en     km
en     km

ស្ថានទូតណែនាំឱ្យពលរដ្ឋខ្មែរ នៅជប៉ុនប្រុងប្រយ័ត្ន គ្រោះរញ្ជួយដី(កម្រិត ៧.៦) ដែលអាចបង្កហានិភ័យ  

Share

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានអំពាវនារដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងតំបន់រងគ្រោះ រញ្ជួយដី នៅជប៉ុន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។

(កញ្ញា សួ សុវណ្ណិកា រាយការណ៍)

ការអំពាវនាវបែបនេះរបស់ស្ថានទូតខ្មែរ ធ្វើឡើងភ្លាមៗខណៈដែលស្ថានភាពនៃគ្រោះរញ្ជួយដី (កម្រិត ៧.៦) អាចបង្កឱ្យមានហានិភ័យ នៃគ្រោះមហន្តរាយដោយរលកយក្សស៊ូណាមិ នៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa ដែលរងផលប៉ះពាល់ច្រើនជាងគេ និងបណ្តាខេត្តក្បែរខាង ដូចជា Niigata, Toyama, Yamagata, Fukui និង Hyogo ដោយគិតត្រឹមម៉ោង ១ថ្ងៃត្រង់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។  នៅខេត្ត Ishikawa មានចំនួនអ្នកស្លាប់យ៉ាងហោចណាស់ចំនួន ២៤នាក់ (មិនទាន់បញ្ជាក់អត្តសញ្ញាណ) និងអ្នករបួសជាង៦០នាក់។ខេត្តចំនួន៥រួមមាន: Ishikawa, Niigata, Fukui, Toyama និង Gifu​។ នេះបើតាម សេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចុះថ្ងៃទី២ ខែមករានេះ។

អគារជាង ១០០ខ្នង នៅខេត្ត Ishikawa ត្រូវបានរងគ្រោះដោយអគ្គីភ័យ និងអគារជាច្រើនទៀតបានដួលរលំ រហូតមកដល់ពេលនេះ មានប្រជាជនជាង ៤៥,០០០គ្រួសារ បានជម្លៀសទៅកាន់ទីសុវត្ថិភាព គិតត្រឹមថ្ងៃទី២​ ខែមករានេះ។ ក្នុងចំណោម (៤៥,០០០គ្រួសារ) នេះ នៅតំបន់ខ្លះ មិនមានថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ទេ មានការដាច់ចរន្តអគ្គីសនីចំនួន ៣៣,០០០ខ្នង ដោយរដ្ឋាភិបាលជប៉ុន កំពុងដឹកស្បៀងអាហារទៅតំបន់រងគ្រោះ និងបញ្ជូនកងកម្លាំងប្រមាណជាង ,០០០នាក់ (បានទៅដល់កន្លែងរងគ្រោះមួយចំនួន) ដើម្បីទៅជួយសង្គ្រោះ និង ,៥០០នាក់ ផ្សេងទៀតត្រៀមនឹងបញ្ជូនបន្ថែម ក្នុងករណីចាំបាច់។

បើទោះជា ទីភ្នាក់ងារឧតុនិយមជប៉ុន បានដកការព្រមានអំពីរលកយក្សស៊ូណាមិ នៅតាមបណ្តាខេត្ត ដែលរងគ្រោះដោយគ្រោះមហន្តរាយនៃការរញ្ជួយដីខាងលើក៏ដោយ ក៏នៅបន្តឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន នូវហានិភ័យនៃគ្រោះរញ្ជួយដីនៅអំឡុង២-៣ថ្ងៃ ខាងមុខទៀត

គួររំលឹកដែរថា តាមទិន្នន័យគិតត្រឹមឆ្នាំ២០២២ របស់ក្រសួងយុត្តិធម៌ជប៉ុន ពលរដ្ឋខ្មែរដែលរស់នៅ ក្នុងតំបន់រងគ្រោះខាងលើ មានចំនួន៖ ៨២នាក់ (ខេត្ត Ishikawa) ២៧៩នាក់ (ខេត្ត Fukui) ២០៨នាក់ (ខេត្ត Nagano) ៧៩១នាក់ (ខេត្ត Gifu) ១៥២នាក់ (ខេត្ត Toyama) និង ១១៧នាក់ (ខេត្ត Niigata)។

ដូច្នេះហើយ ស្ថានទូតកម្ពុជាបានអំពាវនារដល់ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងតំបន់រងគ្រោះខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។ ក្នុងករណី បានទទួលព័ត៌មានអំពីប្រជាពលរដ្ឋខ្មែរ ដែលរងផលប៉ះពាល់ ស្ថានទូតស្នើឱ្យជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬទូរស័ព្ទលេខ ០៨០ ៤៦៨៩ ៩៣៧៤

អត្ថបទ៖សួ សុវណ្ណិកា

Share

ព័ត៌មានទាក់ទង

Image