បន្ទាប់ពីជោគជ័យមួយជំហាន យុវតីស្ថាបនិកកម្មវិធី Code for Girl ចង់បង្កើតជាមជ្ឃមណ្ឌលក្នុងការអប់រំលើការសរសេរកូដ ដើម្បីបង្កើតពង្រីកចំណេះនេះឲ្យបានទូលំទូលាយជាងមុន ជាពិសេសជាជំនួយជួយដល់សិស្សស្រី ឲ្យគាត់មានក្លាហានជាងមុនក្នុងប្រលូកក្នុងវិស័យ STEM ជាពិសេសការសរសេរកូដ។ លោក គីម ចាន់ចាវ រាយការណ៍
ដោយសង្កេតឃើញថាសិស្សស្រី ភាគច្រើនមានការលំបាកក្នុងការទទួលបានចំណេះដឹង ផ្នែកSTEM ជាពិសេសគឺការសរសេរ Code កម្មវិធី Code for Girl ត្រូវបង្កើតឡើងនៅខែ វិច្ឆិកា ឆ្នាំ២០២១។
យុវតីវ័យក្មេងជាស្ថាបនិកកម្មវិធី Code for Girl មានឈ្មោះថា រិទ្ធិ សុវណ្ណដាលីន អាយុ២០ឆ្នាំ សព្វថ្ងៃជានិស្សិតឆ្នាំទី៣ រៀនផ្នែក ជំនាញវិទ្យាសាស្រ្តទិន្នន័យ និងបញ្ញាសិប្បនិមត្តិ ( Deta Science & Ai) នៅសាកលវិទ្យាល័យខេមតិច។ ក្រៅពីនេះក៏ជាគ្រូបង្រៀនក្រៅម៉ោងដែលបានបង្រៀនទាក់ទងទៅនឹង Code ទៅដល់ក្មេងៗ អាយុចាប់ពី៧ឆ្នាំដល់១៨ឆ្នាំ ពីថ្នាក់ទី១ដល់ ទី៦ផងដែរ។
ក្នុងការប្រឡូកក្នុងវិស័យនេះ យុវតី ដាលីនក៏បានជួបបញ្ហាជាច្រើនដែលកាលមុនពិបាកក្នុងការរកសាលារៀនដែលបង្រៀនក្នុងការសរសេរកូដ ជាពិសេសជាងនេះទៅទៀតនោះ ក្នុងវិស័យនេះភាគច្រើនមានតែសិស្សប្រុសរៀន ពេលដាលីនរៀនដំបូងៗបានជួបការមើលងាយតែដាលីនមិនបានបោះបង់នោះទេ ទោះជាក្នុង វិស័យSTEM នេះមនុស្សស្រីមានចំនួនតិចក៏ដោយ។ ដូច្នេះក្នុងនាមជាយុវតីម្នាក់ ហើយក៏ជាសិស្សស្រីម្នាក់ ចង់ឃើញក្មេងស្រីជំនាន់ក្រោយ ងាយស្រួលក្នុងស្វែងរកសិក្សាក្នុងការសិក្សាផ្នែកសរសេរកូដនេះ ហើយក៏ជាកម្លាំងជំរុញចិត្តដល់ក្មេងស្រីដ៏ទៃទៀតផងដែរ ក្នុងការផ្ដល់ការអប់រំ ក៏ដូចជាក្លឹបសិក្សានេះឡើង។
កម្មវិធី Code for Girl ជាគម្រោងមួយបង្កើតឡើងដើម្បីផ្តល់ការអប់រំ សិក្សា វគ្គសិក្សាខ្លីៗ ក្លឹបសិក្សាសរសេរកូដ ដោយឥតគិតថ្លៃ ជាពិសេសក៏មានសិក្ខាសាលាផ្សេងៗចុះតាមខេត្តផងដែរ ដើម្បីអប់រំក៏ដូចជាណែនាំ ទាក់ទងទៅនឹងវិស័យSTEM ចំណេះដឹងទាក់ទងទៅនឹង STEM ការសរសេកូដជាដើម ហើយក្រៅវពីនេះកម្មវិធី Code for Girl ក៏មានកម្មវិធីជាច្រើនទៀតផងដែរ។ គម្រោងនេះពិតជាបានផ្តល់ផលវិជ្ជាមានជាច្រើនដល់សិស្សស្រីក្នុងការ ហ្វឹកហាត់ សិក្សាដែលទាក់ទងទៅនឹងការសរសេរកូដ ការបង្កើតWebsite ជាដើម។ ដូច្នេះតាំងតែឆ្នាំ២០២១មកដល់ពេលនេះ ក្រុមរបស់ដាលីនទទួលបានសិស្សជាង១០០នាក់។ នៅក្នុងការបង្ហាត់បង្រៀនទាំងអស់ជាមួយ ក្លឹបសិក្សារបស់ដាលីន ជាងនេះទៅទៀតនោះកម្មវិធីបើកទទួលអ្នកចូលរួមក្នុងការសិក្សាជារៀងរាល់ឆ្នាំ។ ពេលបន្ទាប់ពីរៀនចប់ក្នុងក្លឹបសិក្សារួចមក ដាលីនបានសង្កេតឃើញថាមានភាគរយច្រើនដែលសិស្សបន្ទាប់ពីសិក្សាពីក្នុងវគ្គសិក្សានេះ មានសិស្សជាច្រើនក្នុងការជ្រើសរើសក្នុងមុខជំនាញក្នុងវិស័យSTEM នៅថ្នាក់សកលវិទ្យាល័យ។
បន្ទាប់ពីជោគជ័យមួយជំហាន យុវតីស្ថាបនិកកម្មវិធី Code for Girl ចង់បង្កើតជាមជ្ឃមណ្ឌលក្នុងការអប់រំលើការសរសេរកូដ ដើម្បីបង្កើតពង្រីកចំណេះនេះឲ្យបានទូលំទូលាយជាងមុន ជាពិសេសជាជំនួយជួយដល់សិស្សស្រី ឲ្យគាត់មានក្លាហានជាងមុនក្នុងប្រលូកក្នុងវិស័យ STEM ជាពិសេសការសរសេរកូដ។
ដាលីនបានបន្តទៀតថា សូមលើកទឹកចិត្តដល់ក្មេងស្រីក៏ដូចជាស្រ្តីទាំងអស់ឲ្យហ៊ានក្រោកឈរឡើង ចាប់យកក្ដីស្រម៉ៃរបស់យើងទោះបីជាពេលខ្លះមានឧបសគ្គក៏ដោយ។ ក្ដីស្រមៃរបស់យើងមិនត្រូវបានកំណត់ដោយនរណាម្នាក់ទេ វាមិនមែនសម្រាប់តែបុរសឬភេទផ្សេង ដែលគេរឹងមាំជាងយើងនោះទេ។ គួរតែកុំបាក់ទឹកចិត្ត សាកល្បងធ្វើវាឡើង សម័យនេះជាសម័យសតវត្សទី២១ ហើយគឺអ្វីជឿនលឿនដូច្នេះ សូមកុំបាក់ទឹកចិត្ត យើងអាចធ្វើបាន ជាពិសេសប្រើសប្រាស់បច្ចេកវិទ្យាទាំងអស់នោះ ដើម្បីជាជំនួយក្នុងការចាប់យកក្ដីស្រមៃរបស់យើង ដូចជាការសិក្សារៀនសូត្រក្នុងការសរសេរកូដជាដើម។ ពេលនេះមានភាពងាយស្រួលច្រើន មែនទែន យើងអាចរៀនសូត្របានតាមរយៈអនឡាយ អ៊ីធើណេត និងអ្វីជាច្រើនទៀតផងដែរ ហើយនៅពេលនេះយើងក៏មានបុគ្គលដែលជាគំរូបភាពរបស់អ្នក អ្នកដែលយើងស្គាល់ដូច្នេះយើងអាច លើកទឹកចិត្តសាកល្បងសិន កុំទាន់អាលបោះបង់ និងត្រូវតែព្យាយាមបន្ថែមទៀត ដើម្បីបំពេញក្ដីស្រមៃរបស់យើងផងដែរ។
ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី យុវតីដាលីនបញ្ជាក់ពី មូលហេតុដែលបណ្ដាលចិត្តឲ្យបង្កើតគម្រោង Code for Girl នេះឡើង ដំបូងឡើយវាកើតចេញពីសកម្មភាពតូចៗដែលធ្លាប់បានរៀននៅថ្នាក់វិទ្យាល័យ។ ពេលនៅរៀនថ្នាក់វិទ្យាល័យក៏បានបង្កើតជាក្លឹបសិក្សាហៅថា STEM Club កាលនោះបង្កើតឡើងនឹងសម្រាប់ឲ្យសមាជិក ក៏ដូចជាមិត្តភក្កិដែលចូលចិត្តផ្នែកវិទ្យាសាស្រ្ត ជជែកគ្នា ពិភាក្សាគ្នាអំពីវិទ្យាសាស្រ្ត ដូចជាការពិសោធន៍នឹងអ្វីផ្សេងៗ។ ប៉ុន្តែដោយមិនទាន់ស៊ីជម្រៅទៅលើកម្មវិធី Code នោះទេ ពេលពិភាក្សាគ្នាយូរៗទៅ ក៏ចង់ស្រាវជា្រវបន្ថែមអ្វីដែលទាក់ទងទៅនឹងកម្មវិធី Code នេះតែម្ដង ដោយសារគិតថាការសរសេរ Code នឹងអាចបង្កើតបានរបស់អ្វីៗដែលថ្មីៗជាច្រើន ដូចជាកម្មវិធី ទូរទស្សន៍ ទូរសព្ទដៃ ក៏ដូចជា Gameជាច្រើនផ្សេងៗទៀត។
ដូច្នេះក៏គិតថាគួរតែធ្វើអ្វីម្យ៉ាងដែលទាក់ទងទៅនឹង Code ជាពិសេសចង់ឲ្យយុវតី និងយុវជន សិស្សានុសិស្សដ៏ទៃទៀត ចាប់សិក្សាបន្ថែមលើវិទ្យាសាស្រ្ត។ បន្ទាប់មកក៏បានដឹងពីកម្មវិធីមួយរបស់អង្គការ UNICEF Cambodia ដែលអង្គការបានបានរៀបចំឡើងនិងរើសយកយុវជន ដើម្បីបង្រៀនទាក់ទងទៅនឹងមេរៀនជាច្រើនដែលកម្មពិធីនោះឈ្មោះថា ជំនាន់ថ្មី។ ពេលចូលសិក្សានៅទីនោះក៏បានចាប់ផ្ដើមបង្កើតគម្រោង Code for Girl ជាមួយសមាជិកក្រុមដែលមានស្រាប់នឹងមានសមាជិកចូលរួមមកពីអង្គការផងដែរ បន្ទាប់ពីបានបញ្ចប់វគ្គរួចមក ក៏ទទួលបានជំនួយពីអង្គការក្នុងកសាង កម្មវិធី Code for Girl មកដល់សព្វថ្ងៃនេះ ដែលមានសមាជិកបីនាក់សុទ្ធសឹងតែជានិស្សិតដែលកំពុងសិក្សា ក្រៅពីនេះក៏មានអ្នកស្ម័គ្រចិត្តជាង២០នាក់ ក្នុងការធ្វើជាគម្រោងផ្សេងៗរបស់កម្មវិធីនេះផ្ទាល់។
តាំងតែឆ្នាំ២០២១មក គម្រោងនេះទទួលបានជំនួយពីអង្គការដែលគ្រាំទ្រ ក្នុងវិស័យ STEM ពីអង្គការ UNICEF Cambodia ដែលបានផ្តល់ជំនួយតាំងពីដើមមកដល់សព្វថ្ងៃ មិនត្រឹមតែផ្តល់ជំនួយថវិការក្នុងគម្រោងនោះទេ គឹបានផ្តល់អ្វីជាច្រើនទៀតផងដែរ។ បន្ទាប់មកក៏បានដាក់ស្នើរគម្រោងនៅអង្គការ Transparency International Cambodia កាលពីឆ្នាំ២០២២ ក្រុមនេះទទួលបានជំនួយនេះក្នុងការធ្វើ សិក្ខាក្នុងខេត្តរតនះគីរី។ ឥឡូវនេះក៏ទទួលបានជំនួយម្ដងទៀតពីអង្គការ UNICEF Cambodiaក្នុងបើកវគ្គសិក្ខាសាលានៅខេត្តស្ទឹងត្រែង ក្រៅពីនេះយើងក៏ទទួលបានជំនួយផ្សេងៗផងដែរ៕
អត្ថបទខ្លីសរសេរដោយ លោក សួន វីន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕