en     km
en     km

អ្នកប្រកបរបរកសិកម្មម្នាក់ស្នើពលរដ្ឋងាកមកគាំទ្រឆៃថាវរបស់ខ្លួនជាង២១តោនដែលមានបញ្ហាទីផ្សារ

Share

លោក ប្រាយ រ៉ាវុធ អ្នកប្រកបរបរដាំដំណាំឆៃថាវ

នៅចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ប្រាយ រ៉ាវុធ អ្នកប្រកបរបរដាំដំណាំម្នាក់នៅខេត្តកំពង់ស្ពឺ នឹងប្រមូលផលឆៃថាវលក់បានហើយ តែលោកកំពុងបារម្ភបញ្ហាគ្មានទីផ្សា។ លោកបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីសេដ្ឋកិច្ចនិងជំរុញទឹកចិត្តដល់ប្រជាកសិករផងដែរ។

លោក ប្រាយ រ៉ាវុធ រស់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានមុខរបរកសិករ ក្រោយលោកបញ្ចប់ការសិក្សផ្នែកវិទ្យាសាស្ត្រកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។ លោកមានបទបទពិសោធន៍ ដាំឆៃថាវរយៈពេល១០ឆ្នាំមកហើយៗនៅឆ្នាំនេះ ដំណាំរបស់លោកទទួលបានទិន្នផលល្អ  និងត្រៀមប្រមូលផលនៅចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ។ លោកកំពុងពិបាកចិត្តចំពោះបញ្ហាទីផ្សារនិងតម្លៃ ព្រោះក្នុងចំណោមដី២ហិកតា លោកដំណាំឆៃថាវអាចប្រមូលផលបាន២០ ទៅ២១តោន  និងនៅមានដំណាំផ្សេងទៀតផងដែរ ដូចជាឪឡឹក ត្រសក់ និងល្ពៅជាដើម។  លោកសង្ឃឹមថានៅពេលប្រមូលផលដំណាំឆៃថាវនាពេលខាងមុខឆាប់ៗនេះ អាចបាន១គីឡូ ៨០០៛ ឡើងទៅទើបប្រសើរ ធ្វើឱ្យកសិករមានទឹកចិត្តធ្វើបន្តទៀត បើមិនដូច្នេះទេឆ្នាំក្រោយៗលោកនឹងកាត់បន្ថយក្នុងការដាំដំណាំ។ លោកបានស្នើសុំឱ្យប្រជាពលរដ្ឋ និងអាជីវករទាំងអស់ជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីសម្បូរទីផ្សារ លើកកម្ពស់កសិកផលក្នុងស្រុក រួមទាំងលើកទឹកចិត្តដ៏ប្រជាកសិករដូចរូបលោក។

«ខ្ញុំសូមសំណូមពរឱ្យប្រជាពលរដ្ឋយើងទាំងអស់ជួយគាំទ្រផលិតផលរបស់ខ្មែរយើងដាំ មិនថាសាច់ មិនថាបន្លែបង្កា ផ្លែឈើអីទេ ឱ្យតែរបស់ខ្មែរយើងៗត្រូវជួយគាំទ្ររបស់យើង។ ព្រោះអីខ្មែរយើងដាំប្រើគីមីតិចតួច មិនដូចរបស់គេដាំប្រើប្រាស់គីមីច្រើនធ្វើឱ្យខូចសុខភាព ហើយយើងប្រើប្រាស់របស់ខ្មែរយើងអ៊ីចឹងធ្វើឱ្យប្រជាកសិករមានកម្លាំងចិត្តដាំ មានកម្លាំងចិត្តផលិត តែមានកម្លាំងចិត្តផលិតៗបានហើយជួយជំរុញសេដ្ឋកិច្ចគ្រួសារ ជំរុញសេដ្ឋកិច្ចជាតិយើង។»

ចំពោះបញ្ហាទីផ្សារដដែល លោករ៉ាវុធបានប្រាប់មូលហេតុ និងកត្តាប្រឈមដល់វិទ្យុស្ត្រីថា បច្ចុប្បន្ននេះ កសិកម្មក្នុងស្រុកមិនសូវមានការគាំទ្រ ហាក់ខ្សត់ឈ្មួញ ហើយឈ្មួញខ្លះសាញថាឆៃថាវខ្មែរមិនសូវស្អាតដូចឆៃថាវវៀតណាមនោះទេ។

«ឆៃថាវបញ្ហាប្រឈមជាងគេគឺទីផ្សារ ពេលយើងដាំហើយ អត់មានទីផ្សារ វាពិបាកលក់ ឈ្មួញតិច ពីមុនឈ្មួញច្រើនដោសារគេគាំទ្រផលិតផលខ្មែរយើង។ ទល់ឥឡូវគេអត់គាំទ្រផលិតផលច្មែរយើង គេគាំទ្រផលិតផលវៀតណាម គេថាឆៃថាវរៀតណាមស្អាត ស្មើលើស្មើក្រោមហ្នឹងហាស! ឆៃថាវខ្មែរយើងស្ដួចៗក្រោមអីអ៊ីចឹង ស្តួចក្រោមរាងធំលើ អ៊ីចឹងហើយគេអត់ទិញរបស់ខ្មែរគេទៅទិញរបស់វៀតណាម។»

គួរបញ្ជាក់ថា លើសពីការថែទាំ បញ្ហាតម្លៃនិងទីផ្សារនៅតែជាវិបត្តសម្រាប់កសិករ ធ្វើឱ្យកសិករជាច្រើនបានបោះបង់ចោល ទៅចំណាកស្រុក ឯអ្នកនៅ គឺត្រូវកាត់បន្ថយដីនិងការដាំជារឿយៗ។ ដូច្នេះ អ្នកប្រកបរបរកសិកម្មខាងលើបានអំពាវនាវ ដល់ ប្រជាពលរដ្ឋ អាជីវក និងឈ្មួញជួយគាំទ្រផលិតផលខ្មែរ ដើម្បីជំរុញទឹកចិត្តដល់កសិករ និងសេដ្ឋកិច្ចជាតិផងដែរ៕

  

អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

ព័ត៌មានទាក់ទង

Image