en     km
en     km

ខេត្តជាង៥០ក្នុងប្រទេសថៃ កំពុងប្រឈមនឹងវិបត្តិខ្យល់ពុល

Share


យោងតាមទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យារបស់ប្រទេសថៃបានឱ្យដឹងថា ប្រទេសថៃកំពុងប្រឈមនឹងកំហាប់ខ្យល់ពុលនៅលើអាកាស ដែលគ្របដណ្ដប់លើខេត្តចំនួន៥០។
(កញ្ញា សៃ ចន្ធី រាយការណ៍)

 

ប្រទេសថៃ កំពុងគ្រប់ដណ្តប់ដោយធូលីពុលដែលមានឈ្មោះថា ធូលី ultrafine ដែលមានពាសពេញផ្ទៃអាកាស ពិសេសបណ្តាលឱ្យមនុស្សពិបាកដកដង្ហើមជាខ្លាំង។ ក្នុងចំណោមខេត្តចំនួន ៧៧ ក្នុងនោះមានខេត្តចំនួន ៥០ ដែលកំពុងរងនូវផលប៉ះពាល់ពីការបំពុលខ្យល់ ដែលភាគច្រើនជាខេត្តនៅខាងទំនាបកណ្តាល និងភាគឦសាន។ នេះបើយោងតាមទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (Gistda)ប្រទេសថៃបានរាយការណ៍នៅវេលាម៉ោង៧ព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។

ការបំពុលខ្យល់នេះ បាននិងកំពុងគ្របដណ្ដប់លើផ្ទៃមេឃក្នុងកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM2.5។ កម្រិតគ្រោះថ្នាក់ដែលបង្កឡើងដោយធូលី ultrafine នេះ គឺចាប់ពីសន្ទស្សន៍កំហាប់ខ្យល់ពុលពី ៣៧.៧ ដល់ ៩៦.៦ មីក្រូក្រាមនៃ កំហាប់ PM2.5 ក្នុងមួយម៉ែត្រគូបនៃខ្យល់ក្នុងរយៈពេល ២៤ម៉ោង។ ជាក់ស្តែង រដ្ឋាភិបាលថៃបញ្ជាក់ថា កម្រិតគុណភាពនៃខ្យល់សុវត្ថិភាពជាមធ្យមមានត្រឹម ៣៧.៥µg/m³ ប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post បានចុះផ្សាយ។

គួរបញ្ជាក់ផងដែរថា នៅវេលាម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ កម្រិតអាក្រក់បំផុតនៃធូលី ultrafine គឺ ៩៦.៦µg/m³ ត្រូវបានកត់ត្រានៅខេត្ត Sing Buri បន្ទាប់មកគឺ ៨៩.៨µg/m³ នៅខេត្ត Kalasin, ៨៥.០µg/m³ នៅ ខេត្តChai Nat, ៨២.២µg/m³ នៅខេត្ត Nong Khai និង ៧៧.១µg/m³ នៅខេត្ត Ang Thong ប្រទេសថៃ។ ខេត្តទាំងនេះស្ថិតក្នុងកម្រិតក្រហមនៃ PM2.5 ដែលមានន័យថាការបំពុលបរិយាកាសអាចប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ។

ដោយឡែក កម្រិតកំហាប់នៃគុណភាពខ្យល់មាន ៤៧.៧µg/m³ នៅទីក្រុងបាងកក, ៤៤.៦µg/m³ នៅក្រុង Samut Prakan, ៤៤.៤µg/m³ នៅក្រុង Nonthaburi, ៥០.១µg/m³ នៅក្រុង Nakhon Pathom និង ៤៥.២µg/m³ នៅក្រុង Pathum Thani។

សូមជម្រាបថា ប្រជាជនដែលរស់នៅក្នុង ៥០ខេត្តនេះ មាន ៦៥ភាគរយក្នុងចំណោម៧៧ខេត្តទូទាំងប្រទេស បានរងទុក្ខវេទនាក្រោមផ្សែងអ័ព្ទដែលជាខ្យល់ពុល និងមានតែខេត្តចំនួន ២៧ ប៉ុណ្ណោះ ដែលស្ថិតក្នុងកម្រិតគុណភាពខ្យល់ដែលគ្មានសុវត្ថិភាពនិងពុំមានការអើពើពីរដ្ឋាភិបាលឡើយ ហើយភាគច្រើននៅភាគខាងជើង ឬភាគខាងត្បូងនៃប្រទេសថៃ៕

ប្រភព៖ Bangkok posts ចុះថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image