en     km
en     km

ក្រុមស្រ្តីថ្ងៃសុក្ររំពឹងថាទូតបារាំងយកបញ្ហាសកម្មជននយោបាយជាប់ពន្ធធនាគាទៅជជែកជាមួយរដ្ឋាភិបាល

Share

ក្រុមស្រ្តីថ្ងៃសុក្រ ប្រមូលផ្តុំគ្នាដោយសន្តិវិធីនៅខាងមុខស្ថានទូតបារាំងដើម្បីស្នើសុំឱ្យដោះលែងសាច់ញាតិរបស់ពួកគេដែលជាប់ចោទពីបទរួមគំនិតក្បត់ និងញុះញង់ និងបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់លើសកម្មជនសង្គម និងនយោបាយ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ រូបភាព៖ ទំព័រហ្វេសប៊ុក ADHOC 

ភ្នំពេញ៖ ក្នុងឱកាសដែលសម្តេច ហ៊ុន ម៉ាណែត នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសបារាំងនាពេលខាងមុខនេះ ក្រុមស្រ្តីថ្ងៃសុក្រ សម្តែងក្តីរំពឹងទុកថាឯកអគ្គរដ្ឋទូតបារាំង  ព្រមទាំងរាជរដ្ឋាភិបាលនឹងយកបញ្ហារបស់ពួកគេដែលមានសាច់ញាតិកំពុងតែជាប់ពន្ធធនាគា ក្រោមបទចោទ«រួមគំនិតក្បត់ និងញុះញង់» ពាក់ព័ន្ធនឹងសកម្មភាបនយោបាយ យកទៅពិភាក្សា និងដាក់ចេញជាការកត់សម្គាល់ជាក់លាក់ណាមួយសម្រាប់សកម្មជននយោបាយទាំងអស់ ដោយតំណាងក្រុមស្ត្រីថ្ងៃសុក្រអះអាងថាបញ្ហាទាំងនេះសុទ្ធសឹងតែជាបញ្ហាលទ្ធិប្រជាធិបតេយ្យដែលរដ្ឋាភិបាលគួរពិចារណា និងរកដំណោះស្រាយ។

កញ្ញា គុជ ស៊ីកុល រាយការណ៍…………………

បន្ទាប់ពីក្រុមស្រ្តីថ្ងៃសុក្រ ប្រមូលផ្តុំគ្នានៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅខាងមុខស្ថានទូតបារាំងដើម្បីស្នើសុំឱ្យដោះលែងសាច់ញាតិរបស់ពួកគេដែលជាប់ចោទពីបទរួមគំនិតក្បត់ និងញុះញង់ និងទទូចឱ្យបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់លើសកម្មជនសង្គម និងនយោបាយ តំណាងស្រ្ដីថ្ងៃសុក្រម្នាក់ អ្នកស្រី ព្រុំ ចាន់ថា ភរិយាលោក កាក់ កុម្ភា អតីតសមាជិកគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធធនាគាបង្ហាញក្តីសង្ឃឹមថា ភាគីពាក់ព័ន្ធ នឹងនាំយកបញ្ហាទាំងនេះទៅដល់ប្រធានាធិបតីបារាំង ហើយទាញយកប្រធានបទនេះជជែកពិភាក្សា ក្នុងឱកាសដែលសម្តេច ហ៊ុន ម៉ាណែត នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសបារាំងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។

 

«ដោយសារសម្តេច ហ៊ុន ម៉ាណែត លោកអញ្ជើញទៅបារាំងនៅថ្ងៃទី១៨ អ៊ីចឹងខ្ញុំទៅជម្រាបស្ថានអគ្គរាជទូត ក៏ដូចជាស្ថានទូតហ្នឹងពាំនាំពាក្យរបស់ពួកខ្ញុំទៅប្រាប់ លោក ម៉ាក្រុង(ប្រធានាធិបតីបារាំង) ដើម្បីឱ្យលោកពិភាក្សាជាមួយសម្តេច ហ៊ុន ម៉ាណែត ដើម្បីជួយឱ្យធ្វើយ៉ាងណាក៏ដោយជួយឱ្យដោះលែង ក្រុមគ្រួសាររបស់ពួកខ្ញុំឱ្យមានសេរីភាពឡើងវិញក៏ដូចជាសកម្មជនដទៃចឹងទៅណាស់ចាសអរគុណ។»

 

មូលហេតុដែលបណ្តាលឱ្យតំណាងក្រុមស្រ្តីថ្ងៃសុក្រដាក់ក្តីរំពឹងទូកបែបនេះអ្នកស្រី ព្រុំ ចាន់ថា សំអាងលើការដឹកនាំបែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែលមានចែងក្នុងសន្ធិសញ្ញាទីក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយអ្នកស្រីជឿជាក់ថាក្នុងនាមជារដ្ឋាភិបាលនឹងមិនចង់ឃើញបណ្តាប្រទេសជិតខាងមើលឃើញពីស្ថានភាពមិនល្អនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើយ។

 

«បងសង្ឃឹមថាអ្វីដែលបងស្នើទៅកាន់រដ្ឋាភិបាលក៏ដូចជាស្ថានទូតទាំងបារាំងទាំងអីហ្នឹង ខ្ញុំសង្ឃឹមថានឹងអាចមានអ្វីជាការកត់សម្គាល់ និងមានការពិភាក្សាគ្នា ឬដោះលែងមកវិញឆាប់ៗ ដោយសារគាត់ក៏មិនចង់ឃើញអ្វីដែល ដូចជាធ្វើបាបប្រជាពលរដ្ឋខ្លួនឯងក៏ដូចជាទាក់ទងមនសិកា ណាមួយយើងមានសន្ធិសញ្ញា ២៣ តុលា ២០២៣ ទីក្រុងប៉ារីសផងផ្តោតសមខាន់គឺមានអាហ្នឹង អ៊ីចឹងនឹងអាចពិភាក្សាឬក៏ពិចារណាឱ្យមានការដោះលែងឆាប់ៗនេះផង។»

 

ពាក់ព័ន្ធបញ្ហានេះបុគ្គលដែលជាសាច់ញាតិក្រុមស្រ្តីថ្ងៃសុក្រ ភាគច្រើនជាសកម្មជននយោបាយ និងជាអតីតសមាជិកគណបក្សសង្គ្រោះជាតិ។ យ៉ាងណាមិញ​ក្រោយ​ពី​លោក សម រង្ស៊ី បាន​ប្រកាស​វិល​ចូល​កម្ពុជា​សាជាថ្មី​ម្តង​ទៀត​មក តុលាការ​ស្ទើរ​គ្រប់​រាជធានី​-​ខេត្ត បាន​សើរើ​សំណុំរឿង​ចាស់ៗ​ និង​កោះហៅសមាជិកគណបក្សសង្គ្រោះជាតិមួយចំនួនធំ​ឱ្យ​ចូល​រួម​ក្នុង​សវនាការ​ជា​បន្តបន្ទាប់ ហើយ​មាន​ករណី​ខ្លះ តុលាការ​បាន​កាត់ទោស​ពួកគេ​ឱ្យ​ជាប់ពន្ធនាគារ ពី​ ៥ឆ្នាំ​ដល់ ​៧ឆ្នាំ។ យ៉ាងណាមិញ ​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ជាង ​២០នាក់ ត្រូវបានអាជ្ញាធរ​បាន​ចាប់​ឃុំខ្លួន ដោយ​ចោទប្រកាន់​ពួកគេ​ពី​បទ រួមគំនិត​ក្បត់ជាតិ ញុះញង់​ឱ្យ​យោធិន​មិន​ស្តាប់​បង្គាប់ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​។ កន្លងមកទល់នឹងបច្ចប្បន្ន គេសង្កេតឃើញថាបុគ្គលមួយចំនួនក៏ត្រូវបានដោះលែងមកវិញ និងមួយចំនួនទៀតស្ថិតក្នុងពន្ធធនាគានៅឡើយ។

ជារឿយៗ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ដែល​ជា​ប្រពន្ធ និង​កូន​របស់​សកម្មជននយោបាយ​កំពុង​ជាប់ឃុំទាំង​នោះ បាននាំគ្នា​ជួបជុំ​ដាក់​ញត្តិ​ទៅ​ស្ថានទូត លោកសេរីមួយចំនួន ដូចជា​ស្ថានទូត​អឺរ៉ុប (EU) ស្ថានទូតអាមេរិក និង​ស្ថានទូត​អាល្លឺម៉ង់ (German) ជាដើម ដើម្បី​សុំការ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ ​ដោះលែងសាច់ញាតិរបស់ពួកគេ ដោយជាប់ឃុំដោយសារសកម្មភាពនយោបាយរបស់ខ្លួន៕

Share

ព័ត៌មានទាក់ទង

Image