en     km
en     km

ម្ចាស់ហ្វេសលាក់មុខឈ្មោះ Chivann Pen ហៅតាប្រមឹក ត្រូវសមត្ថកិច្ចឃាត់ខ្លួន ហើយតុលាការកំពុងដំណើរការនីតិវិធីតាមផ្លូវច្បាប់

Share

តាមប្រភពពត៌មានពីលោក ថេង សារឿន បានឱ្យដឹងថា ម្ចាស់គណនីហ្វេសប៊ុកលាក់មុខដែលដាក់ឈ្មោះថា Chivann Pen ហៅតាប្រមឹក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយតុលាការកំពុងដំណើរការនីតិវិធីតាមផ្លូវច្បាប់។ ការឃាត់ខ្លួនេះបន្ទាប់ កន្លងទៅ គណនីហ្វេសប៊ុនឈ្មោះ Chivann Pen ហៅតាប្រមឹក បានបង្ហោះសារលើកឡើងអំពីការកិបកេងប្រាក់ដោយ លោក ព្រាប កុល និង លោក យ៉ង់ សាំង កុមារ។ ក៏ប៉ុន្តែព័ត៌មាននៃការលើកឡើងទាំងអស់​នោះត្រូវបានសាម៉ីខ្លួនទាំងពីរនាក់ បដិសេធ និងបញ្ជាក់ថាជាការប្រឌិតដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់បុគ្គលទាំងពីរនាក់។ លោក ព្រាប កុល និងលោក យ៉ង សាំងកុមារ គឺជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដែលទើបនឹងងាកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាអំឡុងឆ្នាំកាលពីជាង១ឆ្នាំមុន បន្ទាប់ពីពួកគេបានធ្វើការសង្គមស៊ីវិល និងរិះគន់យ៉ាងចាស់ដៃលើរដ្ឋាភិបាលនៃគណបក្សប្រជាជននេះ។

 

សារលើហ្វេសប៊ុកឈ្មោះChivann Pen ហៅតាប្រមឹក បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង ទើបជំរុញឱ្យមានប្រតិកម្មរបស់លោក ព្រាប កុល និងលោក យ៉ង់ សាំងកុមារ ដ្បិតថាបានរិះគន់និងចោទប្រកាន់យ៉ាងចាស់ដៃលើអ្នកទាំងពីរ ថាបានកិបកេងលុយអស់រាប់សិបលានដុល្លារ ពីមូនិធិរបស់ក្រុមហ៊ុន ខេមបូឌាន អ៊ីនវេសស្ទ័រ ខេបភីថល ផាតនើរ (CIC)។ ក្នុងនោះលោក យ៉ង សាំងកុមារ កិបកេងអស់៣០លានដុល្លារ ចំណែកលោក ព្រាប កុល កិបកេង៨០លានដុល្លារ។

Share

Image Not Found
Image

ព័ត៌មានទាក់ទង