ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងចរាចណ៍ផ្លូវគោក បានជំរុញឲ្យក្រសួងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ថ្ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។ ការជំរុញរបស់សង្គមស៊ីវិលធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅមជ្ឈមណ្ឌលសហប្រតិបត្តិកម្ពុជា ជប៉ុន ហៅកាត់ CJCC កាលពីថ្ងៃទី ២៧ខែ មករា។
លោក ណែប ស៊ីថៃ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បានលើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នូវតែជាក្តីកង្វល់របស់ពលរដ្ឋ ដែលតម្រូវឲ្យរដ្ឋាភិបាលត្រូវតែដោះស្រាយជាបន្ទាន់។លោកបន្តថា ក្នុង១ថ្ងៃយ៉ាងហោចណាស់ក៏មានមនុស្សស្លាប់ ៦នាក់ និង ១៨នាក់ រងបួសដោយគ្រោះថ្នាក់ចរាចរណ៍នេះ។
លោក ណែប ស៊ីថៃ៖ «មនុស្សយើរាលថ្ងៃគឺប្រាំមួយនាក់បានស្លាប់ និងដប់ប្រាំបីបានរងរបួសក្នុងមួយថ្ងៃៗ ចឹងហើយបានច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលច្បាប់នេះគឺជំនួសឲ្យច្បាប់ចរាចរណ៍ផ្លូវគោក២០០៧ហើយច្បាប់នេះមានវិសាលភាពទូលំទូលាយនិងចាប់បន្តធ្វើឲ្យមានធ្វើវិសោធនកម្មនេះជាបញ្ហាស្នូលយើងយល់ថាគាំទ្រឲ្យអនុវត្តច្បាប់នេះ»។
ចំណែក អ្នកស្រី ឃុន ចាន់ថា តំណាងអង្គការមូលនិធិបង្ការរបួសអាស៊ី បានលើកឡើងថា ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ ស្ថានភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោលកាន់តែមានភាពអាក្រក់ទៅៗ ជាក់ស្តែងបើប្រៀបធៀបអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ៥% បើធៀបទៅនឹងឆ្នាំ ២០១៤។ អ្នកស្រីបានស្នើឲ្យរាជដ្ឋាភិបាលកម្ពុជា ពិនិត្យនិងពិចារណានូវ សូមណូមពរបួនចំនុច រួមមាន៖
ទី១ សូមអនុវត្ដលើការរឹតបន្តឹងការអនុវត្តច្បាប់ឲ្យបានតឹងរឹងនិងជាប្រចាំ ដោយផ្ដោតលើហានិភ័យសំខាន់ៗដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នោះរួមមាន ការបើកបរហួសល្បឿនកំណត់ ការបើកបេក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងការមិនបំពាក់មួកសុវត្ថិភាព ឬការមិនពាក់ខ្សែរក្រវាត់សុវត្ថិភាព។
ទី២ រក្សាឲ្យមានប័ណ្ណបើកបរសម្រាប់អ្នកបើកបរម៉ូតូដែលមានកំលាំងចាប់ពី១២៥CC ចុះក្រោម
ផ្ដល់ប័ណ្ណបើកបរដែលមានប្រសិទ្ធភាព ធ្វើឲ្យអ្នកបើកបរមានចំណេះដឹង និងអាចបញ្ជាយានយន្ដបានត្រឹមត្រូវ ហើយសេវាប័ណ្ណបើករគួរតែមានតម្លៃសមរម្យ នៅជិតប្រជាពលរដ្ឋ។
ទី៣ សូមគាំទ្រយុទ្ធនាការអប់រំផ្សព្វផ្សាយ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារក្នុងការចុះផ្សព្វផ្សាយហើយព្រមទាំងពិនិត្យលទ្ធភាពផ្ដល់ធនធានឲ្យបានគ្រប់គ្រាន់ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ទី៤ សូមធ្វើការពិគ្រោះយោបល់ជាមួយអង្គការដៃគូជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ និងសាធារណៈជន។
អ្នកស្រី ឃុន ចាន់ថា៖ «ចំពោះសូមណូមពរចំនួនបួនរបស់អង្គការសង្គមស៊ីវិល ដែលធ្វើការលើសុវត្ថិភាពលើ ចរាចរណ៍ ទី១សូមរាជរដ្ឋាភិបាលអនុវត្ដលើការរឹតបន្តឹងការអនុវត្តច្បាប់ឲ្យបានតឹងរឹងនិងជាប្រចាំ។ ទី២ស្នើរឲ្យរដ្ខាភបាលពិនិត្យប្រសិទ្ធភាពរក្សាឲ្យមានប័ណ្ណបើកបរចំពោះម៉ូតូដែលមានកំលាំងចាប់ពី១២៥CC ចុះក្រោម ចំពោះចំនុចទីបីយើងសូមធ្វើការគាំទ្របន្ថែមទៀតចំពោះយុទ្ធនាការអប់រំផ្សព្វផ្សាយ ហើយជាចុងក្រោយរខាងរាជដ្ឋាភិបាលបានបង្កើតក្រុមការងាពីរគឺទីមួយក្រុមងារក្នុងការធ្វើវិសោធនកម្មិងទីពីរក្រុមការងារដែលត្រូវផ្សព្វផ្សាយច្បាប់»។
ចំណែក លោក អ៊ា ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍លោកបានស្នើឲ្យមានការរឹតបន្តឹងច្បាប់នេះបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា មូលហេតុនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ មានបីចំនុចសំខាន់៖ គឺការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរមិនពាក់មួកសុវត្ថិភាពឫមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ។
ចំណែក លោក អ៊ា ចរិយា ៖ «ពាក់ព័ន្ធការរឹតបន្តឹងច្បាប់នេះ គោលជំហររបស់អង្គការសង្គមស៊ីវិលយើងសូមឲ្យការរឹតបន្តឹងច្បាប់នេះផ្ដោតទៅលើកក្តាហានិភ័យសំខាន់ៗ ដែលជាមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅក្នុងមូលហេតុបីសំខាន់ដែលយើងលើកយកមកគឺ គឺការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរមិនពាក់មួកសុវត្ថិភាពឫមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព»៕