ជនជាតិស៊ុយអែតម្នាក់ ត្រូវបានគេឃុំខ្លួននៅក្នុងប្រទេសចិន ពីបទចោទប្រកាន់ថាបានធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សន្ដិសុខជាតិ ពេលនេះត្រូវបានដោះលែងមកវិញ និងបាននិរទេ្ទសខ្លួនចេញពីប្រទេសចិនហើយ។
លោក Peter Dahlin អាយុ 35 ឆ្នាំ ត្រូវបានចាប់តាំងពីដើមខែមករា ចំពេលមានការចាត់វិធានការមកលើមេធាវី និងសកម្មជនសិទ្ធិមនុស្ស ។
កាលពីសប្តាហ៍មុន លោក បានបង្ហាញខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដោយបានសារភាពថា ខ្លួនបានទប់ស្កាត់ច្បាប់នេះតាមរយៈការគាំទ្ររបស់ក្រុមមេធាវីការពារសិទ្ធិក្នុងប្រទេសចិន នៃអង្គការរបស់លោក។
ស្ថានទូតស៊ុយអែតបានបញ្ជាក់ថាលោក Peter Dahlin បានចាកចេញពីប្រទេសចិនហើយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតឡើយ។
រដ្ឋមន្ត្រីការបរទេសស៊ុយអែតសាទរចំពោះការដោះលែងលោក Dahlin ប៉ន្តែសម្ដែងការព្រួយបារម្ភទៀតទាក់ទងនឹងការឃុំឃាំងជនជាតិស៊ុយអែតម្នាក់ទៀតនៅក្នុងប្រទេសចិន។
ចម្លើយសារភាព «មិនទំនង» លោក Dahlin ជាស្ថាបនិកនៃក្រុមការងារសកម្មចិន ដែលហៅខ្លួនឯងថាជាអង្គការផ្តល់ជំនួយផ្នែកច្បាប់មួយ។
អង្គការនេះ ផ្ដល់ជំនួយពីមេធាវីដែលគ្មានការភ័យខ្លាច និងផ្តល់ជំនួយផ្នែកច្បាប់នៅតាមតំបន់ជនបទ និងដោយផ្ទាល់ដល់ក្រុមដែលជួបទុក្ខលំបាកនិងអ្នកដែលបានជួបប្រទះនឹងការរំលោភសិទ្ធិមនុស្ស។
ក្រុមមេធាវីនេះបាននិយាយថាលោក Dahlin ត្រូវបានឃុំខ្លួននៅថ្ងៃទី៤ ខែមករា ពេលធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសថៃ។
កាលពីសប្តាហ៍មុន នៅក្នុងរបាយការណ៍តាមទូរទស្សន៍រដ្ឋមួយបានឱ្យដឹងថាលោក Dahlin បានចេញមុខសារភាពថា ខ្លួនកំពុងជួយក្រុមហ៊ុនច្បាប់ក្រុងប៉េកាំងឈ្មោះថា Fengrui ហើយមេធាវីមួយចំនួនធំរបស់ Fengrui ត្រូវបានឃុំខ្លួនពីបទវិទ្ធង្សនា (ការបះបោរដើម្បីផ្ដួលរំលំរបបគ្រប់គ្រងរដ្ឋ) នាពេលថ្មីៗនេះ។
លោក Dahlin បាននិយាយថា លោកបានរំលោភលើច្បាប់ប្រទេសចិន ដោយបណ្តាលឱ្យមានជាហានិភ័យដល់រដ្ឋាភិបាលចិន និងបានធ្វើឱ្យប៉ះពាល់ជាដល់សាធារណជនចិន។
អង្គភាពប្រចាំប្រទេសចិនបានហៅរបាយការណ៍ចម្លើយនេះថា “មិនទំនង” និងបាននិយាយថាការសារភាពនេះទំនងជាការបង្ខិតបង្ខំ៕
ប្រែសម្រួលដោយ៖ មឿន ឌីណ / ប្រភព៖ BBC News