en     km
en     km

បទយកការណ៍៖ កម្រៃរបស់ពលលរដ្ឋអូសទំនិញនៅផ្សារដើមគរធ្លាក់ចុះ ស្របពេល​តម្រូវការគ្រួសារចេះតែកើតមាន

Share

ភ្នំពេញ៖ ក្តីបារម្ភរឹតតែមានឡើងចំពោះពលរដ្ឋ អ្នកអូសទំនិញនៅផ្សារដើមគរមួយចំនួន ព្រោះថាកម្រៃពីមួយថ្ងៃទៅមួយថ្ងៃរកបានកាន់តែតិច។ បារម្ភដ្បិតថាពួកគេនៅឆ្ងាយពីក្រុមគ្រួសារដើម្បីមករកចំណូល ប៉ុន្តែបែរជាចំណូលមិនសមប្រកប ស្របពេលដែលខ្លួនមានបញ្ហាជីវភាព និងការផ្គត់ផ្គង់ការសិក្សារបស់កូន ជាពិសេសបំណុលធនាគារដាច់ខាតត្រូវតែមានលុយប្រចាំខែ។ សូមស្តាប់បទយកការណ៍ ដែលរៀបចំដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ៖

ទិដ្ឋភាពទូទៅនាវេលាម៉ោង៥ជិតភ្លឺនៅផ្សារដើមគរឃើញថា មានសភាពមមាញឹកទាំងចរាចរណ៍ ទាំងអ្នកលក់ និងអ្នកទិញ ជាពិសេសអ្នករុញរទេះដឹកទំនិញ ញាប់ដៃញាប់ជើងដឹកទំនិញពីមួយកន្លែងទៅមួយកន្លែង។ បន្ទាប់ពីគ្រប់គ្នារូតរះធ្វើការរួចរាល់ នៅម៉ោង៧ ព្រឹក សភាពអ៊ូរអរនៅក្នុងផ្សារក៏អន់ថយបន្តិចម្តងៗ ពេលនោះហើយជាពេលដែលអ្នករុញរទេះអូសទំនិញសម្រាកស្រសស្រូបអាហារពេលព្រឹក។

ឆ្លៀតពេលសម្រាក លោក អ៊ុក សុភ័ក្រ ជាពលរដ្ឋមកពីខេត្តព្រៃវែង ដោយសារតែកត្តាជីវភាពទើបលោកត្រូវបង្ខំចិត្តចាកឆ្ងាយពីគ្រួសារមកធ្វើជាអ្នករុញរទេះដឹកទំនិញនៅផ្សាយដើមគរ ដើម្បីរកកម្រៃបន្ថែមផ្គត់ផ្គងតម្រូវការ។ លោករៀបរាប់ថាការងារអូសទំនិញនេះមិនថ្វីទេសម្រាប់លោក ប៉ុន្តែបញ្ហាត្រង់ថាចំណូលដែលរកបានពីការងារមួយនេះធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។ ទាំងនេះហើយបណ្តាលឱ្យលោកមានក្តីបារម្ភគ្មានប្រាក់សម្រាប់ផ្តល់ទៅអ្នកផ្ទះ​ ដែលបញ្ហាដ៏ធំបំផុតសម្រាប់គ្រួសារលោកគឺការដោះបំណុលធនាគារ។

«យើងនិយាយឱ្យចំទៅអ្នកណាក៏ជំពាក់បំណុលធនាគារដែរ បាទបញ្ហាដ៏ធំបំផុត ខ្ចីធនាគារនេះមិនមែនយកទៅលេងល្បែងអីទេហើយក៏មិនមែនយកទៅធ្វើអីដែរ ហើយក៏មិនមែនយកទៅធ្វើអីដែរ ទីមួយគឺការរកស៊ី រកស៊ីទៅវាខាត ទី២ គឺយើងសម្រាប់ធ្វើផ្ទះ សម្បែង 

ដោយឡែកស្របពេលដែលមើលឃើញថាភាគច្រើនអ្នករុញរទេះដឹកទំនិញសុទ្ធសឹងតែជាមនុស្សប្រុស ប៉ុន្តែក្នុងនោះក៏ប្រទះឃើញម្នាក់ក្នុងចំណោមអ្នកអូសឥវ៉ាន៉ទាំងនោះមានមនុស្សស្រីម្នាក់ផងដែរ។​នារីម្នាក់ឈ្មោះថា វីណា នាងប្រកបរបរជាអ្នករុញទំនិញ​នេះជាង៥ឆ្នាំមកហើយ។ ដើមហេតុដែលជំរុញឱ្យនាងមកប្រកបរបរនេះដោយហេតុថា ការងារស្រែចម្ការមិនសមប្រកប ម្យ៉ាងនាងមិនមានសាច់ញាត្តិណាច្រើននោះទេ ហើយការសិក្សាក៏មិនបានរៀនសូត្រច្រើន នាងក៏សម្រេចជ្រើសរើសអាជីពនេះជាប្រភពចំណូលដើម្បីតម្រូវការប្រចាំថ្ងៃ។

ក្នុងការងារជាអ្នកអូសទំនិញ រីណា មិនសូវជាមានផលវិបាកអ្វីទេបើទោះបីនាងជាស្រ្តីក្តី បញ្ហាដែលប្រឈមសម្រាប់នាងគឺការរកកម្រៃ របស់នាងធ្លាក់ចុះពីមួយថ្ងៃស្រដៀងគ្នាទៅនឹងលោក អ៊ុក សុភ័ក្រដែរ។

«ក្រោកពីម៉ង៣ជិតភ្លឺរហូតដល់ថ្ងៃត្រង់ឈប់…ពិបាកដូចថារកវាមិនសូវបាន វាអត់ដូចមុន ទំនិញទីផ្សារឥឡូវក៏វាពិបាកដែរ លក់វាអត់សូវចេញ​​​។»

ក្រឡេកទៅមើលលោក ប៊ន​ ព្រួល វិញ ក្តីបារម្ភក្នុងការប្រកបការងារជាអ្នកអូសទំនិញនេះ គឺមិនខុសគ្នាទៅនឹងអ្នកផ្សេងទៀតដែរ។ ការព្រួយបារម្ភបំផុតរបស់លោកគឺភាពចាំបាច់ក្នុងការរកចំណូលឱ្យបានគ្រប់ដើម្បីដោះស្រាយបញ្ហាធនាគារ ផ្គត់ផ្គងគ្រួសារ និងការសិក្សារបស់កូនៗលោក។ ទាំងនេះហើយដែលជម្រុញឱ្យចាកឆ្ងាយពីកូនៗ និងគ្រួសារនៅឯស្រុកកំណើតដើម្បីមកប្រកបការងារនៅទីក្រុងភ្នំពេញ។

«ក្រពះពោះវៀនវាប៉ះពាល់ហ្នឹងហើយ បើយើងរកចិញ្ចឹមឆ្នាំងច្រើនជាង ហើយកូនរៀនផងអីផង បើយើងរវល់តែសម្រាកបានលុយឯណាឱ្យកូនរៀន ឥលូវសូម្បីតែកូនក៏ទុកចោលនៅស្រុកដែរ ផ្ញើរនៅគេពីរនាក់នៅរៀន។»

បន្ទាប់ពីរៀបរាប់ពីផលវិបាក និងក្តីបារម្ភរបស់ខ្លួន លោក អ៊ុក សុភ័ក្រ លើកឡើងបន្ថែមពីបញ្ហាទៅមុខទៀតនៃការងារមួយនេះ។ លោកថាលោកមិនយកការងារមួយនេះជាអាជីពបានឡើយ ដោយលោកបំផុសឡើងនូវការប្រឈមជាច្រើនដែលជាហេតុផលធ្វើឱ្យលោកហាក់គ្មានក្តីសង្ឃឹមពឹងទៅលើការងារមួយនេះជាប្រភពចំណូល។

«នៅថ្ងៃអនាគតទៅឱ្យសល់ជាដុំកំភួន វាមិនមានទេដោយសារអីយើងដឹងហើយ សង្គមយើងបច្ចប្បន្នលំបាកណាស់ ទីផ្សារចង្អៀតនិយាយរួមទៅមិនមានសេដ្ឋកិច្ចខ្លួនឯង ដល់ចឹងទៅយើងពិបាក ប្រជាពលរដ្ឋ 

ជាសំណូមពរពលរដ្ឋអ្នករុញរទេះអូសទំនិញទាំងនេះ ចង់ឃើញដំណោះស្រាយផ្សេងៗដែលស្ថាប័នពាក់ព័ន្ធគិតថាអាចជាមធ្យោបាយជួយជាផ្នែកមួយក្នុងការដោះស្រាយបញ្ហាជីវភាព។

ចំពោះលោក ប៊ន ព្រួល លោកចង់ឃើញភាគីដែលធ្វើការលើបញ្ហានេះដាក់ចេញជាផែនការ ឬមានជាវិធានការមួយជាក់លាក់ធ្វើឱ្យសេដ្ឋកិច្ចទីផ្សារមានលក្ខណៈប្រសើរឡើងវិញ។

សម្លេង…………

ចំណែកឯលោក អ៊ុក សុភ័ក្រ វិញ លោកសំចង់ឃើញវិស័យកសិកម្ម និងវិស័យទេសចរណ៍នៅកម្ពុជាមានការរីកចម្រើនទៅមុខ។ ការដែលលើកឡើងបែបនេះព្រោះលោកមើលឃើញថាប្រជាពលរដ្ឋជាច្រើនរួមទាំងខ្លួនផ្ទាល់ដែលធ្លាប់ប្រកបរបរកសិកម្មគឺជួបប្រទះនឹងបញ្ហាគ្មានការនាំចេញ ដែលធ្វើឱ្យលោកបោះបង់ចោលនូវការដាំដំណាំកសិកម្ម។

សម្លេង………..

Share

ព័ត៌មានទាក់ទង

Image