en     km
en     km

អាជ្ញាធរមីន៖ ២០២៣ជាឆ្នាំបោសសម្អាតមីនធំជាងគេក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ

Share

លោក លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីន បានឱ្យដឹងថា នៅឆ្នាំ២០២៣ កម្ពុជាបានដាក់គោលនយោបាយបោសសម្អាតមីនធំជាងគេ មានផ្ទៃដីរហូតដល់ ៣៥៦គីឡូម៉ែត្រក្រឡា ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។


ការលើកឡើងរបស់លោក ខណៈចូលរួមកម្មវិធីបូកសរុបការឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរមីន នៅខេត្តកែប កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ លោកអនុប្រធានបានបញ្ជាក់ថា កម្ពុជា បានក្លាយជាប្រទេសឈានមុខគេ និងត្រូវបានចាត់ទុកជាប្រទេសគំរូនៅលើសកលលោក សម្រាប់ភាពជាអ្នកដឹកនាំលើវិស័យសកម្មភាពមីន។


យ៉ាងណា នៅក្នុងឆ្នាំ២០២៣ អ្នកស្លាប់ និងរបួសដោយសារបញ្ហាមីនមានសរុបចំនួន ៣០ ថយចុះកាលពីឆ្នាំ២០២២ មានចំនួន៤០នាក់។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរមីនដដែល។ ការថយចុះបែបនេះលោក លី ធុជថា ដោយសារកត្តាអប់រំផ្សព្វផ្សាយពីសំណាក់ប្រតិបត្តិករទាំងជាតិ និងអន្ដរជាតិដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹង។


គួរជម្រាបថា រាជរដ្ឋាភិបាលបានដាក់គោលនយោបាយនៅឆ្នាំ២០២៥ កម្ពុជាគ្មានមីន។ ខណៈនៅក្នុងឆ្នាំ២០២២ និង២០២៣ កម្ពុជា នឹងប្រកាសខេត្តចំនួន១៨ នឹងក្លាយជាខេត្តអស់មីន។ ក្នុងនោះខេត្តដែលបានប្រកាសថាគ្មានមីនរួចរាល់មាន ខេត្តស្ទឹងត្រែង កែប រាជធានីភ្នំពេញ ព្រៃវែង កណ្ដាល ត្បូងឃ្មុំ ព្រះសីហនុ កំពង់ចាម កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង តាកែវ កំពត និងមណ្ឌលគិរីជាដើម៕

Share

ព័ត៌មានទាក់ទង

Image