en     km
en     km

ស្ថានភាពអាកាសធាតុនៅកម្ពុជា នឹងនៅតែបន្តចុះត្រជាក់ពី១៩-២៥អង្សា

Share

នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានជូ​នដំណឹងដល់សាធារណជន ពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដែលបានទទួលឥទ្ធិពលខ្សោយពីសម្ពាធខ្ពស់នៅលើប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។

ស្ថានភាពបែបនេះនឹងចាប់ផ្ដើមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសនឺងចុះត្រជាក់ ដោយសីតុណ្ហភាពអប្ប​បរមានៅពេលព្រឹក តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី ។ រីឯតំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី១៩-២៣°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។ ចំណែកឯតំបន់មាត់សមុទ្រវិញ ៖ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។ដោយឡែករលកសមុទ្រវិញមានកម្ពស់ពី០,៧៥-១,២៥ម៉ែត្រ៕

អត្ថបទ៖ ចាន់រ៉ាត់ សៀវមិញ

Share

ព័ត៌មានទាក់ទង

Image