en     km
en     km

បទ​សម្ភាសន៍​៖​ ក្រសួងសុខាភិបាល​នឹង​កែ​លម្អ​ភាព​ខ្វះខាត​ក្នុង​វិស័យ​សុខាភិបាល​ចាប់ពី​ឆ្នាំ​ ២០១៦​ នេះ​

Share

morm-bun-heng-01​ភ្នំពេញ​៖​ បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស​ពាក់ព័ន្ធ​ នឹង​បញ្ហា​វិជ្ជាជីវៈ​របស់​ក្រុម​គ្រូពេទ្យ​កម្ពុជា​ជា​សាធារណៈ​នា​ពេល​ថ្មីៗ​នេះ​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ទទួលស្គាល់​ថា​ ភាព​ខ្វះចន្លោះ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ក្រុម​គ្រូពេទ្យ​ពិតជា​មាន​មែន​ ប៉ុន្តែ​កើត​មាន​តែ​ចំពោះតែ​គ្រូពេទ្យ​មួយ​ចំនួន​ប៉ុណ្ណោះ​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ថា​ ចាប់ពី​ឆ្នាំ​ ២០១៦​ នេះ​តទៅ​ ក្រសួងសុខាភិបាល​នឹង​យកចិត្តទុកដាក់​លើ​មន្ត្រី​របស់​ខ្លួន​ ដូច​ជា​ត្រួតពិនិត្យ​រឹត​បណ្តឹង​សីលធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​ តម្លើង​ប្រាក់បៀវត្ស​ដល់​គ្រូពេទ្យ​ថ្នាក់ទាប​បំផុត​ ឱ្យ​បាន​ ៨០​ ម៉ឺន​រៀល​ និង​បង្កើត​សេវា​បង់ប្រាក់​តាម​ប្រព័ន្ធ​ធានា​រ៉ាប់រង​ដល់​ពលរដ្ឋ​ក្នុង​ការ​ព្យាបាល​ជំងឺ​ ដើម្បី​ធានា​ និង​ផ្តល់​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​បង់ប្រាក់​ព្យាបាល​ជំងឺ​។​ ដើម្បី​ជ្រាប​ពី​បញ្ហា​នេះ​ច្បាស់​

​ជា​បន្ត​សូម​ស្តាប់​បទ​សម្ភាសន៍​រវាង​ លោក​ ម៉ៅ​ សំណាង​ អ្នក​សារព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​អែ​ហ្វ​អឹ​ម​ ១០២​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ ជាមួយ​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ដូច​តទៅ​៖

Share

Image
Image
Image