en     km
en     km

ចិនបន្តឈ្លានពានចូលដែនទឹកតៃវ៉ាន់ ក្រោយអ្នកនេសាទពីរនាក់លង់ទឹកស្លាប់

Share

ក្រោយរយៈពេលពីរសប្តាហ៍នៃករណីអ្នកនេសាទចិនពីរនាក់លង់ទឹកស្លាប់នៅក្នុងដែនទឹក Kinmen របស់តៃវ៉ាន់ ប្រទេសចិនបាននិងកំពុងបើកប្រតិបត្តិការឈ្លានពានជាបន្តបន្ទាប់នៅក្នុងដែនទឹកហាមឃាត់ ពិសេសភាគីរដ្ឋាភិបាលចិនចោទប្រកាន់​ និងស្តីបន្ទោសតៃវ៉ាន់លើករណីរំលោភសិទ្ធិមនុស្សនេះយ៉ាងខ្លាំង។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ជុំវិញករណីនេះ រដ្ឋាភិបាលចិនព្យាយាមពង្រីកអំណាចរបស់ខ្លួនក្នុងដែនទឹកហាមឃាត់ ដោយអ្នកវិភាគយល់ថា ចិនមានគោលបំណងលុបបំបាត់ការគ្រប់គ្រងដែនទឹករបស់តៃវ៉ាន់។ ក្នុងនោះ ភ្នាក់ងារសន្តិសុខរបស់តៃវ៉ាន់ជឿជាក់ថា ប្រទេសចិនបាននិងកំពុងប្រើប្រាស់ឧប្បត្តិហេតុនេះ ដើម្បីជំរុញយុទ្ធសាស្ត្រតំបន់ពណ៌ប្រផេះប្រឆាំងនឹងតៃវ៉ាន់ ដោយសំដៅទៅលើសកម្មភាពបង្ខិតបង្ខំ ឬឈ្លានពានក្នុងរូបភាពបង្កចលាចល និងបង្កើតជាវិវាទសម្រាប់ភាគីទាំងពីរ។

ក៏ប៉ុន្តែខាងភាគីចិនបដិសេធច្រានចោលការចោទប្រកាន់នេះ ដោយថា ភាគីតៃវ៉ាន់ទៅវិញទេដែលព្យាយាមបង្កជម្លោះ និងហិង្សាមកកាន់តំបន់ខ្លួន។

គួរបញ្ជាក់ដែរថា អ្នកនេសាទជនជាតិចិនពីរនាក់បានលង់ទឹកស្លាប់នៅអំឡុងពេលឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់ដេញតាមប្រមាញ់ជុំវិញបទល្មើសបើកចូលទៅក្នុងដែនទឹកហាមឃាត់នៃកោះ Kinmen របស់តៃវ៉ាន់។យោងតាមឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់ឱ្យដឹងថា នាវាចិននោះបានក្រឡាប់ ខណៈពេលព្យាយាមរត់គេចពីខ្លួនដែលបណ្តាលឱ្យមនុស្ស ៤នាក់ធ្លាក់ចូលទៅក្នុងទឹក ជាអកុសលមនុស្សពីរនាក់បានស្លាប់នៅក្នុងហេតុការណ៍នេះ៕

ប្រភព៖ CNN ចុះថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤

Share

ព័ត៌មានទាក់ទង

Image