en     km
en     km

លោកស្រី ឡុង សុផល្លី៖ ស្ត្រីមានឥទ្ធិពលជិតស្និទនឹងគ្រួសារ រាល់សំដីទូន្មាន គឺមានប្រសិទ្ធភាព

Share

លោកស្រី ឡុង សុផល្លី រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងពី តួនាទីដ៏សំខាន់របស់ស្ត្រីជាម្តាយ​ក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់និងចែកចាយគ្រឿងញៀននៅក្នុងគ្រួសារនិងសហគមន៍រួមទាំងពង្រឹងសមត្ថភាពក្នុងការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកស្រី ឡុង សុផល្លី របានមានប្រសាសន៍ពីភាពចាំបាច់នៃការចូលរួមរបស់នារីក្នុងភាពជាម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ព្រោះនារីមានឥទ្ធិពល ជិតស្និទ នៅជាប់ជាមួយក្រុមគ្រួសាររាល់សំដីផ្តល់ការទូន្មានរបស់នារីគឺមានប្រសិទ្ធភាព។ យ៉ាងណា លោកស្រី នៅតែអំពាវនាវ ឱ្យគ្រប់គ្នាទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន តាមរយៈការផ្សព្វផ្សាយអប់រំដល់ក្រុមគោលដៅថ្នាក់ស្រុក ឃុំ និងសូមលើកទឹកចិត្តបន្តជួយផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋហ៊ានរាយការណ៍ដើម្បីងាយស្រួលដោះស្រាយទាន់ពេលធ្វើឱ្យសង្គម សហគមន៍ ទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍន៍ និងរីកចម្រើន។

លោកស្រី ឡុង សុផល្លី រដ្ឋលេខាធិការក្រសួងកិច្ចការនារី

ការលើកឡើងបែបនេះ របស់រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានធ្វើឡើង វគ្គបណ្តុះបណ្ដាលគ្រូបង្គោល (ថ្នាក់តំបន់) ស្ដីពីលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដែលរៀបចំឡើង ដោយដោយក្រសួងកិច្ចការនារី និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលធ្វើឡើងថ្ងៃទី១២-១៤ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះដែរ លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ បានថ្លែងស្វាគមន៍ និងរាយការណ៍ជូនពីកិច្ចខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងមូលដ្ឋានខេត្តក្រចេះដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋខេត្តទន្លេភាគឦសាន្តមួយនេះ៕

Share

ព័ត៌មានទាក់ទង

Image