en     km
en     km

អភិបាលខេត្តកំពង់ចាម ប្រកាសឱ្យពលរដ្ឋទប់ស្កាត់ការឆ្លងរាលដាលជំងឺរាកស្រួចស្រាវ

Share

រដ្ឋបាលខេត្តកំពង់ចាមបានចេញនូវសេចក្តីណែនាំស្តីពី ការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាកស្រួចស្រាវ នៅខេត្តកំពង់ចាម ប្រាប់ដល់ពលរដ្ឋ។ ការប្រកាសនេះ បន្ទាប់ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក្រសួងសុខាភិបាល បានរកឃើញករណីជំងឺរាកស្រួចស្រាវ នៅស្រុកបារាយណ៍ ស្រុកសន្ទុក និងស្រុកតាំងគោក ខេត្តកំពង់ធំ ដែលមានព្រំប្រទល់ជាប់នឹងខេត្តកំពង់ចាម។ ដោយសារតែជំងឺរាកនេះ ជាជំងឺងាយបង្កឲ្យមានឆ្លង និងរីកសាយភាយរាលដាលយ៉ាងឆាប់រហ័សតាមរយៈ ទឹកមិនស្អាត ការផឹកទឹកគ្មានអនាម័យ មិនលាងដៃឲ្យស្អាតមុនកាន់ចំណីអាហារ ចំណីអាហារគ្មានអនាម័យមានរុយរោម និងការបន្តោបង់ពាសវាលពាសកាល គ្មានបង្គាន់អនាម័យត្រឹមត្រូវជាដើម។ ចំណែកវិធីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ រដ្ឋបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់អភិបាលនៃគណៈអភិបាលនៃក្រុង-ស្រុក ប្រធានមន្ទីរ មេឃុំ ចៅសង្កាត់ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ ត្រូវចេះការពារ និងចូលរួមអនុវត្តវិធានការចាំបាច់នានា របស់សុខាភិបាល ដូចតទៅ៖ ១ ទទួលទានទឹកស្អាត គឺទឹកដែលបានមកពីអណ្តូងស្នប់ ឬ ទឹកដាំពុះ។ ២ ត្រូវលាងដៃមុននឹងរៀបចំធ្វើម្ហូប មុនអាហារ និងក្រោយពីបន្ទោបង់។ ៣ ត្រូវគ្របចំណីអាហារ និងដាក់ក្នុងទូចានដែលមានសំណាញ់។ ៤ ត្រូវបន្ទោបង់ក្នុងបង្គន់ និងសម្អាតឲ្យបានស្អាតជានិច្ច។ ៥ ត្រូវសម្អាត និងរក្សាអនាម័យផ្ទះសំបែង និងទី៦ ប្រសើនបើមានអាការៈជំងឺរាក សូមនាំអ្នកជំងឺទៅមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត៕

Share

ព័ត៌មានទាក់ទង

Image