខាង​។​ គាត់​ជា​កម្មករ​សំណង់​ និង​ភរិយា​ជា​កម្មការិនី​រោងចក្រ​ នៅ​ខេត្តស្វាយរៀង​។​

4-ED-Chea-Sundaneth-at-KSFH​លោកយាយ​ម្នាក់​នេះ​ ដុះ​សាច់​នៅ​កំប៉េះ​គូថ​ គាត់​អត់​មាន​គ្រែ​សម្រាន្ត​ទេ​ រួច​ហើយ​គាត់​ក៏​សម្រាន្ត​នៅ​លើ​ឥដ្ឋ​នៃ​អគារ​ជន​ក្រីក្រ​នៃ​មន្ទីរពេទ្យ​នេះ​។​ មន្ទីរពេទ្យ​នេះ​អស់​គ្រែ​សម្រាប់​គាត់​ ព្រោះ​អ្នកជំងឺ​ជា​ជន​ក្រីក្រ​ច្រើន​ពេក​។

5-ED-Chea-Sundaneth-at-KSFHលោកយាយ​ម្នាក់​នេះ​ ជា​ទុរគត​ជន​រស់នៅ​តែ​ ២​ នាក់​បងប្អូន​ចាស់ៗ​ដូច​គ្នា​។​ ប្អូនស្រី​របស់​លោកយាយ​វះ​ពក​នៅ​ក​ ហើយ​អ្នកជំងឺ​ក្បែរ​គាត់​ប្រាប់​ថា​ ពួក​គាត់​ឱ្យ​បាយ​គាត់​គ្រប់​គ្នា​។​ គាត់​មាន​លុយ​ ៥០,០០០​ រៀល​ មក​ពេទ្យ​។​ នាយិកា​បាន​ជូន​ថវិកា​របស់​សប្បុរសជន​គាត់​ស្រក់​ទឹកភ្នែក​ព្រោះ​មិន​ដែល​ស្គាល់​លុយ​នេះ​ និង​មិន​ដែល​មាន​លុយ​នេះ​ទេ​ គាត់​រំភើប​មិនដឹង​និយាយ​ថា​ម៉េច​ គឺ​មាន​តែ​យំ​ អ្នក​គ្រែ​ជិត​ប្រាប់​ថា​ គាត់​យំ​រាល់ថ្ងៃ​ ព្រោះ​គ្មាន​លុយ​ទិញ​បាយ​ហូប​។

6-ED-Chea-Sundaneth-at-KSFH
7-ED-Chea-Sundaneth-at-KSFH

9-patients-at-KSFH

Share

ព័ត៌មានទាក់ទង

Image