en     km
en     km

ឱសថ SATTOCHI គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលត្រូវបានហាមឃាត់មិនឱ្យចែកចាយឬលក់បន្ត

Share

យោងតាមក្រសួងសុខាភិបាលបានពិនិត្យឃើញមាន ការផ្សព្វផ្សាយលក់ឱសថឈ្មោះ SATTOCHI គ្មានលេខបញ្ជិកាពី ក្រសួងសុខាភិបាល ដែលកំពុងផ្សព្វផ្សាយលក់នៅតាមបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ “មជ្ឈមណ្ឌល ព្យាបាលជំងឺទឹកនោមផ្អែម” ភ្ជាប់ទៅវេបសាយមួយឈ្មោះ (ttps://www.sattochidiabetes.com/campuchia)។

ក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋមិនត្រូវទិញ និងប្រើប្រាស់ឱសថ SATTOCHI ដែលគ្មានលេខបញ្ជិកានេះ ក្រោមហេតុផលថាឱសថទាំងនេះមិនអាចធានាបាននូវ ប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព ហើយអាចជាឱសថក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុ ជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាលតម្រូវឱ្យអ្នកចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកាខាងលើ រួមទាំងជន ពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយលក់ឱសថខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាលក៏បានព្រមានពីវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ផងដែរ ចំពោះអ្នកនាំចូល ផ្សព្វផ្សាយលក់ឱសថគ្មានលេខបញ្ជិកាខាងលើ និង អ្នកពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕

រូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Share

Image Not Found
Image

ព័ត៌មានទាក់ទង