en     km
en     km

នាទីសុខភាព៖ក្រពេញទីរ៉ូអ៊ីត ដុំក្នុងក្រពេញទីរ៉ូអ៊ីត និង មហារីកក្រពេញទីរ៉ូអ៊ីត!

Share

ងាកមកមើលព័ត៍មានសុខភាពវិញ​ កញ្ញា ចាន់រ៉ាត់ សៀវមិញ សូមលើកអត្ថបទមួយទាក់ទងនឹង ក្រពេញទីរ៉ូអ៊ីត ដុំក្នុងក្រពេញទីរ៉ូអ៊ីត និង មហារីកក្រពេញទីរ៉ូអ៊ីត ដើម្បីឱ្យ នាងកញ្ញា លោក លោកស្រី យល់ដឹងបន្ថែម។ អត្ថបទនេះដកស្រង់ចេញពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។ តទៅនេះសូមអញ្ជើញស្ដាប់ដូចតទៅ៖

ក្រពេញទីរ៉ូអ៊ីត មានទីតាំងនៅខាងមុខបំពង់ក ហើយដូចក្រពេញដទៃទៀត ដែលមានមុខងារផលិតអ័រម៉ូន។ ធម្មតាក្រពេញទីរ៉ូអ៊ីត មានភាពស្មើសាច់។ គេអាចដឹងថាក្រពេញទីរ៉ូអ៊ីត មានភាពស្មើសាច់ឬអត់ តាមរយៈការពិនិត្យរាងកាយឬស្ទាប(Physical Examination-Palpation) ហើយរឹតតែច្បាស់គឺការពិនិត្យអេកូសាស្ត្រ(Echography)។

បើតាមប្រភពពីទំព័រហ្វេសប៊ុកមន្ទីពេទ្យកាល់ម៉ែតបានបញ្ជាក់ថា ដុំក្នុងក្រពេញទីរ៉ូអ៊ីត អាចជាដុំមហារីកក្រពេញទីរ៉ូអ៊ីត។ ទោះបីមានអត្រាតិចតួចយ៉ាងណាក្តី ក៏ត្រូវមានការប្រុងប្រយ័ត្នដែរ។ ម្យ៉ាងទៀតចំពោះមហារីកក្រពេញទីរ៉ូអ៊ីត បើដឹងទាន់ពេលវេលាភាគច្រើនគឺអាចជួយសង្គ្រោះបាន។

តើធ្វើម្តេចទើបដឹងថាមានបញ្ហាក្រពេញទីរ៉ូអ៊ីត? យើងអាចដឹងជំងឺនេះបានតាមរយៈវិធីមួយចំនួន តែការមើលឈាមមិនអាចដឹងបានទេ វិធីសាមញ្ញបំផុតគឺ យកម្ជុលតូច ត្បារយកសាច់ដុំក្នុងក្រពេញទីរ៉ូអ៊ីតទៅវិភាគ។ វិធីនេះមិនមានផលរំខានអ្វីទេ។

តើពេលណាយកម្ជុលតូច ត្បារយកសាច់ដុំក្នុងក្រពេញទីរ៉ូអ៊ីតទៅវិភាគ?

នៅពេលដែលវេជ្ជបណ្ឌិតស្ទាបប៉ះ រឺ ពិនិត្យអេកូឃើញ។ តែមិនមែនអោយតែមានដុំត្រូវត្បារយកសាច់ទៅមើលនោះទេ! មានពីរចំណុចដែលត្រូវពិចារណា ហើយមិនអាចខ្វះ ចំណុចមួយណាបានទេ៖

ទី១ ទំហំ រូបរាង លក្ខណៈអេកូសាស្ត្រ របស់ដុំ ទី២ ពិនិត្យឈាមមើលមុខងារ ផលិតអរម៉ូន របស់ក្រពេញទីរ៉ូអ៊ីត (យើងត្រូវចងចាំថា វេជ្ជបណ្ឌិតមិនអាច ត្បាល់ រឺ ច្បិចសាច់ ក្រពេញណាមួយ ដោយមិនបានដឹងពីមុខងារ បញ្ចេញអ័រម៉ូនរបស់ក្រពេញនោះទេ) ៕

អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ

Share

Image Not Found
Image

ព័ត៌មានទាក់ទង