en     km
en     km

​ឥទ្ធិពល​ខ្យល់មូសុង​ឦសានធ្វើឲ្យ​អកាសធាតុនៅកម្ពុជា​ចាប់​ផ្តើម​ត្រជាក់​

Share

​ប្រទេស​កម្ពុជា​ បាននិងកំពុង​ទទួល​រង​ឥទ្ធិពល​ខ្យល់មូសុង​ឦសាន​ ដែល​នាំ​អោយ​រាជធានី​ភ្នំពេញ​ និង​ ខេត្ដ​មួយ​ចំនួន​ ចុះ​ត្រជាក់​ខុស​ពី​ធម្មតា​ នៅ​ថ្ងៃ​ទី​២៥​ និង​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​ ២០១៦​ នេះ​។​

ការទទួល​រង​ឥទ្ធិពល​ខ្យល់មូសុង​ ឦសាន​ នាំ​អោយ​អាកាសធាតុ​ចុះ​ត្រជាក់​ខុស​ពី​ធម្មតា​នៅ​រាជធានី​ភ្នំពេញ​ និង​ នៅ​តាម​បណ្តាល​ខេត្ត​មួយ​ចំនួន​ នៅ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​ រួម​មាន​ រតនៈគិរី​ មណ្ឌលគិរី​ ស្ទឹង​ និង​ត្រែង​។​ ចំណែក​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​មាន​៖​ខេត្ដ​ ឧត្ដរមានជ័យ​ ព្រះ​វិហារ​ ។​ តំបន់​ទំនាប​កណ្ដាល​ភាគ​ពាយ័ព្យ​មាន​៖​ ខេត្តបាត់ដំបង​ ប៉ៃលិន​ បន្ទាយ​មាន​ជ័យ​ និង​ខេត្តសៀមរាប​។ នេះបើតាម​​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ លោក​ ចាន់​ យុ​ត្ថា​ ថ្លែងប្រាប់​WMC។
Rice-Paddy-Cambodia-by-Ph-01
«​មក​ដល់​ថ្ងៃនេះ​ គឺ​ សីតុណ្ហភាព​បាន​ចុះ​ទាប​ បើ​យើង​ប្រៀបធៀប​នឹង​ពេល​កន្លង​មក​ឃើញ​ថា​ ចុះ​ទាប​មែនទែន​ គឺ​ខេត្ដ​ខ្លះ​ នៅ​ឧត្ដរ​មា​ជ័យ​ នៅ​ប៉ៃលិន​ គឺថា​ចុះ​ដល់​១៤​អង្សា​សេ​។​ ហើយ​ ខេត្ដព្រះវិហារ​ក៏​ចឹ​ង​ដែរ​ ខេត្ដព្រះវិហារ​នៅ​ក្នុង​ទីរួមខេត្ដ​ នៅ​ក្នុង​ក្រុង​ខេត្ដព្រះវិហារ​នេះ​ មិនសូវ​ ជា​ ត្រជាក់​ខ្លះ​ប៉ុន្មាន​ទេ​ នៅ​ក្នុង​រង្វង់​១៧(​អង្សា​សេ​)​ ប៉ុន្ដែ​បើ​នៅ​ស្រុក​ជាំ​ក្សាន្ដ​ គឺ​ចុះ​ដល់​ ១៤(​អង្សា​សេ​)​ដូច​គ្នា​ ហើយ​បើ​លើ​ខ្នង​តំបន់​ជួរ​ភ្នំ​ដងរ៉ែក​ គឺ​កាន់តែ​ត្រជាក់​ខ្លាំង​ជាង​នេះ​ទៅ​ ទៀត​។​ រីឯ​តំបន់​មាត់សមុទ្រ​ គឺ​មិន​មានការ​ចុ​ទេ​ (​សីតុណ្ហភាព​អតិបរមា​នៅ​ក្នុង​រង្វង់​សី​តុ​ណ្ហ​ ភាព​ជាង​២០​អង្សា​សេ​ )​ …»​។​

​លោក​ ចាន់​ យុ​ត្ថា​ បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ កន្លង​មក​ ប្រទេស​កម្ពុជា​ ក៏​ធ្លាប់​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​ឦសាន​បែប​នេះ​ពី​មុន​មក​ដែរ​ តែ​គ្រាន់តែ​ពី​មុន​ខ្យល់មូសុង​ឦសាន​ ឬ​ ក៏​ជ្រលង​ សំពាធ​ទាប​នេះ​ខ្សោយ​ ស្រប​ជាមួយនឹង​កម្រិត​សីតុណ្ហភាព​នៅ​ប្រទេស​កម្ពុជា​ខ្ពស់​ ទើប​មិន​ បណ្ដាល​ឱ្យ​អាកាសធាតុ​ចុះ​ត្រជាក់​។​ ប៉ុន្ដែ​មក​ដល់​ពេល​នេះ​ ខ្យល់មូសុង​ឦសាន​ ក្នុង​រយៈ​ ពេល​ពីរ​ថ្ងៃនេះ​គឺ​ ជ្រលង​សម្ពាធ​ខ្ពស់​ មាន​ ឥទ្ធិពល​ខ្លាំង​ ទើប​ ធ្វើ​អោយ​អាកាសធាតុ​ចុះ​ត្រជាក់​។​ ទោះជា​យ៉ាងណា​ បើ​តាម​លោក​ ចាន់​ យុ​ត្ថា​ ថា​ ការ​ចុះ​ត្រជាក់​ នេះ​នឹង​ថមថយ​ទៅ​វិញ​ នៅ​ថ្ងៃ​ទី​២៧​ ខែ​ម​រា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​វិញ​៕

Share

ព័ត៌មានទាក់ទង

Image