en     km
en     km

CNRP​ គ្មាន​ផែនការ​ឱ្យ​សកម្មជន​នៅ​អា​មេ​រិ​ក​ធ្វើ​បាតុកម្ម​ប្រឆាំង​សម្តេច​ ហ៊ុន​ សែន​ ទេ​

Share

គណបក្ស​សង្គ្រោះ​ជាតិ (CNRP)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា​ ខ្លួន​ពុំ​មាន​គោលការណ៍​ ឬ​ផែនការ​ឱ្យ​សមាជិក​ សមាជិកា​ និង​អ្នកគាំទ្រ​គណបក្ស​របស់​ខ្លួន​នៅ​សហរដ្ឋអាមេរិក​ និង​នៅ​កា​ណា​ដា​ ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ ហ៊ុន​ សែន​ ទៅ​សហរដ្ឋអាមេរិក​ឡើយ​។​

​គួរ​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិ​ន្ទ្រៃ​យ៍​ភ្លាមៗ​ កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ខែមករា​ បន្ទាប់​ពី​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​អា​មេ​រិ​ក​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​សម្តេច​ ហ៊ុន​ សែន​ នៅ​ខែកុម្ភៈ​ខាង​មុខ​ ពេល​ដែល​លោក​ទៅ​ ប្រជុំ​នៅ​រដ្ឋ​កាលី​ហ្វ​ញ៉ា​៕
CNRP-press release-25.01.16-

Share

Image
Image
Image