loader

រដ្ឋមន្ត្រីក្រសួង​សារព័ត៌មាន​ថា​ ឆ្នាំ​៧៩​ មានការ​លំបាក​ច្រើន​ក្នុង​ការ​ផលិត​ព័ត៌មាន​

khiev-Kannharith-cover

ភ្នំពេញ​៖​ ​រដ្ឋមន្ត្រីក្រសួង​សារព័ត៌មាន​លោក​ ខៀវ​ កា​ញ្ញា​រិ​ទ្ឋ​បាន​លើក​ពី​ទុក​លំបាក​របស់​អ្នកកា​សែត​នៅ​អំឡុង​ឆ្នាំ​១៩៧៩​ ក្នុង​ពេល​បំពេញការងារ​ដើម្បី​ផ្តល់​ព័ត៌មាន​ជូន​សាធារណៈជន​ទូទៅ​។​

កាល​ណោះ​គឺ​គ្មាន​រោង​ពុម្ព​សម្រាប់​ការ​ផ្សាយ​ឡើយ​ ហើយ​ការ​ផ្សាយ​ម្តងៗ​ ត្រូវ​ចុះ​ជា​ការ​សែត​ដោយ​រៀបចំ​ខ្នាត​នៃ​ទំហំ​កា​សែត​និង​ប្រើ​អង្គា​លី​លេខ​សម្រាប់​វាយ​អត្ថបទ​។​ លោក​ ខៀវ​ កា​ញ្ញា​រិ​ទ្ឋថ្លែងក្នុង​ពី​ធី​ជួបជុំ​រំលឹក​ខូ​ប​៣៧​ឆ្នាំ​(១៩៧៩-២០១៦)​ របស់​ការ​សែត​កម្ពុជា​ ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​សេ​វែ​ន​ប្រាយ​ នា​ព្រឹក​ថៃ្ង​ទី​២៥​ ខែមករា​នេះ។

​លោក​ ខៀវ​ កា​ញ្ញា​រិ​ទ្ឋ​៖​ «​យាយ​រួម​ពេល​ហ្នឹង​យើង​ប្រឹងប្រែង​ទាំងអស់​គ្នា​ហើយ​យើង​ធ្វើការ​ដល់​ម៉ោង​៣​ភ្លឺ​ ហើយ​អត្ថបទ​វា​តិច​មែន​តែ​យើង​វាយ​មួយៗ​បើ​ខុស​កែ​ឡើង​វិញ​ ហើយ​វិចារណកថា​យើង​សរសេរ​ហើយ​ជំនួញ​ការ​គេ​មើល​ មើល​ហើយ​បាន​គេ​ឲ្យ​យើង​វិញ​ ត្រូវ​កែ​គេ​កែ​បើ​គេ​មិន​កែ​តែ​ប៉ុណ្ណឹង​ ប៉ុន្តែ​អត្ថបទ​ដ៏​ទៃ​ទៀត​គេ​អត់​មើល​ទេ​ ដូច្នេះ​យើង​ប្រឹង​តាំងពី​ក​វែក​ ក​ឆ្នាំង​រហូត​មក​»​។​

​រដ្ឋមន្ត្រីក្រសួង​សារព័ត៌មាន​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​អ្នក​ដែល​បាន​ជ្រើសរើស​មក​បំពេញការងារ​ជា​អ្នកការសែត​ភាគច្រើន​អ្នក​ដែល​សិក្សា​ខាង​ផ្នែក​នយោបាយ​ ។

​ចំនែក​លោក​ ហាក់​ សន​ ជា​អតីត​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​និយាយ​ពី​គោលបំណង​នៃ​កម្មវិធី​សំណេះសំណាល​នេះ​ថា​ ជា​ការ​ចែករំលែក​បទ​ពិសោធ​របស់​អតីត​អ្នកការ​សែត​ជើង​ចាស់​ និង​ជួបជុំ​អ្នក​ធ្លាប់​បាន​បម្រើរ​ការងារ​ជា​អ្នកការ​សែត​ដែល​ធ្លាប់​បែក​គ្នា​ជា​យូរ​មក​ហើយ​។​ លោក​បន្ត​ថា​ ដោយ​សម័យនេះ​អាជីព​អ្នក​សារព័ត៌​មានការ​រីក​ចម្រើន​ច្រើន​ ទាំង​គំនិត​ ទាំង​បច្ចេកវិទ្យា​ទំនើប​ និង​ធ្វើការ​បាន​រហ័ស​៕

គួរបញ្ជាក់ផងដែរថា មានអ្នក​សារព័ត៌មាន​ មក​ពី​ស្ថាប័ន​ផ្សេងៗ​ប្រមាណ​ជាង​ ២០០​នាក់​ បាន​ជួប​សំណេះសំណាល​ និង​ចែករំលែក​បទ​ពិសោធ​ការងារ​ក្នុង​វិស័យ​សារព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មកក្នុង​ពី​ធី​នេះ។​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កងទ័ពចុះជួយប្រមូលផលស្រូវរបស់ប្រជាពលខេត្តបន្ទាយមានជ័យដែលរងគ្រោះដោយទឹកជំនន់

យ៉ាងហោចណាស់កងទ័ពនិងកងរាជអាវុធហត្ថខេត្តបន្ទាយម[...]

លោក ហ៊ុន ម៉ាណែត ៖ ស្វាគមន៍មតិរិះគន់ដោយសុចរិតតែមិនទទួលការប្រឌិតក្នុងចេតនាទុច្ចរិតករណីភ្នំតាម៉ៅ

ក្នុងឃ្លីបវីដេអូចំនួន១៧នាទីនេះ លោក ហ៊ុន ម៉ាណែ[...]

សម្តេច ស ខេង លើកឡើងថាគ្រោះថ្នាក់ចរាចរនៅតែជាបញ្ហាប្រឈមដដែល

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x