en     km
en     km

ស្ត្រី​មេម៉ាយ​ ម៉​ន​ យ៉ា​ល​ យក​ការងារ​សំណង់​ដើម្បី​ចិញ្ចឹម​ក្រពះ​

Share

Morn-yarl-cover
​ស្រប​ពេល​សំណង់​អគារ​ ផ្ទះ​ ល្វែង​នៅ​ក្នុង​រាជ​នី​ភ្នំពេញ​ រីក​ដុះដាល​ឥត​ឈប់​ឈរ​ យើង​សង្កេត​ឃើញ​មានកម្ម​ករ​ដែល​ធ្វើការ​នៅ​ទីនោះ​។​ អ្នកស្រី​ ម៉​ន​ យ៉ា​ល​ជា​ស្ត្រី​មេម៉ាយ​ក៏​បាន​ឲ្យ​របរ​សំណង់​មួយ​នេះ​ដើម្បី​ចិ​ញ្ចឹមខ្លួន​និង​កូនៗ​ប្រុស​២​នាក់​។​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ថា​ស្ត្រី​មេម៉ាយ​ ម៉​ន​ យ៉ា​ល​ អាច​មាន​ជីវភាព​ប្រជា​ង​មុន​ យ៉ាងណា​?​

​នៅ​ក្នុង​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង​នៅ​ នៅ​សង្កាត់​បឹង​សាឡា​ង​ ខ​ណ្ឌ័​ឬ​ស្សី​កែវ​ មាន​ក្នុង​កម្មករ​សំណង់​ កំពុង​បំពេញការងារ​ យ៉ាង​យ៉ាប់​ដៃ​ញាប់​ជើង​ ដោយ​អ្នកខ្លះ​បូក​ស៊ីម៉ងត៍​ ជញ្ជូន​ ឥដ្ឋ​ជាដើម​។​

​ម៉ោង​ប្រហែល​៣​រសៀល​ទៅ​ហើយ​ តែ​កម្តៅថ្ងៃ​នៅ​តែ​បញ្ចេញ​រស្មី​ហាក់ដូច​មិន​គិត​ពី​ភាព​ក្តៅ​នៃ​ក្រុម​កម្មករ​ទាំងនោះ​សោះ​។​ នៅ​ការដ្ឋាន​នោះ​មិនសូវ​ឃើញ​មាន​កម្មករ​សំណង់​ដែល​ជា​ ស្ត្រី​នោះ​ឡើង​ ភាគច្រើន​ជា​បុរស​ ទោះជា​យ៉ាងណា​ក៏​មាន​ស្ត្រី​វ័យ​ប្រហែល​៥០​ឆ្នាំ​ម្នាក់​បម្រើ​ការ​នៅ​ទីនោះ​។​

​នៅ​ក្នុង​សភាព​ហត់​ហេវ​ និង​ បែកញើស​ជោក​ខ្លួន​ អ្នកស្រី​ម៉​ន​ យ៉ា​ល​ បាន​រៀបរាប់​ពី​មូលហេតុ​បណ្តាល​ឲ្យ​គាត់​មក​ធ្វើ​ជា​កម្មករ​សំណង់​ថា​ គាត់​ជា​អ្នក​កំពុងចាម​តែ​គាត់​គ្មាន​ស្រែ​ចម្ការ​សម្រាប់​ធ្វើ​ដូច​គេ​នោះ​ទេ​ ណាមួយ​ប្តី​របស់​គាត់​ឈឺ​ គាត់​ទៀត​។​

​អ្នកស្រី​បន្ត​ថា​ក្រោយ​ពី​ ប្តី​គាត់​ស្លាប់​ទៅ​គាត់​ក៏​ចាប់ផ្តើម​មក​រក​ការងារ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ស្រី្ត​ដែល​មាន​ ផ្ទៃមុខ​មាន​សភាព​ជ្រីវ​ ជ្រួញ​ កែវភ្នែក​មាន​ពេញ​ទៅ​ដោយ​ទឹកភ្នែក​ម្នាក់​នោះ​លើក​ឡើង​ថា​មុន​ពេល​ ប្ដី​គាត់​ស្លាប់​ គាត់​មិន​មាន​ភាព​លំបាក​ដូច​សព្វថ្ងៃ​នោះ​ទេ​។​ «​កាល​ប្តី​នៅ​ខ្ញុំ​មិន​ពិបាក​អ​ញ្ចឹ​ង​ទេ​ !​ គាត់​មិន​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ផង​ នៅ​តែ​ផ្ទះ​ ឈឺ​ផង​អ្វី​ផង​ ខ្ញុំ​ឈឺថ្លើម​ បេះដូង​ តែ​ចេះ​តែ​ទ្រាំ​ធ្វើ​ទៅ​»​។​

​ក្រោយ​ពី​ប្តី​ស្លាប់​ចោល​គាត់​៣​ឆ្នាំ​ ស្ត្រី​ម៉េ​ម៉ា​យ​រូប​នេះ​បាន​យក​សំណង់​ដើម្បី​ ចិញ្ចឹម​កូនប្រុស​២​នាក់​ក្នុង​បន្ទុក​ដែល​ការ​ណោះ​កូនៗ​ គាត់​ប្រុស​ទី​១​ទើបតែ​មាន​អាយុ​១៦​ឆ្នាំ​ និង​ កូនប្រុស​ទី​២​មាន​អាយុ​១៣​ឆ្នាំ​ប៉ុ​ន្នោះ​ គេ​មិន​អាច​ធ្វើ​ការងារ​អ្វី​កើត​ អ្នកស្រី​ថា​ដោយសារ​គ្មាន​អ្វី​ជាទី​ពឹង​ក្នុង​ការ​ចិញ្ចឹម​កូន​ ៗ​ ហើយ​កូន​ក៏​មិន​រៀនសូត្រ​ទៀត​ព្រោះ​គាត់​ក្រ​ពេក​ គាត់​ ក៏​បាន​មក​ធ្វើ​ការងារ​សំណង​នេះ​។​

Morn-yarl-01​អ្នកស្រី​យ៉ា​ល​បន្ត​ថា​ឥឡូវ​កូនៗ​គាត់​អាច​ធ្វើការ​ងារ​រក​ប្រាក់​ចំណូល​បាន​ខ្លះ​ហើយ​។​ អ្នកស្រី​យ៉ា​ល​ថា​ ព្រោះ​គាត់​ជា​មនុស្ស​ ស្រី​ ហើយ​អាយុ​ច្រើន​ខាង​ការ​រ​ដ្ឋា​ន​សំណង់​មិន​ចង់​ទទួល​គាត់​ចាស់​ ហើយ​ប្រាក់​ឈ្នួល​ក៏​បាន​ថោក​ជាង​ទៀត​ គេ​ក្មេង​ និង​ក្មេង​ប្រុស​ទៀត​។​ អ្នកស្រី​ថា​គាត់​ទទួល​បាន​ប្រាក់​ឈ្នួល​ក្នុង​មួយ​ថ្ងៃ​២០០០០​រៀល​។​

​ពេល​ដែល​មក​រស់នៅ​ក្នុង​ក្រុងភ្នំពេញ​ គ្មាន​ផ្ទះសំបែង​សំរាប់​ស្នាក់​ តែ​ទោះ​យ៉ាងណា​វា​មាន​ភាពល្អ​ប្រសើរ​ជាង​នៅ​ស្រុក​កំណើត​ដែល​គ្មាន​ការងារ​ធ្វើ​ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកស្រី​ យ៉ា​ល​។​ អ្នកស្រី​បន្ត​ថា​ វា​មិន​ភាព​ងាយស្រួល​នោះ​សម្រាប់​អាជីព​ជា​អ្នក​សំណង់​ គាត់​ថា​គាត់​ត្រូវ​សែង​ ឥដ្ឋ​ ខ្សាច់​ និង​ វាយ​ឈើ​ចាក់​ធ្នឹម​ជាដើម​។​ «​ធ្វើ​កិច្ចការ​ដូច​ជា​ លី​ស៊ីម៉ង់ត៍​ សែង​ឥដ្ឋ​ ខ្សាច់​ ធ្ងន់​តែ​ចេះ​តែ​ទ្រាំ​ទៅ​»​ ។​

​ទោះជា​ការងារ​ហត់នឿយ​យ៉ាងណា​ក៏​ណា​អ្នកស្រី​សប្បាយចិត្ត​ ដែល​ព្រោះ​គេ​ទទួលយក​ធ្វើការ​។​ អ្នកស្រី​ យ៉ា​ល​ និយាយ​ទាំង​ភ្នែក​ រមាល​កាត់​ថ្ពាល់​ទាំង​សង​ថា​ធ្វើការ​ហត់នឿយ​ ទទួល​បាន​កម្រៃ​បន្តិចបន្តួច​ហើយ​ ត្រូវ​ថៅកែ​ស្តី​ឲ្យ​ជា​ប្រចាំ​ទៀត​។​

​អ្នកស្រី​ យ៉ា​ល​៖​ «​ខ្ញុំ​អួល​ដើម​ករក​និយាយ​មិនកើត​ព្រោះ​ពិបាក​អត់​ ទើប​មក​ធ្វើ​ខ្ញុំគេ​ គេ​ស្តី​ពីមុខ​ពីក្រោយ​ផង​ តែ​សុខចិត្ត​ទ្រាំ​សន្សំ​លុយ​ក្រែង​បាន​លុយ​ ទៅ​ផ្ទះ​ទៅ​សម្បែង​»​ ។​

​ក្នុង​សម្លៀក​បំពាក់​ដែល​មិនសូវ​ថ្មី​អ្នកស្រី​ យ៉ា​ល​ និយាយ​ទាំង​ទឹកមុខ​ស្រពោន​ថា​ ធ្វើការ​អស់កំលាំង​ពេល​ថ្ងៃ​ ដេក​ពេល​យប់​ត្រូវ​ប្រយ័ត្ន​ខា្ល​ច​ ចោរលួច​ប្រាក់​ដែល​រកបាន​ព្រោះ​ គាត់​និង​កូនប្រុស​២​នាក់​ទៀត​ដោយ​មិន​ហ៊ា​នេះ​ជួល​ផ្ទះ​នៅ​នោះ​ទេ​ ដោយ​ខ្លា​ចរក​ប្រាក់​បង់ថ្លៃ​ផ្ទះ​ជួល​មិន​បាន​។​ អ្នកស្រី​បន្ត​ថាបើ​ មេឃ​ភ្លៀង​ពេល​ថ្ងៃ​មិន​អី​ទេ​ តែបើ​ភ្លៀង​ពេល​យប់​ច្បាស់​ជា​មិន​បាន​សម្រាក​ហើយ​ព្រោះ​ភ្លៀង​សាច​ចូល​ ដោយសារ​រោង​ ដែល​គាត់​ធ្វើ​ស្នាក់​នៅ​នោះ​វា​មិន​មាំ​គត់​មុត​នោះ​ឡើយ​។​ តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ធ្វើ​ការងារ​ធ្ងន់​ហើយ​ដែល​គាត់​មិន​ដែល​បាន​ម្ហូប​ឆ្ញា​ញ់​ពិសា​នោះ​ឡើយ​។​

​អ្នកស្រី​ យ៉ា​ល​៖​ «​ម្ហូប​ត្រី​មួយ​គីឡូ​១២០០​រៀល​ស៊ី​បាន​តែ​២​ថ្ងៃ​ ពេល​មាន​លុយ​ទិញ​ត្រី​ផ្ទក់​គេ​ បើ​គ្មាន​លុយ​មាន​តែ​អំបិល​ប្រហុក​អ​ញ្ចឹ​ង​ទៅ​»​។​

​នៅ​ក្នុង​ការ​រ​ដ្ឋា​ន​សំណង់​មួយ​នោះ​ គេ​បាន​ប្រើ​ឈើ​ជា​ជើងទ្រ​ដើម្បី​ចាក់​ធ្នឹម​ និង​ ពិ​ដាន​ ដោយ​មិន​បាន​ប្រើ​ដែក​ ឡើយ​។​ បើ​មើលទៅ​ឈើ​ទាំងនោះ​វា​ងាយ​និង​បាក់​ណាស់​ព្រោះ​ឈើ​រាង​ពុកៗ​ ចំនែក​ខាងក្រោម​ ពោ​ពេញ​ទៅ​ដោយ​ អំបែង​ឥដ្ឋ​ដែល​បែក​ ឈើស្រួចៗ​ ដែក​លួស​ និង​ ដែកគោល​ច្រូង​ច្រាំង​ ពេល​ ដែល​ដើរ​ចូល​ទៅ​ឡើង​ស្រាវ​ជើង​។​ «​ខ្ញុំ​ខ្លាច​ហួស​ពី​ខ្លាច​ តែ​ចេះ​ទ្រាំ​ទៅ​ ដែកគោល​ មហា​ដែកគោល​ ខ្ញុំ​ពាក់​ស្បែក​ស្តើង​ព្រោះ​រហែក​អស់ហើយ​»​។​

​អ្នកស្រី​ យ៉ា​ល​ថា​គាត់​មានការ​ភិន​ភ័យ​និង​កន្លែងធ្វើការ​ងារ​របស់​គាត់​ដែរ​ ព្រោះ​វា​អាច​មាន​គ្រោះថ្នាក់​គ្រប់ពេល​។​ អ្នកស្រី​ថាបើ​ទោះ​បែប​នេះ​ក្តី​ក៏​ អ្នកស្រី​មិន​អាច​បោះបង់​មុខរបរ​នេះ​ចោល​បាន​ទេ​ ។​ អ្នកស្រី​បន្ត​ថា​ សព្វ​ថ្ងៃនេះ​បើ​គាត់​មិន​អ្វើ​ការ​មួយ​ថ្ងៃ​មុខ​ ជា​គ្មាន​បាយ​ហូប​ជាក់​ជា​មិន​ខាន​៖​ «​មាន​អ្វី​ហូប​បើ​ឈប់​ហើយ​ បើ​ហ៊ាន​អត់​ធ្វើការ​អត់​មាន​អ្វី​ហូប​តែ​ម្តង​»​។​
​កត្តា​ជីវភាព​ និង​ ការងារ​អាច​បណ្តាល​ឲ្យ​មនុស្ស​មាន​ជំងឺ​បាន​ អ្នកស្រី​គាត់​ធ្លាប់​ឈឺ​ ជំងឺ​បេះដូង​និង​ថ្លើម​ ។​ អ្នកស្រី​យ៉ា​ល​បាន​រម្លឹក​ថា​ កាលពី​ប្តី​អ្នកស្រី​នៅ​មានជីវិត​គាត់​ ប្តី​គាត់​ធ្លាប់​បាន​យក​គាត់​ទៅ​ព្យាបាល​ដែរ​ តែ​នៅ​មិន​ទាន់​ដឹក​ថា​បានជា​ហើយ​ឬ​នៅទេ​ ។​ តែ​នៅ​ពេល​នេះ​អ្នកស្រី​យ៉ាង​ថា​ គាត់​ខ្លាច​តែ​ជំងឺ​និង​ វា​ធ្វើទុក្ខ​ឡើយ​វិញ​នោះ​ទេ​។​

​អ្នកស្រី​យ៉ា​ល​៖«​ពេល​មុន​ខ្ញុំ​ទិញ​ថ្នាំ​គេ​លេប​ ដល់​ពេល​១​អាទិត្យ​ ១​កន្លះ​ខែ​ទៅ​យក​ម្តង​អ​ញ្ចឹ​ង​ទៅ​កល​នឹង​បាន​ប្តី​មើល​ ដល់​ពេល​អត់​ជា​យក​ខ្ញុំ​រហូត​ទៅ​ដល់​កំពុងធំ​បាន​បងប្អូន​គាត់​យក​ឲ្យ​ផឹក​ ខ្ញុំ​ក៏​ចេះ​តែ​ខ្ញុំ​ផឹក​ទៅ​»​។​

​អ្នកស្រី​យ៉ា​ល​ថា​គោលបំណង​ដ៏​ធំ​របស់​គាត់​គឺ​ចង់ទៅ​រស់នៅ​ស្រុក​កំណើត​របស់​គាត់​វិញ​ដូច្នេះ​ហើយ​គាត់​និង​កូនប្រុស​ទាំង​២​ ខំ​សន្សំ​លុយ​ទិញ​ដីស្រែ​បាន​បង្កើន​ផល​នៅ​ឯ​ស្រុក​កំណើត​វិញ​៕

Share

Image
Image
Image