en     km
en     km

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រញាប់​ទៅ​បំពេញ​បែ​បទ​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​

Share

vehicle-in-phnom-pneh-cover

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ប្រកាស​ឲ្យ​ពលរដ្ឋ​ ដែល​មិន​ទាន់​បាន​ បំពេញ​ស្រប​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ឲ្យ​ប្រញាប់​ទៅ​បំពេញ​ បែបបទ​ផ្សេងៗ​ នៅ​មន្ទីរ​សាធារណ​ដឹក​ជញ្ជូន​រាជធានី​ ខេត្ដ​។​

​យោង​តាម​លិខិត​ជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ចុះ​ថ្ងៃ​ទី​ ១៩​ ខែមករា​ ឆ្នាំ​២០១៦​ បាន​ឲ្យ​ដឹង​ថា​ ពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចុះបញ្ជី​យានយន្ដ​ គ្មាន​ស្លាក​លេខ​ គ្មាន​បណ្ណ​បើកបរ​ និង​មិន​ទាន់​មាន​លិខិតអនុញ្ញាត​ ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន​នោះ​ ត្រូវ​ប្រញាប់​ទៅ​បំពេញបែបបទ​ផ្សេងៗ​ នៅ​មន្ទីរ​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ រាជធានី​-​ខេត្ដ​ តាម​លក្ខខណ្ឌ​ច្បាប់​ដែល​បាន​កំណត់​។​

​លិខិត​ជូនដំណឹង​បាន​ឲ្យ​ដឹង​ទៀត​ថា​ មូលហេតុ​ដែល​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ចេញ​សេចក្តី​ប្រកាស​នេះ​ ដោយសារ​ ចាប់ពី​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៦​ ខាង​មុខ​ មន្ដ្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នឹង​ចុះ​ត្រួតពិនិត្យ​ រាល់​បទល្មើស​ទាំងអស់​ ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​៕

Share

ព័ត៌មានទាក់ទង

Image