en     km
en     km

ស្នងការរងខេត្តព្រះសីហនុម្នាក់ទៀតត្រូវបានដកតំណែង ក្រោយល្មើសវិស័យកងកម្លាំងនគរបាល

Share

ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុម្នាក់ទៀត មានឈ្មោះថា សុខ សុភាព ត្រូវបានដកហូតឋានន្តរស័ក្ដិថ្នាក់វរសេនីយ៍ឯក ដោយសារតែល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ ឋានន្ដរស័ក្ដិរបស់លោក ត្រូវបានដកហូតដោយ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងលិខិតចេញកាលពីទី៨ ខែមករា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ(សុខៈ) ថា ការដកហូតតំណែងមន្ដ្រីជាន់ខ្ពស់ខេត្តព្រះសីហនុរូបនេះ ដោយសារលោក បានប្រព្រឹត្តកំហុសឆ្គង៣យ៉ាង ​​ទី​១ គឺ​​បំពេញការងារ​ដោយ​គ្មាន​គោលការណ៍​អនុញ្ញាត ឬក៏​បទបញ្ជា​អនុញ្ញាត​ពី​ស្នងការ ​ទី​២​ហ្នឹង គឺ​​ធ្វើការ​ងារ​ដោយ​ខុស​ជំនាញ និង​ទី​៣ ​មិន​រាយការណ៍​នូវ​អ្វី ដែល​គាត់​បាន​ធ្វើ ស្នើសុំ​យោបល់ដឹកនាំ បន្ត​ពី​ស្នងការ និងពី​ថ្នាក់ដឹកនាំ។

គួរជម្រាបថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏បាន​ដកហូត​មុខតំណែង​ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ម្នាក់​ដែរ ឈ្មោះ​លោក ហម សុវណ្ណរិទ្ធ ឲ្យ​ទៅជា​មន្ត្រី។ លោកត្រូវបាន​ផ្ទេរ​កន្លែង​ការងារ​​ពី​ខេត្ត​ព្រះសីហនុ ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​កង​អន្តរាគមន៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​បន្ថយ​ឋានន្តរស័ក្តិ​មួយ​ថ្នាក់​នៅ​ត្រឹម​ថ្នាក់​វរសេនីយ៍ត្រី ក្រោយពី​ល្មើស​វិន័យ​កងកម្លាំង​នគរបាល​ជាតិ។

សម្ដេច ហ៊ុន ម៉ាណែត ធ្លាប់បាន​លើកឡើង​ថា គឺ​ដើម្បី​អនុវត្ត​អភិក្រម​ទី​៥ គឺ «​ការវះកាត់​» ឬ​ដក​តំណែង​មន្ត្រី ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុសឆ្គង ដែល​នាំ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន៕

Share

ព័ត៌មានទាក់ទង

Image