en     km
en     km

កីឡាការិនីវាយកូនគោលកម្ពុជា យិន អាមូនី កំពុងប្រកួតWomen’s Amateur Asia-Pacific Championship នៅប្រទេសថៃ

Share

កីឡាការិនីកញ្ញា យិន អាមូនី ម្ចាស់ចំណាត់ថ្នាក់លេខ៤ ផ្នែកវាយកូនគោលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កំពុងតំណាងឱ្យប្រទេសកម្ពុជាក្នុងការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល Women’s Amateur Asia-Pacific Championship ឆ្នាំ២០២៤ នៅប្រទេសថៃ។

ផ្អែកតាម សហព័ន្ធកីឡាវាយកូនគោលកម្ពុជា កញ្ញា យិន អាមូនី នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដោយមានកីឡាការិនីចូលរួមចំនួន ៩០រូប មកពី២២ប្រទេសទូទាំងពិភពលោក។

ប្រភពពីសហព័ន្ធកីឡាវាយកូនគោលកម្ពុជាដដែលថា នេះជាលើកទី១ហើយ ដែលកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍ Women’s Amateur Asia-Pacific Championship លើទឹកដីប្រទេសថៃ ក្នុងទីលានវាយកូនគោល Siam Country Club, Waterside ក្នុងខេត្តឈុនបូរី។ ជាមួយគ្នា កញ្ញា យិន អាមូនី ក៏ជាកីឡាការិនីមួយរូបដែលបានទៅហ្វឹកហាត់នៅក្នុងប្រទេសបារាំង និងត្រូវបានសហព័ន្ធ ជ្រើសរើសជាអត្ដពលិកវាយកូនគោល តំណាងឲ្យកម្ពុជា ខណៈនាងមានចំណាត់ថ្នាក់លេខ ១៦៥៦លើពិភពលោក​។

សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួត Women’s Amateur Asia-Pacific Championship (WAAP) ត្រូវ​បាន​បង្កើត​ឡើង​ដោយ The R&A និង Asia-Pacific Golf Confederation ដើម្បី​ស្វែង​រក​អ្នក​មាន​ទេពកោសល្យ​​កំពុង​លេច​ធ្លោ និង​ផ្តល់​ផ្លូវ​សម្រាប់​អ្នក​ចូល​ចិត្ត​កីឡា ជាពិសេសកីឡាការិនី​ឆ្នើម​របស់​អាស៊ី​ទៅ​កាន់​ឆាក​អន្តរជាតិ៕

Share

ព័ត៌មានទាក់ទង

Image