ស្ត្រីមានផ្ទៃពោះជាង២ខែ និងកូនប្រុសអាយុ៤ឆ្នាំម្នាក់ រួមទាំងស្ត្រីម្ចាស់តូបជួលម្នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍អគ្គិភ័យ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ ។ ហេតុការណ៍នេះ បានកើតឡើង នៅតូបមុខផ្សារក្រោម សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីវេលាម៉ោង៤ និង៥០នាទីព្រឹក។ នេះបើតាមអធិការដ្ឋាននគរបាលក្រុងសៀមរាប។
ស្ត្រីជាម្តាយមានផ្ទៃពោះឆ្នាំ មានអាយុ២៨ឆ្នាំ ជាលក់បន្លែ រស់នៅភូមិ ទ្រា សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។ ប្រភពដដែលឱ្យដឹងថា ក្រុមពន្លត់អគ្គិភ័យ បានគ្រប់គ្រងស្ថានការណ៍ទាំងស្រុង នៅវេលាម៉ោង៦ និង២០នាទីព្រឹក។ ក្រៅពីសម្លាប់មនុស្ស គ្រោះអគ្គិភ័យនេះ បានឆេះតូបលក់ដូរចំនួន៤តូប ផ្ទះមួយខ្នងផងដែរ។
ទោះយ៉ាងណាមកទល់ព្រឹកថ្ងៃទី២៧ ខែធ្នូនេះ អធិការដ្ឋាននគរបាលក្រុងសៀមរាប មិនទាន់បញ្ជាក់ពីមូលហេតុ ដែលបណ្ដាលឱ្យ កើតមានករណីអគ្គិភ័យនៅឡើយទេ៕
Post Views: 146