en     km
en     km

ត្រីបាណន់គីង្គក់មួយក្បាលប្រវែង៦ម៉ែត្រ ត្រូវបានរកឃើញនៅកោះរ៉ុង ខេត្តព្រះសីហនុ

Share

ត្រីបាណន់គីង្គក់មួយក្បាល ឬមានឈ្មោះជាភាសាអង់គ្លេស Whale Shark ត្រូវបានក្រុមល្បាតជលផល និងសហគមន៍នេសាទ នៃដែនសហគមន៍នេសាទ ក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ប្រទះឃើញកំពុងហែលក្នុងសមុទ្រ។

ក្រុមល្បាតជលផល និងសហគមន៍នេសាទនៃបញ្ជាក់ថា ត្រីបាណន់គីង្គក់មួយក្បាលនេះ ប្រទះឃើញនៅត្រង់ចំណុចមុខឆ្នេរកូកូណាត់ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ វេលាពីម៉ោង ៥:១០នាទីល្ងាច ខណៈក្រុមការងារកំពុងចេញល្បាតទប់ស្កាត់បទល្មើស។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា ជាទូទៅ ត្រីបាណន់គីង្គក់ មានប្រវែងរហូតដល់៦ម៉ែត្រ និងមានអាយុវែងរហូតដល់ជាង១០០ឆ្នាំ ព្រមទាំងស៊ីកូនបង្គា មឹក និងកូនត្រីជាអាហារ។ ត្រីប្រភេទនេះត្រូវបានចាត់ជាប្រភេទជិតផុតពូជIUCN។ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ រាជរដ្ឋាភិបាលបានចុះអនុក្រឹត្យ លេខ១២៣ អនក្រថា ការចាប់ ការសម្លាប់ ឬការជួញដូរប្រភេទត្រីនេះ ជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន៕

រូបតំណាង ត្រីបាណន់គីង្គក់(Whale Shark)
រូបតំណាង ត្រីបាណន់គីង្គក់(Whale Shark)
រូបតំណាង ត្រីបាណន់គីង្គក់(Whale Shark)
រូបតំណាង ត្រីបាណន់គីង្គក់(Whale Shark)
រូបតំណាង ត្រីបាណន់គីង្គក់(Whale Shark)
រូបតំណាង ត្រីបាណន់គីង្គក់(Whale Shark)

អត្ថបទ៖សួ សុវណ្ណិកា

Share

ព័ត៌មានទាក់ទង

Image