en     km
en     km

មេដឹកនាំតាលីបង់៖ ស្ត្រីអាហ្វហ្គានីស្ថាននឹងត្រូវគេគប់ដុំថ្មរហូតដល់ស្លាប់ចំពោះបទល្មើសផិតក្បត់

Share

មេដឹកនាំកំពូល តាលីបង់ លោក Mullah Hibatullah Akhundzada បានប្រកាសនៅក្នុងសារជាសំឡេងថ្មីមួយកាលពីពេលថ្មីៗនេះថា ស្រ្តីអាហ្វហ្គានីស្ថានរូបណាដែលប្រព្រឹត្តអំពើផិតក្បត់លើស្វាមីនឹងរងការធ្វើទារុណកម្មយ៉ាងដំណំពីសាធារណជនដោយការវាយដំ និងគប់ដុំថ្មរហូតដល់ស្លាប់។ ការណ៍នេះបានធ្វើឱ្យប្រទេសនៅលោកខាងលិចប្រតិកម្មជាខ្លាំង។ នេះបើយោងតាមសារព័ត៌មាន​ News18 ចុះផ្សាយនៅថ្ងៃអង្គារ ទី២៦ ខែមីនា​ ឆ្នាំ២០២៤។

ជុំវិញករណីនេះ លោក Akhundzada បានបញ្ជាក់ថា ពិភពលោកអាចមើលមកថានេះជាការ​រំលោភ​បំពានសិទ្ធិស្ត្រីយ៉ាងធ្ងន់ធ្ងរ ក៏ប៉ុន្តែលោកនឹងអនុវត្តទោសនេះចំពោះស្រ្តីដែលប្រព្រឹត្តអំពើប្រាសចាកនឹងសីលធម៌នារី ឬអំពើផិតក្បត់ស្វាមី ក្រោមច្បាប់សាសនាអ៊ីស្លាម Shariah។ លោកបន្ថែមទៀតថា ការដាក់ទោសនេះនឹងធ្វើឡើងនៅតាមទីសាធារណៈ ដែលមនុស្សម្នាអាចវាយដំនិងគប់ដុំថ្មទៅលើស្រ្តីទាំងនោះតាមចិត្តចង់ ដែលករណីខ្លះអាចឈានដល់ការបាត់បង់ជីវិតផងដែរ។

វិធានការរបស់មេដឹកនាំតាលីបង់នេះ បានបង្កឱ្យមានភាពចលាចលជាអន្តរជាតិយ៉ាងខ្លាំងក្លា ដោយបង្កើនភាពឯកោរបស់ប្រទេស នៅពេលដែលសេដ្ឋកិច្ចរបស់ខ្លួនបានដួលរលំ និងធ្វើឱ្យកើតមានវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗ។ ក្រោយក្រុមតាលីបង់ដណ្តើមអំណាច និងគ្រប់គ្រងអាហ្វហ្គានីស្ថានពេញលេញក្នុងខែសីហា ឆ្នាំ២០២១ កងកម្លាំងអាមេរិកនិងណាតូបានដកទ័ពចេញ ហើយក្មេងស្រីត្រូវរារាំងមិនឱ្យចូលរៀនលើសពីថ្នាក់ទី៦។ ចំណែកស្ត្រីត្រូវរារាំងមិនឱ្យទៅធ្វើការងារស្ទើរតែទាំងអស់ ស្រ្តីមិនអាចដើរតាមកន្លែងសាធារណៈ ឬកន្លែងហាត់ប្រាណបានឡើយ ហើយថ្មីៗនេះហាងសម្អាងកាយបានបិទទ្វារទាំងស្រុង៕

ប្រភព៖ News18 ចុះថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង