ជនជាតិចិនចំនួន៩នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលបឹងកេងកងទី១ ធ្វើការឃាត់ខ្លួនភ្លាមៗនៅអធ្រាត្រថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ពីបទប្រើហិង្សាដោយចេតនា នៅចំណុច ផ្លូវព្រះមុន្នីវង្ស កែងផ្លូវ ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្រោមការដឹកនាំដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលរដ្ឋបាលខណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់នោះ និងវត្ថុតាងមួយចំនួន រួមមាន ទូរសព្ទដៃ ៩គ្រឿង, កាំភ្លើងខ្លី១ដើម ម៉ាកឡុក១៩ពណ៌ខ្មៅ បង់ដាក់គ្រាប់ចំនួន១ គ្រាប់កាំភ្លើងចំនួន១០គ្រាប់, កាបូបស្ពាយចំហៀង១, អត្តសញ្ញាណប័ណ្ណខ្មែរ១, កាតគ្រីសម្គាល់រថយន្ត១, ប័ណ្ណបើកបរ១, ប័ណ្ណសម្គាល់ការងារ១, កាតធនាគា ៥, កាតកាន់កាប់កាំភ្លើង១, និងទឹកប្រាក់ចំនួន ១៥០០ដុល្លារ។
គួរជម្រាបថា កម្លាំងអធិការនគរបាលរដ្ឋបាលខណ្ឌបឹងកេងកង បានបញ្ជូនជនសង្ស័យទាំង៩នាក់នោះ ទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់៕
អត្ថបទ៖ សួ សុវណ្ណិកា