en     km
en     km

ក្រុមហាម៉ាស់ ផ្អាកការចរចា ជាមួយអ៊ីស្រាអែល ក្រោយពីមេដឹកនាំរងត្រូវសម្លាប់

Share

ក្រុមហាម៉ាស បានប្រកាសពីការផ្អាកលើការចរចា បទឈប់បាញ់ ជាមួយអ៊ីស្រាអែល បន្ទាប់ពីអនុប្រធានរបស់ខ្លួន គឺលោក Saleh al-Arouri ត្រូវបានសម្លាប់ កាលពីល្ងាចថ្ងៃពុធ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់។ ​

សារព័ត៌មានចិន Xinhua បានដកស្រង់សម្ដីភាគីប៉ាឡេស្ទីនថា «យើងបានជូនដំណឹងដល់បងប្អូននៅកាតា និងអេហ្ស៊ីប អំពីការផ្អាកការចរចា» ខណៈដែលប្រទេសកាតា និងអេហ្ស៊ីប កំពុងសម្របសម្រួល បទឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ភាគីប៉ាឡេស្ទីនអះអាងថា ក្រុមហាម៉ាស នៅក្នុងសង្គ្រាមជាមួយ អ៊ីស្រាអែល បានបដិសេធរាល់ការ ពិភាក្សាអំពីការឈានដល់បទឈប់បាញ់ នៅតំបន់ហ្គាហ្សាស្ទ្រីប ចំពេលមានការឈ្លានពាន របស់អ៊ីស្រាអែល កាន់តែខ្លាំង និង “គម្រោងធ្វើឃាត” ប្រឆាំងនឹងមេដឹកនាំប៉ាឡេស្ទីន។

 

ការវាយប្រហារ កាលពីថ្ងៃពុធបានធ្វើឡើងនៅតំបន់ West Bank បន្ទាប់ពីអនុប្រធានក្រុម Hamas លោក Saleh al-Arouri និងមេដឹកនាំផ្សេងទៀតនៃក្រុមសកម្មប្រយុទ្ធអ៊ីស្លាមត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុងបេរូត(Beirut)។

កូដកម្មដែលធ្វើឡើងដោយក្រុមចលនា Fatah និងបក្ខពួកផ្សេងទៀត បានបិទហាង ផ្សារ សាលារៀន សាកលវិទ្យាល័យ ធនាគារ និងការិយាល័យសាធារណៈ និងឯកជន។ ក្រុមអ្នកតវ៉ាបានអំពាវនាវជំរុញប្រទេសអារ៉ាប់ និងប្រជាជនឱ្យប្រកាន់យក “ជំហរម៉ឺងម៉ាត់ជាបន្ទាន់” ប្រឆាំងនឹងការសម្លាប់លោក al-Arouri និងមេបញ្ជាការកងទ័ពមួយក្រុម ដែលជាស្លាបយោធារបស់ក្រុមហាម៉ាស។

ក្រុមហាម៉ាស បានបញ្ជាក់ថា សមាជិករបស់ខ្លួនចំនួន ៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ហើយពួកគេបានថ្កោលទោសថាជាអំពើភេរវកម្ម “ព្រៃផ្សៃ និងឃោរឃៅ” ការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសលីបង់ និងការពង្រីកការឈ្លានពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន និងប្រជាជនរបស់ខ្លួន។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហាម៉ាស៕

Share

ព័ត៌មានទាក់ទង

Image