ស្របពេលសំណង់អគារ ផ្ទះ ល្វែងនៅក្នុងរាជនីភ្នំពេញ រីកដុះដាលឥតឈប់ឈរ យើងសង្កេតឃើញមានកម្មករដែលធ្វើការនៅទីនោះ។ អ្នកស្រី ម៉ន យ៉ាលជាស្ត្រីមេម៉ាយក៏បានឲ្យរបរសំណង់មួយនេះដើម្បីចិញ្ចឹមខ្លួននិងកូនៗប្រុស២នាក់។ដើម្បីជ្រាបកាន់តែច្បាស់ថាស្ត្រីមេម៉ាយ ម៉ន យ៉ាល អាចមានជីវភាពប្រជាងមុន យ៉ាងណា?
នៅក្នុងការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែងនៅ នៅសង្កាត់បឹងសាឡាង ខណ្ឌ័ឬស្សីកែវ មានក្នុងកម្មករសំណង់ កំពុងបំពេញការងារ យ៉ាងយ៉ាប់ដៃញាប់ជើង ដោយអ្នកខ្លះបូកស៊ីម៉ងត៍ ជញ្ជូន ឥដ្ឋជាដើម។
ម៉ោងប្រហែល៣រសៀលទៅហើយ តែកម្តៅថ្ងៃនៅតែបញ្ចេញរស្មីហាក់ដូចមិនគិតពីភាពក្តៅនៃក្រុមកម្មករទាំងនោះសោះ។ នៅការដ្ឋាននោះមិនសូវឃើញមានកម្មករសំណង់ដែលជា ស្ត្រីនោះឡើង ភាគច្រើនជាបុរស ទោះជាយ៉ាងណាក៏មានស្ត្រីវ័យប្រហែល៥០ឆ្នាំម្នាក់បម្រើការនៅទីនោះ។
នៅក្នុងសភាពហត់ហេវ និង បែកញើសជោកខ្លួន អ្នកស្រីម៉ន យ៉ាល បានរៀបរាប់ពីមូលហេតុបណ្តាលឲ្យគាត់មកធ្វើជាកម្មករសំណង់ថា គាត់ជាអ្នកកំពុងចាមតែគាត់គ្មានស្រែចម្ការសម្រាប់ធ្វើដូចគេនោះទេ ណាមួយប្តីរបស់គាត់ឈឺ គាត់ទៀត។
អ្នកស្រីបន្តថាក្រោយពី ប្តីគាត់ស្លាប់ទៅគាត់ក៏ចាប់ផ្តើមមករកការងារនៅក្នុងរាជធានីភ្នំពេញ។ស្រី្តដែលមាន ផ្ទៃមុខមានសភាពជ្រីវ ជ្រួញ កែវភ្នែកមានពេញទៅដោយទឹកភ្នែកម្នាក់នោះលើកឡើងថាមុនពេល ប្ដីគាត់ស្លាប់ គាត់មិនមានភាពលំបាកដូចសព្វថ្ងៃនោះទេ។ «កាលប្តីនៅខ្ញុំមិនពិបាកអញ្ចឹងទេ ! គាត់មិនឲ្យខ្ញុំធ្វើអ្វីផង នៅតែផ្ទះ ឈឺផងអ្វីផង ខ្ញុំឈឺថ្លើម បេះដូង តែចេះតែទ្រាំធ្វើទៅ»។
ក្រោយពីប្តីស្លាប់ចោលគាត់៣ឆ្នាំ ស្ត្រីម៉េម៉ាយរូបនេះបានយកសំណង់ដើម្បី ចិញ្ចឹមកូនប្រុស២នាក់ក្នុងបន្ទុកដែលការណោះកូនៗ គាត់ប្រុសទី១ទើបតែមានអាយុ១៦ឆ្នាំ និង កូនប្រុសទី២មានអាយុ១៣ឆ្នាំប៉ុន្នោះ គេមិនអាចធ្វើការងារអ្វីកើត អ្នកស្រីថាដោយសារគ្មានអ្វីជាទីពឹងក្នុងការចិញ្ចឹមកូន ៗ ហើយកូនក៏មិនរៀនសូត្រទៀតព្រោះគាត់ក្រពេក គាត់ ក៏បានមកធ្វើការងារសំណងនេះ។
អ្នកស្រីយ៉ាលបន្តថាឥឡូវកូនៗគាត់អាចធ្វើការងាររកប្រាក់ចំណូលបានខ្លះហើយ។ អ្នកស្រីយ៉ាលថា ព្រោះគាត់ជាមនុស្ស ស្រី ហើយអាយុច្រើនខាងការរដ្ឋានសំណង់មិនចង់ទទួលគាត់ចាស់ ហើយប្រាក់ឈ្នួលក៏បានថោកជាងទៀត គេក្មេង និងក្មេងប្រុសទៀត។ អ្នកស្រីថាគាត់ទទួលបានប្រាក់ឈ្នួលក្នុងមួយថ្ងៃ២០០០០រៀល។
ពេលដែលមករស់នៅក្នុងក្រុងភ្នំពេញ គ្មានផ្ទះសំបែងសំរាប់ស្នាក់ តែទោះយ៉ាងណាវាមានភាពល្អប្រសើរជាងនៅស្រុកកំណើតដែលគ្មានការងារធ្វើ នេះជាការលើកឡើងរបស់អ្នកស្រី យ៉ាល។ អ្នកស្រីបន្តថា វាមិនភាពងាយស្រួលនោះសម្រាប់អាជីពជាអ្នកសំណង់ គាត់ថាគាត់ត្រូវសែង ឥដ្ឋ ខ្សាច់ និង វាយឈើចាក់ធ្នឹមជាដើម។ «ធ្វើកិច្ចការដូចជា លីស៊ីម៉ង់ត៍ សែងឥដ្ឋ ខ្សាច់ ធ្ងន់តែចេះតែទ្រាំទៅ» ។
ទោះជាការងារហត់នឿយយ៉ាងណាក៏ណាអ្នកស្រីសប្បាយចិត្ត ដែលព្រោះគេទទួលយកធ្វើការ។ អ្នកស្រី យ៉ាល និយាយទាំងភ្នែក រមាលកាត់ថ្ពាល់ទាំងសងថាធ្វើការហត់នឿយ ទទួលបានកម្រៃបន្តិចបន្តួចហើយ ត្រូវថៅកែស្តីឲ្យជាប្រចាំទៀត។
អ្នកស្រី យ៉ាល៖ «ខ្ញុំអួលដើមករកនិយាយមិនកើតព្រោះពិបាកអត់ ទើបមកធ្វើខ្ញុំគេ គេស្តីពីមុខពីក្រោយផង តែសុខចិត្តទ្រាំសន្សំលុយក្រែងបានលុយ ទៅផ្ទះទៅសម្បែង» ។
ក្នុងសម្លៀកបំពាក់ដែលមិនសូវថ្មីអ្នកស្រី យ៉ាល និយាយទាំងទឹកមុខស្រពោនថា ធ្វើការអស់កំលាំងពេលថ្ងៃ ដេកពេលយប់ត្រូវប្រយ័ត្នខា្លច ចោរលួចប្រាក់ដែលរកបានព្រោះ គាត់និងកូនប្រុស២នាក់ទៀតដោយមិនហ៊ានេះជួលផ្ទះនៅនោះទេ ដោយខ្លាចរកប្រាក់បង់ថ្លៃផ្ទះជួលមិនបាន។ អ្នកស្រីបន្តថាបើ មេឃភ្លៀងពេលថ្ងៃមិនអីទេ តែបើភ្លៀងពេលយប់ច្បាស់ជាមិនបានសម្រាកហើយព្រោះភ្លៀងសាចចូល ដោយសាររោង ដែលគាត់ធ្វើស្នាក់នៅនោះវាមិនមាំគត់មុតនោះឡើយ។ តែអ្វីដែលសំខាន់ជាងនេះធ្វើការងារធ្ងន់ហើយដែលគាត់មិនដែលបានម្ហូបឆ្ញាញ់ពិសានោះឡើយ។
អ្នកស្រី យ៉ាល៖ «ម្ហូបត្រីមួយគីឡូ១២០០រៀលស៊ីបានតែ២ថ្ងៃ ពេលមានលុយទិញត្រីផ្ទក់គេ បើគ្មានលុយមានតែអំបិលប្រហុកអញ្ចឹងទៅ»។
នៅក្នុងការរដ្ឋានសំណង់មួយនោះ គេបានប្រើឈើជាជើងទ្រដើម្បីចាក់ធ្នឹម និង ពិដាន ដោយមិនបានប្រើដែក ឡើយ។ បើមើលទៅឈើទាំងនោះវាងាយនិងបាក់ណាស់ព្រោះឈើរាងពុកៗ ចំនែកខាងក្រោម ពោពេញទៅដោយ អំបែងឥដ្ឋដែលបែក ឈើស្រួចៗ ដែកលួស និង ដែកគោលច្រូងច្រាំង ពេល ដែលដើរចូលទៅឡើងស្រាវជើង។ «ខ្ញុំខ្លាចហួសពីខ្លាច តែចេះទ្រាំទៅ ដែកគោល មហាដែកគោល ខ្ញុំពាក់ស្បែកស្តើងព្រោះរហែកអស់ហើយ»។
អ្នកស្រី យ៉ាលថាគាត់មានការភិនភ័យនិងកន្លែងធ្វើការងាររបស់គាត់ដែរ ព្រោះវាអាចមានគ្រោះថ្នាក់គ្រប់ពេល។ អ្នកស្រីថាបើទោះបែបនេះក្តីក៏ អ្នកស្រីមិនអាចបោះបង់មុខរបរនេះចោលបានទេ ។ អ្នកស្រីបន្តថា សព្វថ្ងៃនេះបើគាត់មិនអ្វើការមួយថ្ងៃមុខ ជាគ្មានបាយហូបជាក់ជាមិនខាន៖ «មានអ្វីហូបបើឈប់ហើយ បើហ៊ានអត់ធ្វើការអត់មានអ្វីហូបតែម្តង»។
កត្តាជីវភាព និង ការងារអាចបណ្តាលឲ្យមនុស្សមានជំងឺបាន អ្នកស្រីគាត់ធ្លាប់ឈឺ ជំងឺបេះដូងនិងថ្លើម ។ អ្នកស្រីយ៉ាលបានរម្លឹកថា កាលពីប្តីអ្នកស្រីនៅមានជីវិតគាត់ ប្តីគាត់ធ្លាប់បានយកគាត់ទៅព្យាបាលដែរ តែនៅមិនទាន់ដឹកថាបានជាហើយឬនៅទេ ។ តែនៅពេលនេះអ្នកស្រីយ៉ាងថា គាត់ខ្លាចតែជំងឺនិង វាធ្វើទុក្ខឡើយវិញនោះទេ។
អ្នកស្រីយ៉ាល៖«ពេលមុនខ្ញុំទិញថ្នាំគេលេប ដល់ពេល១អាទិត្យ ១កន្លះខែទៅយកម្តងអញ្ចឹងទៅកលនឹងបានប្តីមើល ដល់ពេលអត់ជាយកខ្ញុំរហូតទៅដល់កំពុងធំបានបងប្អូនគាត់យកឲ្យផឹក ខ្ញុំក៏ចេះតែខ្ញុំផឹកទៅ»។
អ្នកស្រីយ៉ាលថាគោលបំណងដ៏ធំរបស់គាត់គឺចង់ទៅរស់នៅស្រុកកំណើតរបស់គាត់វិញដូច្នេះហើយគាត់និងកូនប្រុសទាំង២ ខំសន្សំលុយទិញដីស្រែបានបង្កើនផលនៅឯស្រុកកំណើតវិញ៕