loader

ហេតុផល​ចំនួន​ ២០​ ដែល​ប្រទេស​អូស្ត្រាលី​ ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ អ្នក​ចង់​ទៅសិក្សា​នៅ​បរទេស​

cover 20 Reasons Australia Is The Perfect Place To Study Abroad
ការ​សិក្សា​នៅ​បរទេស​ គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ឱ្យ​អ្នក​មើល​ពិភពលោក​ និង​ទទួលយក​បទ​ពិសោធ​នៅ​កន្លែង​ថ្មី​។​ ប៉ុន្តែ​ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​កន្លែង​សិក្សា​ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ផ្សងព្រេង​ដែល​មិន​អាច​បំភ្លេច​បាន​នោះ​ អូស្ត្រាលី​ ជា​ប្រទេស​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។​

​ដូច្នេះ​ ជា​កិត្តិយស​ក្នុង​ទិវា​នៃ​ប្រទេស​អូស្ត្រាលី​ ខ្ញុំ​បាន​ស្វែងរក​ហេតុផល​ ដែល​អ្នក​គួរតែ​ពិចារណា​ក្នុង​ការ​សិក្សា​នៅ​ទីនោះ​។​ ប៉ុន្តែ​ខ្ញុំ​គួរតែ​ដាស់តឿន​អ្នកមួយ​ដែរ​ គឺ​នៅ​ពេល​ដែល​អ្នក​បាន​ទៅ​រៀន​នៅ​អូស្ត្រាលី​ហើយ​ នោះ​អ្នក​នឹង​មិន​ចង់​ត្រឡប់​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ទេ​។​

ហេតុផល​ទាំង​ ២០​ ចំណុច​នោះ​រួម​មាន​៖
4.beach-at-backyard១.​ នៅ​ប្រទេស​អូស្ត្រាលី​ មាន​សាកលវិទ្យាល័យ​ដែល​ប្រកបដោយ​គុណភាព​អប់រំ​ល្អៗ​ជា​ច្រើន​ ដូច្នេះ​អ្នក​អាច​រើស​យក​សាលា​នៅ​ក្នុង​ទីក្រុង​ណាមួយ​ដែល​សក្តិ​សម​នឹង​ អ្នក​បំផុត​បាន​។​

២.​ មែ​ល​ប៊ើ​ន​ និង​ស៊ី​ដ​នី​ គឺជា​ទីក្រុង​ដ៏​ល្អ​បំផុត​សម្រាប់​និស្សិត​មហាវិទ្យាល័យ​ ព្រោះថា​នៅ​ទីនោះ​ មាន​មនុស្ស​វ័យក្មេង​ និង​មាន​សកម្មភាព​សប្បាយៗ​ជា​ច្រើន​សម្រាប់​អ្នក​។​

៣.​ ចំណុច​ដែល​សំខាន់​បំផុត​នោះ​ គឺ​អាកាសធាតុ​នៅ​ទីនោះ​ពិតជា​អស្ចារ្យ​ណាស់​។​

៤.​ ឆ្នេរសមុទ្រ​ គឺ​ស្ថិត​នៅ​ខាងក្រោយ​ផ្ទះ​របស់​អ្នក​តែ​ម្ដង​។​

៥.​ នៅ​ពេល​ដែល​អ្នក​មិន​បាន​ខំប្រឹង​ប្រែង​រៀន​ខ្លាំង​ អ្នក​អាច​លម្ហែកាយ​ ដោយ​ជិះ​ក្ដារ​លេង​កម្សាន្ត​ ជាមួយ​រលក​ធំៗ​នៅ​សមុទ្រ​បាន​។​

៦.​ បើសិនជា​អ្នក​ចង់​ស្វែង​យល់​ពី​ជីវិត​នៅ​តំបន់​សមុទ្រ​ “​ថ្ម​ប៉ប្រះ​ទឹក​”​ គឺ​ស្ថិត​នៅ​ជិត​ឆ្នេរសមុទ្រ​បំផុត​។​

៧.​ អុ្ន​ក​អាច​ទៅ​ផ្សេង​ព្រេង​បាន​ នៅ​តាម​តំបន់​ដាច់​ស្រយាល​។​

៨.​ អូស្ត្រាលី​ ផ្ដល់​នូវ​កន្លែង​សម្រាប់​បោះជំរំ​ដ៏​ស្រស់​ស្អាត​នៅ​ក្រោម​ពន្លឺ​ផ្កាយ​។​

11.quokka-selfies៩.​ បើ​ទោះជា​អ្នក​ទៅ​ទីណា​ក៏​ដោយ​ ក៏​វា​មិន​ខ្វះ​ទេសភាព​សម្រាប់​ថត​បង្ហោះ​ក្នុង​ Instagram​​ដែរ​។​

១០.​ អូស្ត្រាលី​ មាន​កន្លែង​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​និង​ទាក់ទាញ​ជា​ច្រើន​ ព្រមទាំង​មាន​សត្វព្រៃ​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ទៀត​ផង​។​

១១.​ វា​ជា​កន្លែង​តែ​មួយ​គត់​ក្នុង​លោក​ ដែល​អាច​ថតរូប​ខ្លួនឯង​ជាមួយ​សត្វ​ដ៏​ស្រស់​ស្អាត​និង​ល្បី​នៅ​អូស្ត្រាលី​ (quokka​ selfies)។

១២.​ អូស្ត្រាលី​ មាន​ក្លឹ​ប​កម្សាន្ត​ និង​បារ​ជា​ច្រើន​នៅ​តាម​បណ្ដោយ​ស្ពាន​ Sydney​ Harbor

១៣.​ អ្នក​អាច​យល់​ដឹង​បាន​នូវ​វប្បធម៌​របស់​អូស្ត្រាលី​ នៅ​ឯ​ Sydney​ Opera​ House​ នៅ​ពេល​ដែល​អ្នក​ចង់​ស្គាល់​ត្រី​ Finding​ Nemo​។​

១៤.​ អូស្ត្រាលី​ គឺជា​កន្លែង​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ធ្វើការ​ផ្សងព្រេង​ដែល​ប្រកបដោយ​សកម្មភាព​ ឬ​ការ​រំភើប​ជា​ច្រើន​។​

១៥.​ កីឡា​នៅ​លើ​ឆ្នេរ​ខ្សាច់​ គឺជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​។​

15.sandy-beach-sports-550--407
១៦.​ ពាក្យ​បី​ម៉ាត់​៖​ ក្ដៅ​ កីឡា​បាល់ឱប​ កីឡាករ​។​

១៧.​ អូស្ត្រាលី​ ជា​កន្លែង​សម្រាប់​បុគ្គល​ល្បីៗ​មួយ​ចំនួន​មក​ទី​នេះ​ដែល​មាន​ដូច​ជា​ Ruby​ Rose,​ Margot​ Robbie,​ Hugh​ Jackman,​ Nicole​ Kidman​ និង​ Cate​ Blanchett​ ។​

១៨.​ អ្នក​នៅ​ទីនោះ​ គឺ​មើលទៅ​អស្ចារ្យ​ មិន​គួរ​ឱ្យ​ជឿ​។​

12.pub-along-sydney-harbor-550--459
១៩.​ អ្នក​រាល់គ្នា​ និយាយ​បែប​តុង​អូស្ត្រាលី​ជាមួយនឹង​រូបរាង​ដ៏​ស្រស់​ស្អាត​របស់​ពួក​គេ​។​

២០.​ បងប្អូន​ប្រុស​ Hemsworth​  ដែល​ជា​អ្នកសិល្បៈ​រូប​សង្ហា​និង​ល្បីឈ្មោះ​នៅ​អា​មេ​រិ​ក​ ក៏​ជា​អ្នក​អូស្ត្រាលី​ដែរ​៕

​ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​ /​ ប្រភព​៖​ Elitedaily​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្លាប់៣៧ នាក់ រាប់រយនាក់បាត់ខ្លួនដោយគ្រោះទឹកជំនន់នៅរដ្ឋ Kentucky សហរដ្ឋអាមេរិក

ស្លាប់៣៧ នាក់ រាប់រយនាក់បាត់ខ្លួនដោយគ្រោះទឹកជ[...]

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) និងអង្គការ Internews បង្កើតវេទិកាបណ្តាញស្ត្រីអ្នកសារព័ត៌មាន

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២២នេះ អង្[...]

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ចូលរួម​ពិធី​កាន់ដំណែង​រដ្ឋបាល​ថ្មី​របស់​ហុងកុង

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ចូលរួម​ពិធី​ក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x