ស្ត្រីម្នាក់ៗតែងតែមានលក្ខណៈដូចៗគ្នា កត្តាជាច្រើនអាចបណ្តាលឱ្យមានបម្រែបម្រួលអរម៉ូន និងសរីរាង្គរបស់ស្ត្រី ដូចជាកត្តាផ្លូវកាយ និងផ្លូវចិត្ត ដែលបង្កើនរយៈពេលនៃការមានផ្ទៃពោះ។ ជាទូទៅគូស្វាមីភរិយាត្រូវរង់ចាំ និងចំណាយពេលជាមធ្យម៧ខែទៅ១ឆ្នាំ ដើម្បីទទួលបានលទ្ធផលវិជ្ជមាន ជាមួយពេលវេលាដែលត្រូវការដើម្បីមានគភ៌។ ពេលវេលាអាចប្រែប្រួលពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ទៀត ដោយយោងតាមសក្ដានុពលនៃការមានកូនរបស់ពួកគេ។ រយៈពេលជាមធ្យមដើម្បីមានផ្ទៃពោះគឺរវាង៣ ទៅ៦ ខែសម្រាប់គូស្នេហ៍វ័យក្មេង ហើយបង្កើនទៅតាមអាយុ ដោយជារួមរយៈពេលជាមធ្យមដើម្បីមានផ្ទៃពោះ គឺអាស្រ័យលើកត្តារាងកាយផងដែរ។នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។
សម្រាប់ការពន្យាកំណើត និងការមានផ្ទៃពោះ រឿងដំបូងដែលស្ត្រីគិតចង់បង្កើតកូន គឺបញ្ឈប់រាល់វិធានការពន្យារកំណើត។ នៅពេលដែលស្រ្តីប្រើថ្នាំដើម្បីផ្លាស់ប្តូរវដ្តរដូវធម្មជាតិ ស្ត្រីត្រូវការពេលវេលា ដើម្បីទទួលបានវដ្តរដូវមកធម្មតាវិញ ហើយកុំបារម្ភប្រសិនបើមិនមានផ្ទៃពោះជាលើកដំបូង។
ម៉្យាងវិញទៀតអាយុក៏មានឥទ្ធិពលលើពេលវេលាផងដែរ ជាមធ្យមពេលមានផ្ទៃពោះនៅពេលអាយុរបស់ស្ត្រីច្រើន ស្ត្រីមិនសូវមានកូនទេ ពោលគឺរយៈពេលមធ្យមក្នុងការមានផ្ទៃពោះ។ ហើយរយៈពេលជាមធ្យមដើម្បីមានផ្ទៃពោះអាចមានរហូតដល់ទៅ ៣០ឆ្នាំ ដោយមុនពេលអាយុ៣០ឆ្នាំ លទ្ធភាពនៃការមានផ្ទៃពោះគឺ២៥%ក្នុងមួយវដ្តជាមធ្យម ហើយ ៨៥%នៃគូរស្វាមីភរិយាមានផ្ទៃពោះក្នុងឆ្នាំដំបូង និង៩០% បន្ទាប់ពី២ឆ្នាំក្រោយរៀបការ។
រយៈពេលជាមធ្យមដើម្បីមានផ្ទៃពោះគឺរវាង ៣ និង ៦ ខែសម្រាប់គូស្នេហ៍វ័យក្មេង ហើយស្ត្រីអាយុ ៣០ឆ្នាំមានអត្រាជាមធ្យម ៧៥% ដែលមានកូនក្នុងកំឡុងពេល ១២ខែ ក្រោយបញ្ឈប់ការពន្យារកំណើត។ ចំពោះស្ត្រីអាយុចាប់ពីអាយុ៣០ឆ្នាំឡើងទៅ ឱកាសនៃការមានផ្ទៃពោះក្នុងមួយវដ្តធ្លាក់ចុះដល់៦%។ ការធ្លាក់ចុះលទ្ធភាពនៃការមានផ្ទៃពោះអាចកើនឡើងបន្ទាប់ពីអាយុ៣៦ឆ្នាំ ហើយស្ត្រីអាយុ៤០ឆ្នាំ មានឱកាសជាមធ្យម៤៤%ក្នុងការមានកូន ក្នុងកំឡុងពេល ១២ខែនៃការបញ្ឈប់ការពន្យារកំណើត។ គូស្វាមីភរិយាទាំងអស់តែងតែប្រាថ្នាចង់បានកូនជាកាដូរអាពាហ៍ពិពាហ៍។ ដើម្បីបង្កើនប្រសិទ្ធភាពពេលវេលាជាមធ្យមដើម្បីមានផ្ទៃពោះ ដំបូងស្ត្រីត្រូវមានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត និងត្រូវថែរក្សាសុខភាពខ្លួនឯងឱ្យល្អ ហើយត្រូវចាំថា កូនគឺជាកាដូរនៃសេចក្ដីស្រឡាញ់។
ជាមួយគ្នានេះ មន្ទីរពេទ្យកាល់ម៉ែតបានជម្រាបដល់អ្នកដែលមានវិបត្តិអត់កូន ឲ្យមកពិគ្រោះយោបល់ជាមួយនឹងក្រុមគ្រូពេទ្យជំនាញឯកទេសសម្ភព និងរោគស្រ្តី ដើម្បីទទួលបានការពិភាក្សាប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ